កម្សាន្ដ

Blue Angels ទាក់ទាញហ្វូងមនុស្សជាច្រើនម៉ឺននាក់ក្នុងការហាត់សមមុនកម្មវិធី Jones Beach air showក្នុងរដូវក្តៅ

ប្រែសម្រួល៖ស្រីស្រស់

ហ្វូង​មនុស្ស​​បាន​សម្រុក​ទៅ​ច្រាំង​សមុទ្រ​កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ទស្សនាការហាត់សម​មុន​​ការ​សម្តែងប្រចាំ​ឆ្នាំ Blue Angels នៅ Jones Beach។កងអនុសេនាធំទ័ពជើងទឹកសហរដ្ឋអាមេរិកបាន ហាត់សមនៅមុនការតាំងពិពណ៌យន្តហោះ Bethpage នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅឧទ្យានរដ្ឋញូវយ៉កនៃមាត់សមុទ្រ។

ទីភ្នាក់ងារNewsday បានរាយការណ៍ថា ហ្វូងមនុស្សចំនួន១០៦,០០០ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ បានផ្អើលទៅមើលយន្តហោះចម្បាំងដែលបានបំបែកកំណត់ត្រាកាលពីឆ្នាំមុនដែលមានមនុស្ស ៦៧,០០០ នាក់ដែលបានចេញមកទស្សនាការហាត់សមសាកល្បង។ អ្នក​គាំទ្រ​បាន​និយាយ​ថា បើទោះ​ជា​មាន​ការចូលរួមយ៉ាងណា​ក៏ដោយ ក៏​ហ្វូង​មនុស្ស​នៅ​តែ​តិច​ជាង​ថ្ងៃដែល​​ផ្សាយចេញ​ពិតៗ។

កងយន្តហោះ F-35C របស់កងទ័ពជើងទឹក និង F/A-18 Hornet របស់ Blue Angels បានហោះសមលើឆ្នេរ ហើយក្រុមអ្នកលោតឆត្រយោងត្រូវបានគេមើលឃើញថាបានលោតពីរយ:កម្ពស់ ១៣,០០០ ហ្វីត។

ការហាត់សមនេះមានរយៈពេលពីរថ្ងៃបូករួមទាំងការហាត់សមដែលទាក់ទាញមនុស្សចំនួន ៤១៩,០០០ នាក់ នេះបើយោងតាមមន្ត្រីឧទ្យាន។

ពួកមន្ត្រីបាននិយាយថា រៀងរាល់ថ្ងៃនៃកម្មវិធីផ្សាយតាមអាកាសផ្លូវការ ដែលជាថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៣ រសៀល បានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនដែលមានកេរ្តិ៍ឈ្មោះល្បីប្រហែល ២០០,០០០ នាក់នេះគ្រាន់តែជាសញ្ញានៃការចាប់ផ្តើមនៅរដូវក្តៅក្រៅផ្លូវការសម្រាប់អ្នកស្រុកកោះឡុង។

The Blue Angels បានឈានទៅដល់ដំណាក់កាលមួយទៀតនៅឆ្នាំនេះ នៅក្នុងភាពយន្តឯកសារ Prime Video ថ្មីដែលយកលំនាំតាមក្រុមនៅឆ្នាំ ២០២២។ “The Blue Angels” បានវាយលុកសេវាកម្មផ្សាយរបស់ Amazon នៅថ្ងៃទី ២៣ខែឧសភា ទីភ្នាក់ងារThe Post បានរាយការណ៍នៅក្នុងសប្តាហ៍នេះ។

ឆ្នាំនេះគឺជាខួបលើកទី ២០ នៃកម្មវិធី Memorial Day Weekend ក៏ដូចជាខួបលើកទី ៩៥ នៃឧទ្យានរដ្ឋ Jones Beach និងខួប ១០០ ឆ្នាំនៃឧទ្យានរដ្ឋញូវយ៉ក៕