សន្ដិសុខសង្គម

ឃាត់ខ្លួននគរបាលម្នាក់បើករថយន្តឡិចសុីសRX300 បុកម៉ូតូបណ្ដាលឱ្យឪពុកនិងកូនស្លាប់

ដោយ÷សុខុម
មណ្ឌលគិរី : សមត្ថកិច្ចបានឃាត់ខ្លួននគរបាលម្នាក់បើករថយន្តបុកម៉ូតូបណ្តាលឲ្យឪពុកនិងកូនស្លាប់កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ ៧៦ ចំណុចថុងប៉ុង ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

សមត្ថកិច្ចបាននិយាយក្រោយហេតុការណ៍ថា ជនរងគ្រោះឈ្មោះ ឆាយ ណាត អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ។កូនប្រុសឈ្មោះ ឈុំ ណូរ៉ា អាយុ១១ឆ្នាំ មុខរបរសិស្ស។

អ្នកបើកបររថយន្តឈ្មោះ ភុំ សម្បត្តិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនគរបាល រស់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរខាងលើនេះកើតឡើងទំនងរថយន្តមានល្បឿនលឿនបុកម៉ូតូពីក្រោយ។បន្ទាប់មកអ្នកបើកបររថយន្តព្យាយាមគេចខ្លួន ប៉ុន្តែក៏ត្រូវសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកកោះញែកឃាត់កសាងសំណុំរឿងតាមនីតិវិធី៕