ព័ត៌មានជាតិ

ការសម្តែងក្នុងវគ្គហ្វឹកហ្វឺន ប្រចាំឆមាស១ ឆ្នាំ២០២៤ របស់កងកម្លាំងកងរាជអាវុធហត្ថ នគរបាល និងយោធា

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍មុននាខែឧសភា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាព ទស្សនាការបង្ហាញរបស់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺន ប្រចាំឆមាស១ ឆ្នាំ២០២៤ រួមមានកងកម្លាំងកងរាជអាវុធហត្ថ នគរបាល និងយោធា ។

យោងមន្ត្រីទទួលខុសត្រូវវគ្គឲ្យដឹងការសម្តែងរួមមាន ៖ ការត្រួតពិនិត្យអាវុធ, ល្បាតដេញចាប់ជនសង្ស័យ, វិធីចាប់ជនប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ), ការវាយលុកចូលអគារមានបន្ទប់ច្រើន, ការរក្សាសណ្តាប់ធ្នាប់, ក្បាច់គុន ខ.ភ.ម, និងវិធីសាស្រ្តការពារខ្លួន ដេីម្បីត្រៀមបិទវគ្គហ្វឹកហ្វឺននៅថ្ងទី២០ឬ២១ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខនេះ ៕