ព័ត៌មានជាតិ

ខេត្តកំពង់ចាមរំលឹកទិវាជាតិចងចាំ២០ឧសភានៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុសស្រុកកំពង់សៀម

ដោយ៖ គង់ហេង
កំពង់ចាម៖ ខេត្តកំពង់ចាមបានធ្វើពិធីរំលឹកទិវាជាតិ នៃការចងចាំ ២០ ឧសភា ១៩៧៥ នៃពួកប៉ុល ពត នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម ជាការរំលឹកដល់ប្រវត្តិសាស្រ្តដ៏ឈឺចាប់ដែលមាតុភូមិ និងប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់កាលពីជាង ៤៥ ឆ្នាំមុន។

ការរំលឹកទិវាជាតិ នៃការចងចាំនៅព្រឹកថ្ងៃទី ២០ ឧសភានេះអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងសហការី ព្រមទាំងមន្ទីរអង្គភាពនានាក្នុងខេត្តមួយនេះសរុបចំនួនជាង ៦០០ នាក់។

នាឱកាសនោះមានការដង្ហែកូរោន បាច់ផ្កា ទៅតម្កល់នៅចេតិយអដ្ឋិធាតុ, សម្តែងឈុតខ្លី ពីរបបវាលពិឃាត, ប្រសាសន៍សំណេះសំណាលរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងពិធីរាប់បាត្រព្រះសង្ឃ ៧៩ អង្គ៕