ប្រែសម្រួល៖ស-សម្បត្តិ
ភ្នាក់ងារប៉ូលិសក្នុងរដ្ឋ Wisconsin បានឲ្យដឹងថាអាថ៌កំបាំងជាងពាក់កណ្តាលសតវត្សន៍ទាក់ទងនឹងឆ្អឹងដែលត្រូវបានគេប្រទះឃើញនៅក្នុងបំពង់ផ្សែងនៃរង្គសាល Madisonត្រូវបានធ្វើកោសល្យវិច័យ DNA Doe ដោយអង្គការក្រៅរដ្ឋាភិបាលដោយប្រើពង្សាវតារដើម្បីកំណត់អត្តសញ្ញាណមនុស្សដែលមិនស្គាល់អត្តសញ្ញាណ។
ឆ្លងកាត់កោសល្យវិច័យ DNA Doe ឆ្អឹងដែលមិនស្គាល់អត្តសញ្ញាណត្រូវបានគេរកឃើញថាជាគ្រោងឆ្អឹងរបស់ Ronnie Joe Kirk ជនជាតិដើម Tulsa រស់នៅក្នុងរដ្ឋ Oklahoma សហរដ្ឋអាមេរិក។ សម្រាប់ព័ត៌មានលម្អិតថាតើគាត់បានទៅដល់ទីនោះបានដោយរបៀបណាហើយការស្លាប់នៅទីនោះរបស់គាត់មានពាក់ព័ន្ធនឹងករណីអ្វីនោះក៏ប៉ូលិសនៅមិនទាន់អាចបញ្ជាក់ឲ្យដឹងច្បាស់នៅឡើយនោះទេ។
លោក Kirk បានបាត់ខ្លួននៅឆ្នាំ ១៩៧០ បន្ទាប់ពីបាត់បង់ទំនាក់ទំនងជាមួយគ្រួសាររបស់គាត់។
គ្រោងឆ្អឹងរបស់គាត់ រួមទាំងលលាដ៍ក្បាលរបស់គាត់ ត្រូវបានគេប្រទះឃើញដោយម្ចាស់រង្គសាល Madison នៅក្នុងខែកញ្ញា ឆ្នាំ ១៩៨៩ នៅខាងក្រោមបំពង់ផ្សែងក្នុងអគារបាក់បែក University Avenue ដែលត្រូវបានកម្ទេចចោល។
អ្នកស៊ើបអង្កេត Madison Lindsey Ludden បានធ្វើកោសលវិច្ច័យ DNA Doe នៅក្នុងឆ្នាំ ២០១៨ ហើយបានផ្តល់ឲ្យពួកគេនូវគំរូសក់ពីលលាដ៍ក្បាលរបស់ Chimney Doe ។ នៅឆ្នាំ ២០២១ វាត្រូវបានអង្គការក្រៅរដ្ឋាភិបាលបញ្ជូនទៅ Astrea Forensics ដើម្បីធ្វើកោសលវិច្ច័យ DNA ដែលមានឯកទេសកោសលវិច្ច័យ DNA លើគំរូដែលពុកផុយរលួយមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា។
អ្នកឯកទេស DNA Doe លោក Gwen Knapp បានអះអាងថា គេត្រូវចំណាយពេលជាង ២ ឆ្នាំដើម្បីបង្កើតទម្រង់ DNA ដ៏សមរម្យមួយសម្រាប់ការធ្វើកោសលវិច្ច័យ DNA លើហ្សែនសម្រាប់ Kirkតាមរយ:តម្រុយរបស់គ្រួសារពួកគេ។
តាមរយ:តម្រុយរបស់គ្រួសារពួកគេនាំឲ្យយើងបានដឹងថាគាត់បានកើតនៅឆ្នាំ ១៩៤២ហើយ លោកKirk ត្រូវបានចិញ្ចឹម រៀបការ និងលែងលះពីរដង និងមានកូនបីនាក់។
