សន្ដិសុខសង្គម

ខឹងទារលុយថ្លៃឈ្នួល៣៦មុឺនរៀល ជនសង្ស័យទាញកាំបិតផ្គាក់កាប់ស្រ្តីម្នាក់ស្លា.ប់

ដោយ÷សុខុម
កណ្តាល ៖សមត្ថកិច្ចនគរបាលខេត្តកណ្ដាលកំពុងតាមចាប់ខ្លួនជនសង្ស័យម្នាក់ដែលបានទាញកាំបិតកាប់ទៅលើស្ត្រីម្នាក់បណ្ដាលឲ្យបាត់បង់ជីវិត ហើយរត់គេចខ្លួន ដែលហេតុការណ៍នេះបានកើតឡើងនៅផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបាននិយាយថា ដើមហេតុមុនឈានទៅដល់កើតរឿង ស្រ្តីម្នាក់ទៅទារលុយជំពាក់ថ្លៃឈ្នួលពលកម្មរបស់ប្តីដែលជាមេការជាងដែកធ្វើការឱ្យជនសង្ស័យចំនូន៣៦ម៉ឺនរៀលមិនទាន់សង។នៅពេលស្ត្រីទៅទារលុយនោះក៏ទាស់ពាក្យសម្តីឈ្លោះប្រកែកគ្នាទាញហេតុផលរៀងៗខ្លួន។រំពេចនោះ ស្ត្រីរងគ្រោះក៏យកទូរសព្ទថតឬឡាយវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុក។ជនសង្ស័យខឹងខ្លាំងពេកក៏ទាញកាំបិតផ្គាក់កាប់ បណ្ដាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗ។

មន្ត្រីនគរបាលស្រុកស្អាងបាននិយាយឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះ ហាន មី អាយុ៣៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ជនសង្ស័យឈ្មោះ ឡុង ឈាវ អាយុ៣២ឆ្នាំ ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគុបជ្រុងគេចខ្លួនចេញពីផ្ទះបាត់ស្រមោល៕