ប្រែសម្រួល៖សហការី
ប៉េកាំង៖ ការនាំចេញរថយន្តរបស់ប្រទេសចិនបានហក់ឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមេសា ទិន្នន័យបានបង្ហាញកាលពីថ្ងៃសុក្រ ទី10 ឧសភា ខណៈដែលការលក់ក្នុងស្រុកបានធ្លាក់ចុះ 5.8 ភាគរយធៀបនឹងឆ្នាំមុន ចំពេលមានការប្រកួតប្រជែងតម្លៃកាន់តែខ្លាំង និងការប្រុងប្រយ័ត្នរបស់អ្នកប្រើប្រាស់អំពីការចំណាយលើទំនិញធំ ៗ ក្នុងអំឡុងពេលសេដ្ឋកិច្ចរង្គោះរង្គើ។
សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បាននិយាយថា ការនាំចេញរថយន្តបានកើនឡើង 38 ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដល់ 417,000 គ្រឿងក្នុងខែមេសា ដោយបន្តសន្ទុះខ្លាំងពីខែមុន ដែលបានបង្ហាញពីកំណើននៃការនាំចេញ 39 ភាគរយ។
លោក Cui Dongshu អគ្គលេខាធិការសមាគមបាននិយាយថា ការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនដែលកំពុងបន្តដោយសហភាពអឺរ៉ុបចំពោះក្រុមហ៊ុនផលិតរថយន្តចិនបានរំខាន និងដាក់សម្ពាធលើការនាំចេញរថយន្តទៅកាន់ប្លុក ប៉ុន្តែប្រទេសចិនបាននិងកំពុងស្វែងរកយ៉ាងសកម្មនូវទីផ្សារអាមេរិកខាងត្បូង អូស្ត្រាលី និងអាស៊ានសម្រាប់ការនាំចេញ។
លោកបាននិយាយថាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកនឹងត្រូវធ្វើការជ្រើសរើសរវាងការទៅក្រៅប្រទេសនិងការចាញ់ដោយសារការប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុកកាន់តែខ្លាំង។
ទិន្នន័យរបស់ CPCA បានបង្ហាញថា ការលក់រថយន្តដឹកអ្នកដំណើរនៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកបានធ្លាក់ចុះ 5.8 ភាគរយនៅក្នុងខែមេសាពីឆ្នាំមុនមកត្រឹម 1.55 លានគ្រឿង និងធ្លាក់ចុះ 9.6 ភាគរយពីខែមីនា៕
ប្រភព៖Reuters/ec