សន្ដិសុខសង្គម

ក្មេងសិស្សសាលានាំគ្នាទៅលេងទឹកលង់ស្លាប់ម្នាក់

ដោយ÷សុខុម
ស្ទឹងត្រែង÷ក្មេងប្រុសសិស្សសាលាម្នាក់ក្នុងចំណោមជាច្រើននាក់បានចុះទៅលេងទឹកកាលពីល្ងាចថ្ងៃទី១៧ឧសភា២០២៤ នៅមុខវត្តភូមិបាចុង សង្កាត់ព្រះបាទ ក្រុងខេត្តស្ទឹងត្រែង ហើយបានបាត់ខ្លួន។

លោកឈូក កុម៉ល់ អធិការនគរបាលក្រុងស្ទឹងត្រែងបានធ្វើរបាយការណ៍ថា ជនរងគ្រោះឈ្មោះខ្លឹម គីមហេង អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិភ្នំធាតុ សង្កាត់ស្ទឹងត្រែង ក្រុងខេត្តស្ទឹងត្រែង។


ក្រោយពីមានបាត់ក្មេង សមត្ថកិច្ចខិតខំស្វែងរកនៅក្នុងទឹកទន្លេមេគង្គនោះទាំងយប់ងងឹត។ក្រោយមកក៏បានរកឃើញវិញ ប៉ុន្តែអកុសលក្មេងនោះបាត់បង់ជីវិតទៅហើយ៕