ប្រែសម្រួល៖ស-សម្បត្តិ
មូស្គូ៖ កាលពីថ្ងៃអាទិត្យ ទី១២ ឧសភាកន្លងទៅនេះលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានសម្រេចដកលោក Sergei Shoigu ដែលជារដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនចេញពីតំណែង។ដំណឹងដ៏គួឲ្យភ្ញាក់ផ្អើលនេះបានបង្ហាញឲ្យឃើញនូវទិដ្ឋភាពដ៏សែនរង្គោះរង្គើផ្ទៃក្នុងដ៏ធំមួយក្នុងចំណោមថ្នាក់ដឹកនាំយោធារុស្សីនៅក្នុងរយៈពេលជាងពីរឆ្នាំនៃសង្រ្គាមឈ្លាពាននៅលើទឹកដីអ៊ុយក្រែន។
លោកពូទីនបានតែងតាំងអ្នកជំនាញសេដ្ឋវិទូគឺលោក Andrey Belousov ជំនួសឲ្យលោក Sergei Shoigu នេះបើយោងតាមរបាយការណ៏បង្ហាញនូវបញ្ជីឈ្មោះសម្រាប់ការស្នើសុំសច្ចាប័នចេញពីសភាសហព័ន្ធជាន់ខ្ពស់សម្រាប់ការតែតាំងគណ:រដ្ឋមន្ត្រីថ្មីជាំផ្លូវការដែលចេញផ្សាយដោយក្រុមប្រឹក្សាសហព័ន្ធនៃសភាជាន់ខ្ពស់របស់រុស្ស៊ី។
ការផ្លាស់ប្តូដ៏ចម្លែករនេះបានកើតឡើងក្នុងខណ:ពេលដ៏សំខាន់មួយលោក Sergei Shoigu បានបង្កឲ្យមានជម្លោះជាមួយកងទ័ពរុស្ស៊ីដែលកំពុងវាយរុលទៅមុខនៅភាគខាងកើតអ៊ុយក្រែនដែលទើបតែចាប់ផ្តើមបើកយុទ្ធនាការវាយលុកដ៏សំខាន់សាជាថ្មីដោយទ័ពជើងគោកនៅក្នុងភាគឦសាននៃ
តំបន់ Kharkiv ។ក្រោមការបញ្ជាដោយផ្ទាល់របស់លោករដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ធ្វើឲ្យតំបន់ទាំងនោះរងការបរាជ័យជាច្រើនដងនៅក្នុងឆ្នាំដំបូងនៃការចូលុកលុយក្នុងទឹកដីរួមទាំងការបរាជ័យក្នុងការវាយដណ្តើមយករដ្ឋធានី Kyiv របស់អ៊ុយក្រែន និងការដកថយពីតំបន់ Kharkiv និង Kherson ភាគខាងត្បូង។ ក៏ប៉ុន្តែលោក Putin កាលពីពេលនោះនៅតែគាំទ្រលោក Shoigu ជារហូតមកទល់និងបច្ចុប្បន្ននេះ។នោះរាប់បញ្ចូលទាំងពេលដែលប្រធានកងជីវពល Wagner លោក Yevgeny Prigozhin ដែលបានចាប់ផ្តើមដឹកនាំការបះបោរដ៏បង្ហូរឈាមកាលពីឆ្នាំមុនក៏បានទាមទារឲ្យដកលោក Shoigu ចេញពីដំណែងផងដែរ។
ឆ្លងកាត់ពេលវេលាជាច្រើនដែលធ្វើឲ្យប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនអាចដកស្រង់បទពិសោធសម្រាប់ធ្វើការសម្រេចចិត្ត ហេតុនេះហើយមេដឹកនាំវិមានក្រឹមឡាំងរូបនេះបានសម្រេចដកលោក Sergei Shoigu ដែលជារដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនចេញពីដំណែងកាលពីថ្ងៃអាទិត្យដោយអះអាងថាថាវិមានក្រឹមឡាំងត្រូវការមេដឹកនាំក្រសួងការពារជាតិដែលមានគំនិត “ច្នៃប្រឌិត”ក្នុងការសម្របសម្រួលស្ថានការណ៏សឹកនៅលើសមរភូមិជាំក់ស្តែងនៅលើទឹកដីអ៊ុយក្រែន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅក្នុងសន្និសីទដ៏សង្ខេបមួយស្តីពីការដកនិងការតែងតាំងទាំងអស់នេះថា “ក្រសួងការពារជាតិត្រូវតែប្រតិបត្តិការប្រកបដោយនិវានុវត្តន៏ក្នុងលក្ខខណ្ឌប្រកួតប្រជែង” ។
លោក Peskov បានលើកឡើងថា “ការប្រយុទ្ធនៅលើសមរភូមិដែលអាចឈ្នះទៅបានក៏ដោយសារតែមេដឹកនាំចេះច្នៃប្រឌិតក្នុងការសម្របសម្រួលស្ថានការណ៏សិកនៅលើសមរភូមិជាក់ស្តែង” ។
លោកបានបន្ថែមថា៖ “កត្តានេះហើយដែលលោកប្រធានាធិបតីសម្រេចជ្រើសយកបេក្ខភាពលោក Andrey Belousovជាជំនួសវិញ”។
លោក Belousov មិនមានបទពិសោធផ្នែកយោធានោះទេ គាត់គឺជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតរបស់លោក Putin នៅក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។
លោក រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស Grant Shapps បាននិយាយថា ជម្លោះអ៊ុយក្រែនបានធ្វើឱ្យទាហានរុស្ស៊ីជាង ៣៦៥,០០០ នាក់ស្លាប់ក្រោមការដឹកនាំរបស់ Shoigu ។
“រុស្ស៊ីត្រូវការរដ្ឋមន្ត្រីការពារជាតិមួយដែលមិនបង្កគ្រោះមហន្តរាយនិងបញ្ចប់ជម្លោះនៅអ៊ុយក្រែន “ក៏ប៉ុន្តែរដ្ឋមន្ត្រីថ្មីគឺជាអាយ៉ងដាច់ថ្លៃរបស់ពូទីន” គាត់បានសរសេរនៅលើ X ដែលជាអតីត Twitter ។
• ការដកថយរបស់អ្នកស៊ីបេរី
លោក Shoigu ដែលមានអាយុ ៦៨ ឆ្នាំមានស្រុកកំណើតនៅស៊ីបេរីត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក្នុងឆ្នាំ ២០១២ ហើយមានអាជីពេជាអ្នកនយោបាយអស់រយៈពេលជាច្រើនទសវត្សរ៍។
វត្តមានរបស់លោកគឺនៅចំកណ្តាលនៃការកាន់អំណាចរបស់ក្រុងមូស្គូដែលបានបង្ហាញថាលោកពូទីនជាអ្នកបញ្ជាលើរូបគាត់ដោយផ្ទាល់តែម្តង។
នៅមុនពេលដែលរុស្ស៊ីចាប់ផ្តើមបើកយុទ្ធនាការវាយលុកក្នុងលក្ខណ:ទ្រង់ទ្រាយធំលើទឹកដីអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ ២០២២ គាត់ត្រូវបានគេមើលឃើញថាគ្រាន់តែជាអនុសេនីយមួយរូបដែលគួរឲ្យទុកចិត្តបំផុតរបស់ពូទីន។
