ប្រែសម្រួល៖ ស្រីស្រស់
កាលពីថ្ងៃអាទិត្យកន្លងទៅនេះលោក Sean “Diddy” Combs បានបង្ហោះសារសុំទោសនៅលើបណ្តាញសង្គមបន្ទាប់ពីការបែកធ្លាយវីដេអូឃ្លាំមើលនៅសណ្ឋាគារដែលបង្ហាញឲ្យឃើញថាគាត់បានវាយដំលើរាងកាយអតីតមិត្តស្រីស្នេហ៍របស់គាត់នៅសណ្ឋាគារដ៏ទំនើបមួយ។
លោក Combs បាននិយាយនៅក្នុងសារដែលបានបង្ហោះនៅលើទំព័រ Instagram របស់គាត់ថា “ខ្ញុំសុំទោសចំពោះអំពើហិង្សាដែលខ្ញុំជាអ្នកបង្កឡើងអាកប្បកិរិយារបស់ខ្ញុំដែលបានបង្ហាញនៅក្នុងវីដេអូនោះពិតជាមិនអាចលើកលែងទោសឲ្យបានទេហើយខ្ញុំសូមទទួលខុសត្រូវទាំងស្រុងចំពោះអំពើប្រព្រិត្តបស់ខ្ញុំនៅក្នុងវីដេអូនោះវាធ្វើឲ្យខ្ញុំស្អប់ខ្ពើមខ្លួនឯងហើយសារធារណជនក៏ស្អប់ខ្ពើមខ្ញុំខ្លាំងណាស់ដែរនៅពេលដែលបានឃើញសកម្មភាពរបស់ខ្ញុំនៅក្នុងវីដេអូនោះ”។
នៅក្នុងវីដេអូតាមដានសុវត្ថិភាពរបស់សណ្ឋាគារកាលពីឆ្នាំ ២០១៦ ដែលត្រូវបានលេចធ្លាយដោយសារតែទីភ្នាក់ងារព័ត៌មាន CNN យកមកផ្សព្វផ្សាយជាសាធារណ:កាលពីថ្ងៃសុក្រកន្លងទៅ ដែលបង្ហាញថាតារារ៉េបរូបនេះបានវាយតប់ទាត់ធាក់អ្នកចម្រៀង R&B នាង Casandra Venturaមិត្តស្រីរបស់គាត់ នៅពេលដែលនាងនៅលើជណ្តើរយន្តក្នុងសណ្ឋាគាររដ្ឋកាលីហ្វ័រញ៉ាហើយរូបគាត់ស្លៀកតែកន្សែងមួយ បន្ទាប់មកគាត់បានរុញនាងឲ្យដួលទៅលើឥដ្ឋ ទាត់នាងម្តងហើយម្តងទៀត នៅមុនពេលអូសនាងទៅកាន់សាលធំ។
តំណាងក្រុមហ៊ុន Combs មិនអាចទាក់ទងភ្លាមៗដើម្បីសុំការធ្វើអត្ថាធិប្បាយបន្ថែមបានទេ។
Ventura ជាអ្នកចម្រៀងរបស់ក្រុម Cassie បានប្តឹងលោក Combs កាលពីឆ្នាំ ២០២៣ ដោយចោទប្រកាន់គាត់ពីបទរំលោភលើរាងកាយ ការបង្ខំឲ្យធ្វើទាសករផ្លូវភេទ និងការរំលោភផ្លូវភេទ ក្នុងអំឡុងពេលដែលនាងមានទំនាក់ទំនងក្នុងអាជីពរបស់នាងជាមួយនឹងគាត់ត់ដែលលបានក្លាយទៅជារឿងស្នេហាអស់រយៈពេល ១០ ឆ្នាំ ដែលតាំងពីពេលនោះមកគាត់បានគ្រប់គ្រងនាងដោយមានការគំរាមកំហែង បង្ខំឲ្យនាងប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹង។ មេធាវីតំណាងឲ្យលោក Combs បាននិយាយថានៅពេលនោះថាវិធីដោះស្រាយនោះគឺថា “គាត់មិនត្រូវទទួលស្គាល់កំហុសនោះទេ” ។
យោងតាមបណ្តឹងរបស់នាង Ventura វាគឺជាបណ្តឹងរដ្ឋប្បវេណីដ៏តូចតាចតែប៉ុន្នោះក្នុងចំណោមមបណ្តឹងរដ្ឋប្បវេណីចំនួន ៤ ដែលថ្មីៗនេះបានចោទប្រកាន់ពីបទរំលោភផ្លូវភេទប្រឆាំងនឹងលោក Combs ។
មេធាវី Meredith Firetog ដែលតំណាងឲ្យនាង Ventura បាននិយាយថាការសុំទោសរបស់ Combs កាលពីថ្ងៃអាទិត្យមិនមានការបញ្ជាក់ពីនាង Ventura ដោយផ្ទាល់នោះទេ។
“សេចក្តីថ្លែងការណ៍ចុងក្រោយបំផុតរបស់លោក Combs គឺនិយាយអំពីខ្លួនគាត់ច្រើនជាងមនុស្សដែលគាត់បានធ្វើឲ្យឈឺចាប់។ នៅពេលដែលក្រុម Cassie ដែលមានស្ត្រីជាច្រើននាក់ទៀតចេញមុខមក តែគាត់បានបដិសេធទាំងអស់ ហើយចោទថាជនរងគ្រោះកំពុងស្វែងរកលុយពីគាត់។ Firetog បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Combs ត្រូវបានគេបង្ខំឲ្យ “សុំទោស” នៅពេលដែលគាត់បានបដិសេធម្តងហើយម្តងទៀតថាវាមិនពិតហើយក៏បង្ហាញពីការអស់សង្ឃឹមដែលមើលទៅគួរឲ្យអាណិតតែគ្មាននរណាម្នាក់ជឿគាត់នោះទេ” ។
ក្រសួងសន្តិសុខអាមេរិកបាននិយាយកាលពីខែមីនាថា ខ្លួនបានបើកការស៊ើបអង្កេតលើតារាហ៊ីបហបរូបនេះ ហើយបានឆែកឆេរផ្ទះរបស់គាត់នៅក្នុងតំបន់ Miami និងនៅទីក្រុង Los Angeles ។ តែគេនៅមិនទាន់ទទួលបានភស្តុតាងរឹងមាំដែលជាសក្ខីកម្មក្នុងការផ្តល់ព័ត៌មានលម្អិតនោះទេ។
រូបភាពទូរទស្សន៍ក្នុងស្រុកក៏បានឲ្យឃើញពីរថពាសដែក និងមន្ត្រីដែលកាន់កាំភ្លើងនៅខាងក្រៅផ្ទះរបស់ Combs’ នៅក្រុងLos Angeles ។ អាជ្ញាធរបានឃុំខ្លួនមនុស្សមួយចំនួននៅក្នុងផ្ទះដោយមានដៃចងនិងខ្សែ៕
ប្រភព៖ Reuters/sr