ប្រែសម្រួល៖ ស្រីស្រស់
នាង Destiny Byassee ជាម្តាយវ័យក្មេងរស់នៅរដ្ឋផ្លរីដាត្រូវបានស្លាប់កាលពីឆ្នាំមុន នៅពេលដែលពោងសុវត្ថិភាពក្លែងក្លាយក្នុងរថយន្តរបស់នាងបានផ្ទុះដូចគ្រាប់បែកដៃ នេះបើយោងតាមពាក្យបណ្តឹងរបស់សាច់ញាតិ។
នៅក្នុងខែមិថុនា គ្រួសាររបស់នាងបានចោទប្រកាន់ថា រថយន្ត Chevy Malibu ស៊េរីឆ្នាំ ២០២០ របស់នាង Destiny Byassee បានឆ្លងចរន្តតាមកុងតាក់ជាច្រើន នៅមុនពេលពោងសុវត្ថិភាពក្លែងក្លាយរបស់វាត្រូវបានឆ្លងចរន្តបណ្តាលឲ្យផ្ទុះប៉ើងសម្បកប្លាស្ទិកពាសពេញរថយន្ត” ។
ពាក្យបណ្តឹង ដែលទទួលបានដោយការិយាល័យច្បាប់ និងឧក្រិដ្ឋកម្ម បាននិយាយថា “បំណែកជាច្រើនបង្កដោយការផ្ទុះបានបោកត្រូវនាង Byassee ចំមុខ ក្បាល និងកយ៉ាងធ្ងន់ធ្ងរបណ្តាលឲ្យនាងស្លាប់”។
លោកមេធាវី John Morgan ដែលតំណាងឲ្យគ្រួសារជនរងគ្រោះបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា នាងDestiny Byassee អាយុ ២២ ឆ្នាំ “គឺជាម្តាយដែលមានកូនតូចពីរនាក់” ។
អតីតក្រុមហ៊ុនរថយន្ត Enterprise Rent-A-Car បានជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុផ្ទុះពោងសុវត្ថិភាពរថយន្តនៅខែកញ្ញាឆ្នាំ ២០២២ ដែលបណ្តាលឲ្យខូចខាតរថយន្តដែលត្រូវបានចាត់ទុកថាជាការខាតបង់ដែលអតីតក្រុមហ៊ុនរថយន្ត Enterprise Rent-A-Car ត្រូវសរុបចូលដើម្បីចេញប័ណ្ណសង្គ្រោះ” ។ នៅក្នុងករណីនេះសហគ្រាស Enterprise Rent-A-Car បានប្រកែកថាក្រុមហ៊ុនបានលក់រថយន្តនេះទៅឲ្យក្រុមហ៊ុនDriveTime តាមរយៈ Manheim Auctions, Inc. ដែលចេញវិក្កយបត្រខ្លួនឯងថាជាក្រុមហ៊ុនដេញថ្លៃរថយន្តលក់ដុំដ៏ធំបំផុតនៅលើពិភពលោក។
បន្ទាប់មកវាត្រូវបានគេយកទៅជួសជុលនៅក្រុមហ៊ុន Jumbo Automotive ក្នុងទីក្រុងហូលីវូដ រដ្ឋផ្លរីដា ពាក្យបណ្តឹងនៅតែបន្តអះអាងថា ម្ចាស់ហាង Haim Levy “បានទិញគ្រឿងបន្លាស់ពោងសុវត្ថិភាពក្លែងក្លាយ និងមិនអនុលោមតាមច្បាប់សុវត្ថិភាព” ផលិតដោយក្រុមហ៊ុនចិនដើម្បីជំនួសពោងសុវត្ថិភាពរបស់រោងចក្រ Chevrolet “ហើយបានបន្តដំឡើងគ្រឿងបន្លាស់ទាំងនេះក្រោមម៉ាកយីហោ Chevy Malibu ដោយគ្រឿងបន្លាស់ពោងសុវត្ថិភាពមិនត្រឹមតែត្រូវដោយប្រើថង់ក្លែងក្លាយប្រកបដោយគ្រោះថ្នាក់ ប៉ុន្តែលោក Levy បានប្រកែកថាខ្លួនបានជួសជុលខ្សែក្រវាត់សុវត្ថិភាព ដែលជាផ្នែកមួយនៃប្រព័ន្ធពេញលេញដែលរឹតខ្សែក្រវ៉ាត់នៅពេលមានគ្រោះថ្នាក់ក៏ប៉ុន្តែក្នុងពាក្របណ្តឹងបានចោទថាពួកគេប្រើល្បិចឆ្នៃប្រឌិតដែលអាចធ្វើឲ្យវាដំណើរការបានត្រឹមត្រូវមួយរយ:។
