កីឡា

Arsenal ឡើងទៅឈរនៅកំពូលជាបណ្តោះអាសន្នក្រោយឈ្នះ ១-០លើ Man United

ប្រែសម្រួល៖ ស្រីស្រស់
កីឡាករ Leandro Trossard របស់ Arsenal បានជួយក្រុមការពារដំណែងកំពូលជាបណ្តោះអាសន្នដោយយកឈ្នះ Manchester United ១-០ កាលពីថ្ងៃអាទិត្យដែលបានជួយ Arsenal ក្រុមរបស់គាត់វាដាច់ក្រុម Manchester City ជាបណ្តោះអាសន្ននៅលើកំពូលតារាង Premier League ដែលគាត់បានប្តេជ្ញាថានៅថ្ងៃចុងក្រោយនឹងជួយក្រុមឲ្យឈានដល់វគ្គដណ្តើមពាន។

ខណៈពេលដែលក្រុម Arsenal ដែលទើបតែឈ្នះជាលើកទីពីរនៅ Old Trafford ក្នុង ១៧ លើកចុងក្រោយរបស់ពួកគេដែលទទួលបាន ៨៦ ពិន្ទុជាមួយនឹងការប្រកួតដែលនៅសេសសល់ក្នុងការប្រជែងដណ្តើមពានដ៏តឹងតែងបំផុតនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចំណែកក្រុម City នៅតែរត់តាមយ៉ាងប្រកៀកប្រកិតពីក្រោយមាន ៨៥ ពិន្ទុ និងនៅសល់ការប្រកួតចំនួនពីរវគ្គទៀត។

Man City ដែលមានបំណងចង់ឈ្នះជើងឯកលីគអង់គ្លេសជាលើកទីបួនជាប់ៗគ្នា អាចនឹងនាំមុខ Arsenal វិញ នៅពេលដែលពួកគេប្រកួតជាមួយ Tottenham Hotspur នៅទីក្រុងឡុងដ៏នៅថ្ងៃអង្គារខាងមុខនេះ។

Trossard បានស៊ុតបញ្ចូលទីនៅនាទីទី ២០ នៅពេលដែល Kai Havertz ស្ទុះទៅវាយបាល់នៅខាងស្តាំ មុននឹងបញ្ជូនបាល់ចូលទៅក្នុងប្រអប់សម្រាប់ Trossard ស៊ុតបញ្ចូលទី។
Casemiro ថ្មីៗនេះបានផ្លាស់ប្តូរពីខ្សែបម្រើកណ្តាលទៅជាខ្សែការពាររបស់ Man Utd បានបណ្តើរបាល់យឺត ៗ ចេញពីប្រអប់ហើយទុកឲ្យ Havertz នៅក្រៅបន្ទាប់ពីអ្នកចាំទី Andre Onana បានបញ្ជូនបាល់ចេញ។

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ United គ្រវីក្បាលហួសចិត្ត។
ការប្រកួតបានអូសបន្លាយពីដើមដល់ចប់ក្នុងរយៈពេលប៉ុន្មាននាទីចុងក្រោយ ដោយ Onana បានលោតចេញដើម្បីទាត់បាល់ចេញពីកីឡាករបម្រុងរបស់ Arsenal Gabriel Martinelli និង Declan Rice ។

United ដែលសង្ឃឹមថានឹងអាចត្រលប់មកវិញបន្ទាប់ពីការចាញ់ដ៏អាម៉ាស់ក្នុងលទ្ធផល ៤-០ នៅ Crystal Palace កាលពីថ្ងៃចន្ទនោះ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៨ ដោយនៅសល់ពីរប្រកួតទៀត។ ពួកគេតាមពីក្រោយក្រុមលេខប្រាំមួយក្រុម Newcastle ដោយមានបីពិន្ទុដើម្បីជិះទូកលេងនៅលើទឹកដីអឺរ៉ុបនៅរដូវកាលក្រោយ តែនៅមានការប្រកួតដ៏សំខាន់មួយនៅពេលដែលក្រុម Magpies ធ្វើដំណើរទៅកាន់កីឡាដ្ឋាន Old Trafford ក្នុងថ្ងៃពុធនេះ។

គ្រាប់បាល់របស់ Trossard គឺជាពិន្ទុលើកទី ៨២ ធ្វើឲ្យក្រុម Ten Hag ដែលទទួលស្គាល់ការចាញ់នៅក្នុងរដូវកាលនេះ។
United ទទួលបានបាល់ច្រើននៅវគ្គទីបីចុងក្រោយ ហើយបានស៊ុតបាន ១៤គ្រាប់ចំណែក Arsenal ស៊ុតបាន ១១ ក៏ប៉ុន្តែពួកគេនៅតែព្យាយាមបង្កើតឱកាសលេងឲ្យបានច្រើនថែមទៀតនិងប្រកបដោយគុណភាព ។

Alejandro Garnacho គឺជាកីឡាករមួយរូបដែលគេចាត់ទុកថាគាត់ជាការគំរាមកំហែងដ៏ធំបំផុតរបស់ United ជាពិសេសនៅក្នុងការលេងនៅតង់ទីពីរ។ គាត់បានបាញ់មួយគ្រាប់ហើយបញ្ជូនមួយគ្រាប់ទៀតចូលទៅក្នុងសំណាញ់ពីចំហៀង ហើយក៏ងើបក្បាលរបស់គាត់ឡើងលើដោយសារតែខកចិត្តនិងការលេង។

អ្នកគាំទ្រដែលចូលទស្សនាបានច្រៀងទាំងយប់នៅខណ:ពេលដែលកញ្ចែចុងក្រោយបានបន្លឺឡើងបន្ទាប់ពីការប្រកួតដ៏តឹងតែងដែលពួកគេពិបាកនិងព្យាករ។ សូម្បីតែនៅក្នុងពេលដែលមានភ្លៀងធ្លាក់ខ្លាំងក៏មិនអាចបង្អាក់ការប្រារព្ធពិធីរបស់ពួកគេបានដែរសម្រាប់ក្រុមរបស់ Mikel Arteta៕
ប្រភព៖ Reuters