ប្រែសម្រួល៖ ស្រីស្រស់
ចាប់តាំងពីដំណើរទេសចរណ៍ដែលធ្វើឲ្យនាង Taylor Swift មានកេរ្តិ៍ឈ្មោះល្បីនៅក្នុងឆ្នាំ ២០១៨ ដោយសារតែមានអ្នកច្នៃម៉ូដ Christian Louboutin ជនជាតិបារាំងវ័យ ៦០ ឆ្នាំរូបនេះជួយឲ្យនាងបង្ហាញពីភាពអស្ចារ្យនៃការរៀបចំស្ទីលផ្ទាល់ខ្លួនជាច្រើនបែប។
Louboutin បានប្រាប់ទស្សនាវដ្តី Vogue ថា “នៅពេលច្នៃម៉ូដឲ្យតារាសំដែងវាជាការប្រសើរក្នុងការចាប់ផ្តើមជាមួយនឹងរចនាបទមួយចំនួនដែលជាជម្រើសនៃការរចនាម៉ូដដែលធ្វើឲ្យមើលទៅល្អឆើតបំផុតសម្រាប់ការសម្តែងនៅលើឆាកតន្រ្តី” ។
ក្នុងការរចនាស្បែកជើងសម្រាប់អ្នកសម្តែង លោកបាននិយាយថា៖ “ការសម្តែងទាមទារឲ្យអ្នកជំនាញនិងការផ្តោតអារម្មណ៍ច្រើន ដូច្នេះសំលៀកបំពាក់ ឬស្បែកជើងណាដែលអ្នកពាក់មិនត្រូវក្លាយជាការរំខាននោះទេ បែបនេះលែងជាកង្វល់របស់អ្នកហើយអនុញ្ញាតឲ្យអ្នកបញ្ចេញសំឡេងដ៏ពិរោះរបស់អ្នកទៅកាន់ទស្សនិកជនដែលកំពុងសម្លឹងមករកអ្នក”។
លោក Louboutin ក៏បានសារភាពថាគាត់ប្រហែលជាកំពុងរចនាម៉ូដថ្មីមួយចំនួនថែមទៀត។
លោកបានបន្តថា៖ “ នាងក៏ចូលចិត្តធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលចំពោះម៉ូដែលដែលរចនាឡើងងមួយហើយមួយទៀត។ “អ៊ីងចឹងនៅមានរឿងជាច្រើនទៀតដែលត្រូវធ្វើ”។
ទន្ទឹមនឹងនេះដែរ S Taylor Swift នាពេលថ្មីៗនេះត្រូវបានគេសរសើរថាជា “ទឹកដៃតែមួយ” ។
“វាគ្រាន់តែជាការរចនាដ៏គួរឲ្យទាក់ទាញតែប៉ុណ្ណោះ” ៕
ប្រភព៖ Others/Bang Showbiz/iz