គ្រួសាររបស់នាងបាននិយាយថា Byassee “មិនបានដឹងថារថយន្តនោះត្រូវបានជួសជុលមិនត្រឹមត្រូវ និងខុសច្បាប់នោះទេ”។
យោងតាមពាក្យបណ្ដឹងទាំងពោងសុវត្ថិភាពក្លែងក្លាយ និងខ្សែក្រវាត់សុវត្ថិភាពដែលមានកំហុសត្រូវបានលោតសញ្ញាឆ្លងចរន្តធ្វើឲ្យចរន្តភ្លើងប៉ះគ្នាហើយក៏ផ្ទុះពោងសុវត្ថិភាពក្លែងក្លាយនេះនៅក្នុងខែមិថុនា ឆ្នាំ ២០២៣។
ពាក្យបណ្តឹងបានចោទថា “ដោយសារតែខ្សែក្រវាត់កៅអីខាងមុខរបស់អ្នកបើកបរ Chevy Malibu មិនអាចដំណើរការបានដូចដែលបានរចនាដើមឡើយធ្វើឲ្យពោងសុវត្ថិភាពក្លែងក្លាយផ្ទុះឡើងដូចគ្រាប់បែក។ ដោយសារតែប្រព័ន្ធពោងសុវត្ថិភាពខាងមុខរបស់ Chevy Malibu រួមបញ្ចូលនូវសមាសធាតុក្លែងក្លាយ និងមិនមានអនុលោមភាព ពោងសុវត្ថិភាពបានផ្ទុះឡើងដូចគ្រាប់បែកដៃ ហើយបានបាញ់ដែក និងសម្បកប្លាស្ទិកពាសពេញកាប៊ីនរថយន្តនិងវាយប្រហារលើរាងកាយជនរងគ្រោះរហូតដល់ស្លាប់”។
ឯកសារនេះបានលាត្រត្រដាងយ៉ាងចំៗថា រូបថតបង្ហាញពី “ព្រឹត្តិការណ៍ដ៏រន្ធត់” រួមទាំងពោងសុវត្ថិភាពខាងមុខផ្នែកអ្នកបើកបរដែលប្រឡាក់ទៅដោយឈាម។
នាង Cathy King ដែលជាជីដូនជនរងគ្រោះ Byassee បានដាក់ពាក្យបណ្តឹងជំនួសកូនៗ ដែលស្ត្រីវ័យក្មេងបានបន្សល់ទុករួមទាំងប្តីនិងម្តាយរបស់នាងផងដែរ។
Byassee “ជឿថានាងកំពុងទិញយានជំនិះដែលមានសុវត្ថិភាព និងអាចទុកចិត្តបាន ប៉ុន្តែពាក្យបណ្ដឹងរបស់យើងបានចោទប្រកាន់ថាក្រុមហ៊ុនរថយន្តជាច្រើនបានធ្វើការដើម្បីកាត់បន្ថយគុណភាពប្រព័ន្ធទាំងអស់គ្រាន់តែដើម្បីរកលុយប៉ុណ្ណោះ” Morgan បាននិយាយនៅក្នុងបណ្តឹងយ៉ាងដូច្នេះ។
“ដោយសារហេតុផលនេះហើយទើបអ្នកស្រី Byassee បានបាត់បង់ជីវិត ហើយទៅចោលកូនៗរបស់គាត់បន្តរស់នៅដោយគ្មានម្ដាយ”។
ពាក្យបណ្តឹងស្នើសុំឲ្យគណៈវិនិច្ឆ័យជំរះក្តីលើការចោទប្រកាន់ចំនួន ១៤ ករណីប្រឆាំងនឹងចុងចោទផ្សេងៗគ្នា រួមទាំងការទទួលខុសត្រូវដ៏តឹងរឹង ការធ្វេសប្រហែស និងការអនុវត្តការជួញដូរប្រកបដោយល្បិចកលបោកប្រាស់។
ទាំង Enterprise, Manheim, DriveTime និង Jumbo Automotive នៅមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយរបស់អ្នកយកព័ត៌មានប៉ុស្តិ៍នោះទេ៕