អ្នកឯកទេស DNA Doe លោក Knapp បានបញ្ជាក់ថា “វាជាករណីដ៏ពិសេសមួយមិនខុសគ្នានិងការសុំកូនចិញ្ចឹមឬក៏អាពាហ៍ពិពាហ៍ផ្សេងៗគ្នាតៗមកជាច្រើនជំនាន់ដែលត្រូវធ្វើកោសលវិច្ច័យផ្គូផ្គង DNA ស្រាវជ្រាវតាមសាច់ញាតិជិតស្និទ្ធនៅក្នុងគ្រួសារក៏ដោយយើងត្រូវប្រើពង្សាវតារដើម្បីកំណត់អត្តសញ្ញាណក្នុងករណីនេះពិតជារំភើបណាស់ដែលយើងអាចផ្តល់ឈ្មោះ Ronnie Kirk របស់គាត់មកវិញ ហើយសង្ឃឹមថាគ្រួសាររបស់គាត់មិនមានការបិទបាំងពង្សាវតាររបស់ Ronnie Kirk ដែលបាត់ខ្លួនជាយូរមកហើយនោះទេ”។
លោក Stephanie Fryer អ្នកនាំពាក្យរបស់ការិយាល័យប៉ូលិស Madison បានឲ្យដឹងថាទំនាក់ទំនងចុងក្រោយរបស់ Kirk ជាមួយសាច់ញាតិគឺនៅឆ្នាំ ១៩៧០ នៅពេលដែលគាត់បានលែងលះជាមួយប្រពន្ធទីពីររបស់គាត់នៅ Missouri។
លោក Kirk បានរៀបការមានកូនពីរនាក់ដំបូងនិងម្នាក់ទៀតមកពីអាពាហ៍ពិពាហ៍ទីពីររបស់គាត់។ ពួកគេទាំងអស់មានអាយុជាង ៥០ ឆ្នាំ ហើយពួកគេនៅតែមិនទាន់ស្គាល់គ្នារហូតទាល់តែប៉ូលីសធ្វើការស៊ើបអង្កេតឈានដល់អតីតភរិយារបស់លោកទាំងពីរដែលសុទ្ធតែបានរៀបការផ្សេងៗគ្នាជាមួយអ្នកថ្មីទៀតរួចទៅហើយ។
មិនមានព័ត៌មានលម្អិតបន្ថែមថ្មីទៀតអំពីគ្រួសាររបស់ Kirk នោះទេដោយសារតែប៉ូលិសចាត់ថាជាការរក្សាភាពឯកជនសម្រាប់គ្រួសារបស់ Kirk នៅក្នុងពេលនេះ។
យោងតាម អត្ថបទសារព័ត៌មានមួយដែលបានចេញផ្សាយនៅក្នុងឆ្នាំ ១៩៥៧ ដែលរាយការណ៍ដោយស្រពិចស្រពិលនិងមិនច្បាស់លាស់ថាមានក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ឈ្មោះ Ronnie Joe Kirk កំពុងជិះម៉ូតូធំនៅពេលគាត់ត្រូវបានឡានបុកត្រង់ចំណុចនេះទំនងជាពាក់ព័ន្ធនឹងរបួសដ៏អាថ៌កំបាំងរបស់គាត់ហើយ។
លោក Shon Barnes មេប៉ូលិស Madison បាននិយាយថា ការស៊ើបអង្កេតបន្ទាប់នឹងត្រុវកំណត់ថាតើ Kirk ជានរណាហើយការស្លាប់របស់គាត់របៀបដូចម្តេចនៅរដ្ឋ Wisconsinក្នុងរង្គសាល Madison ។ មិនមានរបាយការណ៍សម្រាប់អ្នកបាត់ខ្លួនណាមួយដែលមានឈ្មោះលោក Kirk មានទំនាក់ទំនងជាមួយនិងរដ្ឋ Oklahoma រដ្ឋ Missouri រដ្ឋ Texas និងរដ្ឋ Alabama នៅឡើយទេ។
មេប៉ូលិស Madison លោក Barnes បាននិយាយថាការិយាល័យប៉ូលិសបានពិនិត្យនិងវិភាគឡើងវិញអំពីគ្រោងឆ្អឹងផងដែរ។ការបាក់ឆ្អឹងអាងត្រគាកដ៏ “ធ្ងន់ធ្ងរ” ត្រូវបានអាជ្ញាធរគិតជាយូរមកហើយថា មានពាក់ព័ន្ធជាមួយនិងការស្លាប់របស់គាត់ ដែលត្រូវបានគេប៉ាន់ស្មានថាបានកើតឡើងប្រហែលជាំង ២ ឆ្នាំមុនពេលឆ្អឹងរបស់គាត់ត្រូវបានរកឃើញ៕
ប្រភព៖ Post Wires