ប្រែសម្រួល៖ ស-សម្បត្តិ
យោងតាមវីដេអូដ៏គួរឲ្យរន្ធត់មួយដែលបានថតបានពីព្រឹត្តិការណ៏ផ្ទុះអណ្តាតភ្លើងជះចេញពីយន្តហោះ Delta ដែលជំរុញឲ្យមានការជម្លៀសអ្នកដំណើរក្នុងគ្រាអាសន្នជាបន្ទាន់ចេញនៅឯអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma កាលពីសប្តាហ៍មុន។
ឃ្លីបវីដេអូដែលទើបចេញថ្មីៗទទួលបានដោយទីភ្នាក់ងារព័ត៌មាន KOMO News បង្ហាញឲ្យឃើញនូវដុំភ្លើងបានផ្ទុះចេញពីយន្តហោះAirbus នៅខាងក្រោមកាប៊ីនយន្តហោះ ភ្លាមៗបន្ទាប់ពីវាបានចុះចតនៅយប់ថ្ងៃទី ៦ ខែមេសា។
ជើងហោះហើរ Delta Flight 604 ចេញពីក្រុង Cancun ប្រទេសម៉ិកស៊ិក បានមកដល់អាកាសយានដ្ឋាន Washington ដោយសុវត្ថិភាពនៅម៉ោងប្រហែល 9:35 យប់។ ក៏ប៉ុន្តែបន្ទាប់ពីដោតបន្តចរន្តអគ្គិសនីយន្តហោះទៅក្នុងបណ្តាញអគ្គិសនីរបស់ស្ថានីយក៏ចាប់ផ្តើមមានបញ្ហាជាមួយនិងមេកានិកដែលធ្វើឲ្យមានការប្រែប្រួលខុសប្រក្រតីទាំងស្រុង។
លោក SEA Perry Cooper អ្នកនាំពាក្យរបស់អាកាសយានដ្ឋានអន្តរជាតិបាននិយាយថា ឌុយដោតចរន្តភ្លើងខ្លីពេកទើបវាផ្ទុះផ្កាភ្លើងចេញពីយន្តហោះដែលកំពុងតែហោះឡើងផ្ទុះចេញបង្កជាភ្លើងដោយផ្ទាល់នៅខាងក្រោមកាប៊ីនយន្តហោះរបស់យន្តហោះ Airbus A321 ។
អ្នកដំណើរម្នាក់បានប្រាប់ KOMO ថា ភាពចលាចលបានផ្ទុះឡើងនៅពេលដែលអ្នកដំណើរបានដឹងថាពួកគេកំពុងត្រូវបានជម្លៀសចេញពីយន្តហោះ។
ខ្សែវីដេអូឃ្លាំមើលឃើញអ្នកដំណើរដើរចេញទៅកាន់ស្លាបយន្តហោះ មុននឹងឡើងទៅលើពោងខ្យល់ ដែលក្រុមហ៊ុន Delta បាននិយាយថា “ដោយមានការប្រុងប្រយ័ត្នច្រើនស្លាយត្រូវបានដាក់ពង្រាយ ហើយអ្នកដំណើរនៅតែនៅលើយន្តហោះដដែល ហើយគាត់ក៏បានដាក់ពង្រាយស្លាបសង្រ្គោះក្នុងគ្រាអាសន្នតាមផ្នែកខាងក្រោយនៃយន្តហោះ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “យន្តហោះត្រូវបានដកចេញពីសេវាកម្មសម្រាប់ការត្រួតពិនិត្យ និងថែទាំ”។
KOMO បានរាយការណ៍ថា ខ្សែភ្លើងដែលខ្លីនោះត្រូវបានជួសជុលឡើងវិញហើយ ហើយកំពុងដំណើរការជាធម្មតា។
Cooper បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់អ្នកយកព័ត៌មាន The Post ថា “សូមសរសើរដល់បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ដែលអនុវត្តបានឆ្លងកាត់បទពិសោធជាមួយនឹងការប្រុងប្រយ័ត្នបានច្រើនជាជាងមានការរអាក់រអួលបន្តិច។
ការស៊ើបអង្កេតលើមូលហេតុពិតប្រាកដនៃអគ្គិភ័យកំពុងដំណើរការនៅឡើយ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធមិនបានឆ្លើយតបភ្លាមៗចំពោះការសាកសួររបស់អ្នកយកព័ត៌មានប៉ុស្តិ៍សម្រាប់ព័ត៌មានបន្ថែមនោះទេ។
Menon បាននិយាយថា “មនុស្សគ្រប់គ្នាបានចេញមកក្រៅរួចរាលអស់ហើយចំណែកខ្ញុំបានស្ងប់ចិត្តជាងនេះអ្វីដែលកើតឡើងនេះខ្ញុំបានឆ្លងកាត់ទុកជាបទពិសោធមួយដែលធ្វើឲ្យ ខ្ញុំខ្លាចការហោះហើរខ្លាំងណាស់”។
Cooper បាននិយាយថាប្រហែល ២ ភាគ ៣ នៃអ្នកដំណើរ ១៨៩ នាក់បានចេញតាមច្រកទ្វារសង្រ្គោះបន្ទាន់ខណៈដែលអ្នកដែលនៅសល់បានឆ្លងកាត់តាមច្រកចេញសម្រាប់អ្នកដំណើររួចរាល់អស់ហើយ។
ក្រុមមន្ត្រីពន្លត់អគ្គិភ័យនៅស៊ីថលបានឆ្លើយតបផ្លាមៗទោះបីជាភ្លើងបានរលត់ទៅវិញដោយខ្លួនឯងក៏ដោយ និងបានវាយតម្លៃថាមានមនុស្សត្រឹមតែពីរបីនាក់ដែលរងរបួស។
យោងតាម ទីភ្នាក់ងារ spox បានឲ្យដឹងថាអាកាសយានដ្ឋាន បានប្រាប់ថា គ្មាននរណាម្នាក់ត្រូវការបញ្ជូនទៅកាន់មន្ទីរពេទ្យសម្រាប់ការថែទាំវេជ្ជសាស្រ្តបន្ថែមទៀតនៅមន្ទីរពេទ្យនោះទេ៕