ដោយ៖ គង់ហេង
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាមដឹកនាំដោយឯកឧត្តម ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរ អង្គភាពនានាសរុបប្រមាណជាង ៣០០ អង្គ/នាក់ បាននិមន្ត និងអញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧១ យាងចូល ៧២ព្រះវស្សា។
ព្រះរាជពិធីនេះបានរៀបចំឡើងនៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៤ ឧសភា។ នាឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានអានសារលិខិតថ្វាយព្រះពរដែលមានខ្លឹមសារ៖