អន្តរជាតិ

ជនចំណាកស្រុកដែលស្វែងរកសិទ្ធិជ្រកកោនជាង១ម៉ឺននាក់បានទៅដល់អង់គ្លេសតាមទូកតូចៗ

ប្រែសម្រួល៖រតនា

ទីឡុងដ៍៖ អ្នកចំណាកស្រុកដែលស្វែងរកសិទ្ធិជ្រកកោនជាង ១០,០០០ នាក់បានទៅដល់ប្រទេសអង់គ្លេសតាមទូកតូចៗ នេះបើយោងតាមទិន្នន័យរដ្ឋាភិបាលអង់គ្លេសដែលបានធ្វើបច្ចុប្បន្នភាពបានបង្ហាញនៅថ្ងៃសៅរ៍ ២៥ ឧសភា។ នេះគីជាបញ្ហាដ៏ប្រឈមមួយសម្រាប់នាយករដ្ឋមន្ត្រី Rishi Sunak នៅមុនការបោះឆ្នោតជាតិនៅថ្ងៃទី ៤ ខែកក្កដានេះ។

ចំនួនអ្នកចំណាកដែលបានចូលទៅដល់ឆ្នេរភាគខាងត្បូងនៃប្រទេសអង់គ្លេសមានធ្លាក់ចុះមួយភាគបីធៀបនឹងឆ្នាំ២០២៣ ក៏ប៉ុន្តែតួលេខចុងក្រោយនៅលើគេហទំព័ររបស់រដ្ឋាភិបាលបានបង្ហាញថាមានចំនួន ១០,១៧០ នាក់បានទៅដល់នៅក្នុងចន្លោះខែមករាដល់ថ្ងៃទី ២៥ ខែឧសភា គឺកើនឡើងពី ៧៣៩៥ នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា”យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូបារាំងរបស់យើង ដើម្បីចាត់វិធានការទប់ស្កាត់ការឆ្លងដែនទឹក និងរកវិធីជួយសង្គ្រោះជីវិតពួកគេផងដែរ” ។

លោក Sunak នាយករដ្ឋមន្ត្រីអង់គ្លេសដែលបានប្រកាសកាលបរិច្ឆេទបោះឆ្នោតកាលពីថ្ងៃពុធបាននិយាយនៅចុងសប្តាហ៍នេះថាអ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់ប្រទេសអង់គ្លេសដោយខុសច្បាប់នឹងមិនត្រូវបាននិរទេសទៅកាន់ប្រទេស Rwanda វិញនៅមុនពេលបោះឆ្នោតនោះទេ យោងតាមសេចក្តីថ្លែងការនេះធ្វើឲ្យមានការសង្ស័យលើគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសំខាន់ៗរបស់គណបក្សអភិរក្សរបស់គាត់។

ផែនការនេះត្រូវបានជាប់គាំងដោយសារតែមានឧបសគ្គតាមផ្លូវច្បាប់អស់រយៈពេលជាង ២ ឆ្នាំ កន្លងមកហើយដោយសារតែគណបក្សការងារបានធ្វើការប្រឆាំងបើយោងតាមការស្ទង់មិតិគឺមានប្រហែល ២០% នាំមុខជំទាស់ទៅនឹងសេចក្តីថ្លែងការណ៍លោក Sunak នាយករដ្ឋមន្ត្រីអង់គ្លេស។ ហើយត្រូវបានគេមើលឃើញថាកំពុងជាប់គាំងដោយសារតែការគ្រប់គ្រងបែបអភិរក្សបានសន្យាថានឹងលុបចោលគោលនយោបាយនេះប្រសិនបក្សរបស់គេឈ្នះការបោះឆ្នោតនៅពេលខាងមុខនោះ។

លោក Stephen Kinnock រដ្ឋ​មន្ត្រី​អន្តោ​ប្រវេសន៍​ស្រមោល​របស់បក្ស​កម្មករ​បាន​និយាយ​ថា រដ្ឋាភិបាល​របស់លោក Sunak មិន​បាន​បំពេញកាតព្វកិច្ចឲ្យបាន​ពេញលេញ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះនោះ​ទេ។

លោកKinnock បានចេញសេចក្តីថ្លែងការណ៍ថា ” ពួកគេមិនបានមើលឃើញជនចំណាកស្រុករាប់ពាន់នាក់ទៀតដែលកំពុងឆ្លងកាត់ប៉ុស្តិ៍ជារៀងរាល់ខែនោះទេប្រសិនបើបក្សយើងជាប់ឆ្នោតយើងបង្កើតទីបញ្ជាការសន្តិសុខព្រំដែន ដែលនឹងប្រមូលផ្តុំបុគ្គលិកពីប៉ូលិស ទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុក និងព្រះរាជអាជ្ញាហើយសហការជាមួយភ្នាក់ងារអន្តរជាតិដើម្បីបញ្ឈប់ការរត់ពន្ធមនុស្សបន្តទៀត៕

ប្រភព៖ Reuters/ec