អ្នកទាំងពីរត្រូវបានគេថតរូបជាប្រចាំនៅកន្លែងលំហែធម្មជាតិ macho នៅទីរហោស្ថានស៊ីបេរី ការបរបាញ់ និងនេសាទជាមួយគ្នា។
នៅក្នុងរូបថតដ៏ល្បីល្បាញមួយពីឆ្នាំ ២០១៧ ដែលត្រូវបានចែករំលែកដោយវិមានក្រឹមឡាំង ពួកគេកំពុងអង្គុយឱបដៃក្រោមពន្លឺព្រះអាទិត្យនៅលើឆ្នេរខ្សាច់ក្បែរបឹងមួយ។
កាលពីថ្ងៃអាទិត្យ លោក ពូទីន ក៏បានចេញក្រឹត្យតែងតាំងលោក Shoigu ជាលេខាធិការថ្មីនៃក្រុមប្រឹក្សាសន្តិសុខ ជំនួសមិត្តដ៏យូរអង្វែងរបស់គាត់គឺលោក Nikolai Patrushev។
វិមានក្រឹមឡាំងក៏បានអះអាងផងដែរថាលោក Valery Gerasimov ដែលជាអគ្គសេនាធិការនឹងមានតួនាទីត្រួតពិនិត្យកិច្ចប្រតិបត្តិការយោធាព្រមទាំងស្នាក់នៅជាប្រចាំថ្ងៃក្នុងទឹកដីអ៊ុយក្រែន។
ទាំងលោក Shoigu និង លោក Gerasimov ត្រូវបានក្រុម hardcore អ្នកសរសេរប្លុកយោធាកំណត់គោលដៅថាជាអ្នកមានឥទ្ធិពលគាំទ្រការវាយលុកផ្នែកយោធារបស់ទីក្រុងម៉ូស្គូដែលនោទីបំផុតបានធ្វើឲ្យបរាជ័យ។
Prigozhin ដែលបានដឹកនាំការបះបោរនៅទីក្រុងមូស្គូបានទាមទារដកអ្នកទាំងពីរចេញហើយបន្ទាប់មកគាត់ក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះដែលមិនអាចពន្យល់បាននៅប៉ុន្មានសប្តាហ៍បន្ទាប់ពីការបោះបោរដូចរំលូតកូនរបស់គាត់ត្រូវបរាជ័យ។
• គ្រាដ៏សំខាន់
លោកពូទីនត្រូវបានរដ្ឋធម្មនុញ្ញតម្រូវឲ្យតែងតាំងសមាជិកគណ:រដ្ឋមន្ត្រីដើម្បីបង្កើតរដ្ឋាភិបាលថ្មីមួយឬតែងតាំងអ្នកដែលនៅនិងតំណែងស្រាប់ឡើងវិញបន្ទាប់ពីជ័យជម្នះរបស់គាត់នៅក្នុងការបោះឆ្នោតខែមីនាដោយគ្មានក្រុមប្រឆាំង។
សមាជិកសភារបស់រុស្ស៊ី ចាំបាច់ត្រូវអនុម័តផ្តល់សច្ចាប័នលើការតែងតាំងប្រធានាធិបតី ដែលពួកគេគ្រោងនឹងធ្វើក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
អនាគតរបស់លោក Patrushev ដែលមើលទៅគ្រាន់តែជាបក្សីមួយក្បាលដែលជួនកាលត្រូវបានគេគិតថាគាត់គឺជាអ្នកស្នងតំណែងលោកពូទីននោះគឺនៅមិនទាន់មានអ្នកណាមួយដឹងច្បាស់នោះទេ។
ការផ្លាស់ប្តូរមេដឹកនាំការពារជាតិបានកើតឡើងនៅចំពេលដ៏សំខាន់នៃជម្លោះដែលបានបង្កឲ្យមានសភាពជាប់គាំងផ្នែកយោធារបស់រុស្សីអស់ជាច្រើនខែកន្លងមក។
លោក ពូទីន បានចាត់ទុកថាការប្រយុទ្ធជាមួយអ៊ុយក្រែនគឺជាផ្នែកមួយនៃ “សង្រ្គាមកូនកាត់” រវាងរុស្ស៊ី និងលោកខាងលិច៕
ប្រភព៖ AFP/fs/fh