សន្ដិសុខសង្គម

ភ្ញាក់ផ្អើលបាត់ខ្លួននគរបាលចរាចរណ៍ស្រីម្នាក់បន្សល់ទុកតែរថយន្តមួយគ្រឿងនៅលើស្ពានសេកុង

ដោយ÷សុខុម
ស្ទឹងត្រែង÷សាច់ញាតិកំពុងរង់ចាំយ៉ាងអន្ទះសានៅក្បែររថយន្តមួយគ្រឿងម៉ាក hybrid ដែលចតលើស្ពានសេកុង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់ទី១៥ឧសភា ២០២៤ បន្ទាប់ពីស្ត្រីម្នាក់ដែលគេស្គាល់ថាគឺជានគរបាលចរាចរណ៍ក្រុងស្ទឹងត្រែង ហើយបានបាត់ខ្លួនដោយមិនទាន់ដឹងអំពីមូលហេតុ។ខណៈពេលនេះសាច់ញាតិនិងសមត្ថកិច្ចកំពុងជិះទូកស្វែងរកនៅក្នុងទឹកទន្លេសេកុង។នៅពេលស្វែងរកនោះគេប្រទះឃើញស្បែកជើង ហើយសាច់ញាតិបញ្ជាក់ថាគឺជារបស់អ្នកបាត់ខ្លួន។

បើតាមការឲ្យដឹងពីសាច់ញាតិថា ឈ្មោះអាយ ធារ៉ា ទើបឆ្លងទន្លេបានពីរខែ ហើយមានបញ្ហាផ្លូវចិត្តប៉ងធ្វើអត្តឃាតម្ដងរួចហើយ។ម្យ៉ាងទៀតនៅក្នុងគ្រួសារមានវិបត្តិផ្នែកហិរញ្ញវត្ថុ។ រីឯសមត្ថកិច្ចមិនទាន់បញ្ជាក់អំពីមូលហេតុខាងលើនេះច្បាស់នៅឡើយ៕