ប្រែសម្រួល៖រតនា
ទីឡុងដ៍៖ អ្នកចំណាកស្រុកដែលស្វែងរកសិទ្ធិជ្រកកោនជាង ១០,០០០ នាក់បានទៅដល់ប្រទេសអង់គ្លេសតាមទូកតូចៗ នេះបើយោងតាមទិន្នន័យរដ្ឋាភិបាលអង់គ្លេសដែលបានធ្វើបច្ចុប្បន្នភាពបានបង្ហាញនៅថ្ងៃសៅរ៍ ២៥ ឧសភា។ នេះគីជាបញ្ហាដ៏ប្រឈមមួយសម្រាប់នាយករដ្ឋមន្ត្រី Rishi Sunak នៅមុនការបោះឆ្នោតជាតិនៅថ្ងៃទី ៤ ខែកក្កដានេះ។
ចំនួនអ្នកចំណាកដែលបានចូលទៅដល់ឆ្នេរភាគខាងត្បូងនៃប្រទេសអង់គ្លេសមានធ្លាក់ចុះមួយភាគបីធៀបនឹងឆ្នាំ២០២៣ ក៏ប៉ុន្តែតួលេខចុងក្រោយនៅលើគេហទំព័ររបស់រដ្ឋាភិបាលបានបង្ហាញថាមានចំនួន ១០,១៧០ នាក់បានទៅដល់នៅក្នុងចន្លោះខែមករាដល់ថ្ងៃទី ២៥ ខែឧសភា គឺកើនឡើងពី ៧៣៩៥ នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា”យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូបារាំងរបស់យើង ដើម្បីចាត់វិធានការទប់ស្កាត់ការឆ្លងដែនទឹក និងរកវិធីជួយសង្គ្រោះជីវិតពួកគេផងដែរ” ។
លោក Sunak នាយករដ្ឋមន្ត្រីអង់គ្លេសដែលបានប្រកាសកាលបរិច្ឆេទបោះឆ្នោតកាលពីថ្ងៃពុធបាននិយាយនៅចុងសប្តាហ៍នេះថាអ្នកស្វែងរកសិទ្ធិជ្រកកោនដែលមកដល់ប្រទេសអង់គ្លេសដោយខុសច្បាប់នឹងមិនត្រូវបាននិរទេសទៅកាន់ប្រទេស Rwanda វិញនៅមុនពេលបោះឆ្នោតនោះទេ យោងតាមសេចក្តីថ្លែងការនេះធ្វើឲ្យមានការសង្ស័យលើគោលនយោបាយមួយក្នុងចំណោមគោលនយោបាយសំខាន់ៗរបស់គណបក្សអភិរក្សរបស់គាត់។
ផែនការនេះត្រូវបានជាប់គាំងដោយសារតែមានឧបសគ្គតាមផ្លូវច្បាប់អស់រយៈពេលជាង ២ ឆ្នាំ កន្លងមកហើយដោយសារតែគណបក្សការងារបានធ្វើការប្រឆាំងបើយោងតាមការស្ទង់មិតិគឺមានប្រហែល ២០% នាំមុខជំទាស់ទៅនឹងសេចក្តីថ្លែងការណ៍លោក Sunak នាយករដ្ឋមន្ត្រីអង់គ្លេស។ ហើយត្រូវបានគេមើលឃើញថាកំពុងជាប់គាំងដោយសារតែការគ្រប់គ្រងបែបអភិរក្សបានសន្យាថានឹងលុបចោលគោលនយោបាយនេះប្រសិនបក្សរបស់គេឈ្នះការបោះឆ្នោតនៅពេលខាងមុខនោះ។
លោក Stephen Kinnock រដ្ឋមន្ត្រីអន្តោប្រវេសន៍ស្រមោលរបស់បក្សកម្មករបាននិយាយថា រដ្ឋាភិបាលរបស់លោក Sunak មិនបានបំពេញកាតព្វកិច្ចឲ្យបានពេញលេញដើម្បីដោះស្រាយបញ្ហានេះនោះទេ។
លោកKinnock បានចេញសេចក្តីថ្លែងការណ៍ថា ” ពួកគេមិនបានមើលឃើញជនចំណាកស្រុករាប់ពាន់នាក់ទៀតដែលកំពុងឆ្លងកាត់ប៉ុស្តិ៍ជារៀងរាល់ខែនោះទេប្រសិនបើបក្សយើងជាប់ឆ្នោតយើងបង្កើតទីបញ្ជាការសន្តិសុខព្រំដែន ដែលនឹងប្រមូលផ្តុំបុគ្គលិកពីប៉ូលិស ទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុក និងព្រះរាជអាជ្ញាហើយសហការជាមួយភ្នាក់ងារអន្តរជាតិដើម្បីបញ្ឈប់ការរត់ពន្ធមនុស្សបន្តទៀត៕
ប្រភព៖ Reuters/ec