អន្តរជាតិ

បងស្រីរបស់កូនក្រមុំចាប់ពស់ដោយដៃទទេនៅក្នុងពិធីមង្គលការរបស់ប្អូនស្រីនាងនៅរដ្ឋ Arizonaសហរដ្ឋអាមេរិក

ប្រែសម្រួល៖ស្រីស្រស់
Erika Rodriguez កំពុងប្រារព្ធពិធីមង្គលការរបស់ប្អូនស្រីនាងនៅ Florence កាលពីថ្ងៃអាទិត្យ នៅពេលនោះមានពស់មួយក្បាលបានលូនចូលក្នុងរោងការ។

វីដេអូដែលបានបង្ហោះនៅលើ TikTok បង្ហាញពី Rodriguez ក្នុងឈុតពណ៌ទឹកក្រូចបានយកសត្វពស់វែកមកពាក់ខណៈដែលភ្ញៀវផ្សេងទៀតមើលដោយភ្ញាក់ផ្អើលបំផុត។

“Erika អ្នកគឺជាស្តេចព្រៃ!” អ្នកមើលម្នាក់ស្រែកក្នុងឃ្លីបដែលមានអ្នកចូលមើលជាងមួយលានដងនៅលើបណ្ដាញសង្គម។

ចាប់ពស់ដោយដៃទទេបានដោយសុវត្ថិភាពនាងបានយកវាចេញឆ្ងាយពីពិធីមង្គលការរបស់ប្អូនស្រីនាងដោយដៃម្ខាងចាប់ពស់និងដៃម្ខាងទៀតកាន់សម្លៀកបំពាក់របស់នាងដើម្បីកុំឲ្យវាអូសលើដី។

“អាពាហ៍ពិពាហ៍នៅArizona” នេះគឺជាចំណងជើងលើឃ្លីបវីដេអូដែលចែករំលែកដោយបងស្រីម្នាក់ទៀតរបស់ Rodriguez ឈ្មោះ Sandra ។

ពិតជាពិធីមង្គលការដែលភ្ញៀវមិនអាចបំភ្លេចបានមែនហើយ។

Erika បានប្រាប់អ្នកយកព័ត៌មាន Fox10 Phoenix ថា “ពស់បានបន្តបង្ហាញខ្លួននៅក្នុងក្រឡុកតូចមួយ កម្មករបានព្យាយាមចាប់វាចេញ ប៉ុន្តែវាបានលូនលើជណ្ដើរពស់នេះវាបានចេញមកម្តងទៀត” ។
នៅពេលដែលកំពុងតែនិយាយ នាងបានចាប់ពស់ដោយដៃរបស់នាងផ្ទាល់តែម្តង។បន្ទាប់ពីចាប់ពស់រួចរាល់ហើយ នាងក៏ទទួលបានរង្វាន់ជាស្រាបៀរ។

Rodriguez បានសរសើរលោក Steve Irwin ដែលនាំឲ្យនាងមានចិត្តក្លាហានដូចគាត់។

នាងបានប្រាប់អ្នកយកព័ត៌មាន Fox10 Phoenix ថា កាលនាងនៅក្មេង នាងជាក្មេងកំព្រាដ៏កំសត់ម្នាក់នាងបានចេញទៅក្រៅដើម្បីចាប់កណ្តូប កង្កែប និងពស់ និងអ្វីដែលនាងអាចធ្វើបាន។នាងតែងតែសួរខ្លួនឯងថានាងជានរណានាងជាអ្នកស្រឡាញ់សត្វ នាងតែងតែរស់នៅផ្សងព្រេងគឺនាងមិនខ្លាចអ្វីទាំងអស់។

មានអ្នកចាប់អារម្មណ៍លើនាងហើយបានទាក់ទងមកនាងដោយហៅនាងថាជាអ្នកចាប់ពស់វ័យក្មេង។
អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់បានសរសេរថា “ខ្ញុំចង់មានទំនាក់ទំនងជាមួយនាង តើដៃនាងមានទំហំប៉ុនណាសម្រាប់ចិញ្ចៀនមួយវង់៕