អន្តរជាតិ

ក្មេងអាយុ ១៤ ឆ្នាំស្លាប់នៅលើយន្តហោះ American Airlines 614

ប្រែសម្រួល៖ស្រីស្រស់
ម្តាយក្មេងរងគ្រោះមកពីក្រុងញូវយ៉កបានប្តឹងក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងទាមទារចម្លើយផ្នែកវេជ្ជសាស្រ្តបន្ទាប់ពីកូនប្រុសអាយុ ១៤ ឆ្នាំរបស់គាត់បានស្លាប់ដោយសារការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តនៅលើយន្តហោះ។

យោងតាមពាក្យបណ្តឹងបង្ហាញថានាង Melissa Arzu មកពី Bronx បានចោទថា ឧបករណ៍ជំនួយបេះដូងដែលអាកាសយានិកប្រើដើម្បីព្យាយាមជួយសង្គ្រោះក្មេងជំទង់កូនប្រុសរបស់ខ្ញុំមានកំហុសឥឡូវនេះវាធ្វើឲ្យកូនប្រុសរបស់ខ្ញុំបានបាត់បង់ជីវិតទៅហើយ។

នាង Arzu បានបន្តថានាងអស់សង្ឃឹមខ្លាំងណាស់បន្ទាប់ពីការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តដ៏ធ្ងន់ធ្ងររបស់ Kevin Greenidge នៅលើជើងហោះហើរ American Airlines 614 ពី Honduras ទៅ Miami នៅក្នុងឆ្នាំ ២០២២ក្នុងដំណើរត្រលប់មកពីវិស្សមកាលជាមួយសមាជិកគ្រួសាររបស់ពួកគេ។

ពាក្យបណ្តឹងរបស់នាង Arzu ត្រូវបានដាក់នៅរដ្ឋតិចសាស់កាលពីដើមខែនេះ ដោយអះអាងថា បុគ្គលិកកាប៊ីនមានការឆ្លើយតបយឺតយ៉ាវ និងខុសបច្ចេកទេសផ្នែកវេជ្ជសាស្រ្តដោយសារតែកង្វះខាតផ្នែកបណ្តុះបណ្តាលវេជ្ជសាស្រ្តឲ្យបានត្រឹមត្រូវនៅពេលដែល Kevin បាត់បង់ស្មារតីនៅលើយន្តហោះ។

លោកស្រី Hannah Crowe ដែលជាមេធាវីរបស់ម្តាយក្មេងរងគ្រោះបានប្រាប់អ្នកយកព័ត៌មាន The Post ថាសាក្សីជាច្រើននាក់ក៏បានបញ្ជាក់ផងដែរថាម៉ាស៊ីន AED ដែលព្យាយាមជួយសង្គ្រោះ Kevin ហាក់ដូចជាមិនដំណើរការបានល្អនោះទេ។

លោកស្រីមេធាវីCrowe បាននិយាយថា “បន្ទាប់ពី Kevin បានស្លាប់ ឧបករណ៍បានបាត់សួរថា “តើនរណាម្នាក់នៅអាមេរិកមានចេតនាបំផ្លាញវា? តើវាខូចឬមួយយ៉ាងណា? តើអាចយកវាមកបម្រើសេវាកម្មផ្នែកវេជ្ជសាស្រ្តឡើងវិញបានទេ?

នាងបានបន្ថែមថា៖ “ទង្វើនេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សហព័ន្ធសម្រាប់ការពារអ្នកដំណើរលើយន្តហោះ”។

យោងតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធចាប់តាំងពីឆ្នាំ ២០០៤ ឧបករណ៍ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តត្រូវបានកំណត់ឲ្យរក្សាទុកនៅលើយន្តហោះសម្រាប់ជួយសង្គ្រោះអ្នកដំណើរហើយត្រូវបានចាត់ទុកថាជាឧបករណ៍ “អចល័ត” មានន័យថាអ្នកបម្រើការលើយន្តហោះមិនអាចយកចេញក្រៅយន្តហោះបានឡើយលុះត្រាតែបាត់ ឬមិនអាចដំណើរការបាន។

