អន្តរជាតិ

ក្រពើហ្សកហ្ស៊ីមួយក្បាលត្រូវបានប៉ូលិសចាប់ដាក់ចូលទៅក្នុងរថយន្តល្បាត

ប្រែសម្រួល៖ ស-សម្បត្តិ
នាយកដ្ឋានប៉ូលិសអាមេរិកបានបង្ហោះរូបភាពវីដេអូលើបណ្តាញសង្គមFacebook កាលពីថ្ងៃទី ២៥ ខែឧសភាអំពីការចាប់ក្រពើហ្សកហ្ស៊ីមួយក្បាលដាក់ចូលទៅក្នុងរថយន្តល្បាតរបស់ប៉ូលិស បន្ទាប់ពីគេបានប្រទះឃើញសត្វក្រពើនេះនៅជិត Savannah កាលពីថ្ងៃសុក្រនៅពេលដែលសត្វក្រពើនេះបានបង្ហាញខ្លួនដ៏គួឲ្យខ្លាចនៅតាមដងផ្លូវអ្នកស្រុកធ្វើដំណើរ ។

ប៉ូលិស បានបង្ហោះសាររបស់ខ្លួនថា “សត្វក្រពើដែលគេមិនស្វាគមន៍បានបង្ហាញខ្លួននៅតាមដងផ្លូវអ្នកស្រុកធ្វើដំណើរក្នុងខោនធី Chatham នៅល្ងាចថ្ងៃព្រហស្បតិ៍ ភ្នាក់ងារប៉ូលីសលោកBlackledge និង លោក Cpl បានចាត់វិធានការជាបន្ទាន់”យើងចាប់វាដាក់នៅខាងក្រោយឡានល្បាត បន្ឋាប់មកក៏លែងវាទៅក្នុងដែនជម្រកសត្វព្រៃវិញ”។

នាយកដ្ឋានប៉ូលីសខោនធី Chatham បានប្រាប់អ្នកយកព័ត៌មាន Fox News Digital ថាការជួបប្រទះសត្វក្រពើចម្លែកៗបែបនេះមិនមែនជារឿងថ្មីនោះទេសម្រាប់អ្នកស្រុករស់នៅក្នុងតំបន់ទាំងនេះ។

នាយកដ្ឋានខោនធី Chatham បាននិយាយថា “មានករណីជាច្រើននៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមន្ត្រីរបស់យើងបានជួបប្រទះសត្វក្រពើ ហើយបានចាប់បញ្ជូនវាទៅកាន់ដែនជម្រកសត្វព្រៃវិញ”។
“យើងមានមោទនភាពចំពោះមន្រ្តីប៉ូលិសលោក Corpoals Blackledge និង លោក Stapleton ដែលបានធ្វើការយ៉ាងឆាប់រហ័ស និងដោយស្ងៀមស្ងាត់ក្នុងការចាប់បញ្ជូនសត្វក្រពើមួយក្បាលនេះទៅកាន់ទន្លេ Ogeechee ដែលជាជម្រករបស់សត្វក្រពើ”៕