ប្រែសម្រួល៖ ស-សម្បត្តិ
យោងតាមរូបវីដេអូកាមេរ៉ាដែលថតបាននូវប្រតិបត្តិការដ៏គួឲ្យតក់ស្លុតរបស់ក្រុមអន្តរាគមន៏ឆ្លើយតបដំបូងបន្ទាប់ពីស្ពាន Francis Scott Keyក្នុងក្រុង Baltimore បានបាក់ចូលទៅក្នុងទន្លេ Patapsco នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែមីនាបង្កឲ្យបុរស ៦ នាក់បានស្លាប់ក្នុងខណ:ដែលពួកគេកំពុងធ្វើការនៅលើស្ពានកាលពីខែមីនាដែលពួកមន្រ្តីអន្តរាគមន៏ឆ្លើយតបនិយាយាថា “នេះគឺជាគ្រោះមហន្តរាយ”ជាប្រវត្តិសាស្រ្ត។
រូបភាពដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសុក្រ បានផ្តល់នូវរូបភាពដែលមិនគួរឲ្យជឿរបស់មន្រ្តីធនធានធម្មជាតិ Maryland នៅពេលដែលពួកគេបានទៅដល់កន្លែងទីតាំងកើតហេតុ Francis Scott Key ក្នុងទីក្រុង Baltimore ភ្លាមៗ។
“ព្រះអើយពិតជាធ្ងន់ធ្ងរខ្លាំងណាស់មិនមានស្ពានទៀតទេ” នេះជាសំឡេងរបស់មនុស្សម្នាក់និយាយនៅក្នុងវីដេអូដែលត្រូវបានគេបានផ្សព្វផ្សាយនៅពេលថ្មីៗនេះ។
ស្ពាន Francis Scott Key បានបាក់ចូលទៅក្នុងទន្លេ Patapsco នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែមីនាបង្កឲ្យបុរស ៦ នាក់បានស្លាប់ក្នុងខណ:ដែលពួកគេកំពុងធ្វើការនៅលើស្ពានក្នុងពេលដែលនាវាដឹកកុងតឺន័រដ៏ធំមួយបានបាត់បង់ថាមពលហើយបានបុកបង្គោលស្ពាន។
ភ្នាក់ងារFBI កាលពីខែមុនបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះក៏បានផ្អាកចរាចរណ៍ផ្លូវទឹកនៅឯកំពង់ផែ Baltimore ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយមានទំហំ ២៨% នៃការនាំចេញធ្យូងថ្មរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន។
នៅក្នុងវីដេអូឃ្លីបនោះ ក្រុមអន្តរាគមន៏ឆ្លើយតបម្នាក់បាននិយាយថា “យើងបានឮអំពីតួលេខអ្នកស្លាប់និងរងរបួសខុសៗគ្នាយើងនៅមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់ដែលបានធ្លាក់ទៅក្នុងទឹកដែលចាំបាច់ត្រូវការជួយសង្គ្រោះបន្ទាន់បន្ទាប់ពីឧបទ្ទវហេតុនេះនោះទេ។
ក្រុមមន្រ្តីអន្តរាគមន៏ឆ្លើយតបដំបូងបង្អស់បាននិយាយាថា “នេះគឺជាគ្រោះមហន្តរាយនិងការខាងបង់ដ៏មហាសាលមួយ”ក្នុងឆ្នាំ២០២៤នេះ៕