Kevin រងនូវឥទ្ធិពលពីជំងឺហឺត និងជំងឺទឹកនោមផ្អែមប្រភេទ២ហើយមូលហេតុចម្បងបង្កឲ្យ Kevin ស្លាប់ត្រូវបានកត់ត្រាថាជា “ជំងឺដាច់សរសៃឈាមខួរក្បាល” បណ្តាលឲ្យគាំងបេះដូងស្លាប់ភ្លាម។

ពាក្យបណ្តឹងចោទប្រកាន់ថាក្រុមហ៊ុនអាកាសចរណ៍អាមេរិកខកខានក្នុងការបង់ប្រាក់មុនចំនួន ១១៣,១០០ដុល្លារ ជាសំណងជំងឺចិត្តចំពោះការស្លាប់របស់ Kevin នេះបើយោងតាមគោលការណ៍របស់ក្រុមហ៊ុនបន្ទាប់ពីការស្លាប់របស់អ្នកដំណើរនៅលើយន្តហោះ។

ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញជម្លោះនេះទេដោយបាននិយាយថា “ដោយសារតែ Greenidgeមនុស្សជាទីស្រឡាញ់របស់ពួកគេបានស្លាប់ពួកគេកំពុងសោកសៅបង្កឲ្យមានគំនិតចោទប្រកាន់ធ្ងន់ធ្ងរ ” ។

បន្ទាប់ពីអ្នកបើកយន្តហោះក្រុមហ៊ុនអាកាសចរណ៍អាមេរិកមិនអាចជួយសង្គ្រោះ Kevin បាន ជើងហោះហើរត្រូវបានបង្វែរទៅទីក្រុង Cancun ប្រទេសម៉ិកស៊ិក ជាកន្លែងដែលក្មេងជំទង់បានស្លាប់នៅក្នុងមន្ទីរពេទ្យ។

Arzu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ពី Kevin បានស្លាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមិនអើពើក្នុងការអនុវត្តតាមគោលការណ៍របស់ក្រុមហ៊ុនខ្លួនចំពោះការស្លាប់អ្នកដំណើរនៅលើយន្តហោះនោះទេហើយក៏មិនដែលបានឮដំណឹងអ្វីពីក្រុមហ៊ុនក្រុមហ៊ុនអាកាសចរណ៍អាមេរិកពាក់ព័ន្ធនឹងដំណោះស្រាយនេះដែរគឺវាបានធ្វើឲ្យខ្ញុំមានអារម្មណ៍ថាអស់សង្ឃឹមខ្លាំងណាស់’។ នាងបន្តថាខ្ញុំចង់បានចម្លើយពីក្រុមហ៊ុនអាកាសចរណ៍អាមេរិកពាក់ព័ន្ធនិងដំណោះស្រាយនេះ។

នាងបានបន្ថែមថា៖ “ខ្ញុំស្នើឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិកទទួលខុសត្រូវទាំងស្រុងចំពោះការស្លាប់របស់កូនប្រុសខ្ញុំ Kevinហើយខ្ញុំមិនចង់ឲ្យរឿងនេះកើតឡើងចំពោះកូន ឬគ្រួសារអ្នកដំណើរណាមួយម្តងទៀតនោះទេ”។

លោកស្រីមេធាវីCrowe បានលើកឡើងថាបណ្តឹងដើមរបស់ Arzu នៅញូវយ៉កត្រូវបានច្រានចោលដោយសារតែក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានទាមទារឲ្យមានការកាត់ក្តីនៅ Fort Worth ក្នុងរដ្ឋតិចសាស់ជាកន្លែងដែលក្រុមហ៊ុននេះមានមូលដ្ឋានប្រតិបតិ្កការនៅទីនោះ។

លោកស្រីមេធាវីCrowe បានបន្ថែមថា “ក្រុមហ៊ុនអាកាសចរណ៍អាមេរិកពិតជាបានរំខានដល់ចំណាត់ការផ្លូវច្បាប់របស់នាងដោយសារតែគេទាមទារថាករណីនេះត្រូវតែធ្វើនៅរដ្ឋតិចសាស់ និងបង្ខំនាងឲ្យហោះហើរទៅទីនោះវាកាន់តែធ្វើឲ្យនាងកាន់តែពិបាក បន្ទាប់ពីសោកនាដកម្មដ៏សោកសៅនៃការស្លាប់របស់កូនប្រុសជាទីស្រឡាញ់ដែលនាងឆ្លងកាត់កន្លងមកហើយនោះ៕