អន្តរជាតិ

យន្តហោះ Boeing 737 ដឹកអ្នកជិះ៥០នាក់បានបង្ខំឲ្យចុះចតបន្ទាន់បន្ទាប់ពីស្លាបវាមានបញ្ហា

ប្រែសម្រួល៖ស-សម្បត្តិ
ភ្នាក់ងារអាកាសចរណ៍បានឲ្យដឹងថា យន្តហោះ Boeing 737 ត្រូវបានបង្ខំចុះចត ជាបន្ទាន់ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីបានហោះឡើងនៅព្រឹកថ្ងៃសុក្រដោយសារតែមានបញ្ហាជាមួយនឹងស្លាបយន្តហោះ។ នេះគឺជាកំហុសចុងក្រោយបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍យក្សមួយនេះដែលតែងតែធ្លាប់មានស្លាកស្នាមលើបញ្ហាសុវត្ថិភាពរាប់មិនអស់កន្លងមក។

យោងតាមគេហទំព័រសារព័ត៌មាន The Sun បានឲ្យដឹងថា ជើងហោះហើរ United Airlines ដែលដឹកអ្នកដំណើរ ៥០ នាក់បានចាកចេញពីអាកាសយានដ្ឋាន Fukuoka ភាគខាងត្បូងប្រទេសជប៉ុននៅម៉ោងប្រហែល ១១:៤៥ ព្រឹក ត្រូវបានបង្ខំចុះចតជាបន្ទាន់ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះបន្ទាប់ពីបានហោះឡើងដោយសារតែភាពមិនប្រក្រតីនៃស្លាបយន្តហោះ។

ភ្នាក់ងារអាកាសចរណ៍បាននិយាយថា យន្តហោះបានវិលត្រឡប់មកវិញយ៉ាងលឿនហើយចុះចតជាបន្ទាន់ប្រកបដោយសុវត្ថិភាព។

ទីភ្នាក់ងារសាព័ត៌មាន The Sun បានរាយការណ៍ថា ផ្លូវរត់ក៏បានបិទមួយសន្ទុះផងដែរ ខណៈពេលដែលក្រុមនាវិកធ្វើការការត្រួតពិនិត្យសុវត្ថិភាពយន្តហោះបន្ទាប់ពីបានចុះចត។

នេះគឺជារឿងចុងក្រោយបង្អស់ដែលស្ទើរតែបង្កឲ្យមានគ្រោះមហន្តរាយសម្រាប់ក្រុមហ៊ុន Boeing ដែលយន្តហោះរបស់ពួកគេស្ថិតនៅក្រោមបញ្ហាមិនប្រក្រតីជាច្រើនចាប់តាំងពីទ្វារយន្តហោះនៃជើងហោះហើរ Alaska Airlines បានហោះចេញពីពាក់កណ្តាលជើងហោះហើរក្នុងខែមករាត្រូវជ្រុះបាត់។
ហើយវាហាក់ដូចជាមិនមានការកែសម្រួលឲ្យប្រសើរឡើងនោះទេ ដោយយន្តហោះប៊ូអ៊ីងមួយចំនួនត្រូវបានរាយការណ៍ពីបញ្ហាមេកានិកជាច្រើននៅក្នុងពេលកន្លងមក។

សូមបញ្ជាក់ថា យន្តហោះ 737 មួយគ្រឿងបានឆេះ ហើយបានរអិលចេញពីផ្លូវរត់ក្នុងប្រទេសសេណេហ្គាល់កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបង្ខំឲ្យអ្នកដំណើរភ័យរន្ធត់លោតចុះមកដីនៅអាកាសយានដ្ឋាន Dakar ។

អ្នកដំណើរត្រូវបានជម្លៀសចេញដោយមានអ្នករងរបួសចំនួន១៥នាក់ដែលក្នុងនោះមាន៤នាក់រងរបួសធ្ងន់។

អ្នកយកព័ត៌សារព័ត៌មាន The Independent បានរាយការណ៍ថា នៅថ្ងៃដដែលនោះ មនុស្សជិត ២០០នាក់ ត្រូវបានជម្លៀសចេញពីយន្តហោះ បន្ទាប់ពីសំបកកង់យន្តហោះបានផ្ទុះ នៅអំឡុងពេលជើងហោះហើរ Corendon Airlines ចុះចតនៅទីក្រុង Alanya ប្រទេសតួកគី។

នៅមួយថ្ងៃមុននេះ យន្តហោះដឹកទំនិញ Boeing 763 ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន FedEx បានចុះចតដោយប្រើច្រមុះយន្តហោះជំនួសកង់បន្ទាប់ពីឧប្បករណ៏ចុះចតជាប់គាំងនៅក្នុងពេលហោះហើរពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល។
ផ្កាភ្លើងត្រូវបានគេមើលឃើញជះឡើងព្រោងព្រាតនៅពេលដែលយន្តហោះដ៏ធំមួយនេះប្រើច្រមុះរបស់វារត់នៅលើបេតុងដោយផ្ទាល់។

ទន្ទឹមនឹងនេះដែរឧប្បត្តិហេតុដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនផ្សេងទៀតដែលពាក់ព័ន្ធនឹងយន្តហោះ Boeing ត្រូវបានរាយការណ៍ក្នុងរយៈពេលប្រាំខែចុងក្រោយនេះ។

ទីភ្នាក់ងារ KABC បានរាយការណ៍ថា វីដេអូដែលបានថតបានអំពីយន្តហោះ Lufthansa Airlines ដែលកំពុងហោះតាមបណ្តោយផ្លូវរត់ Los Angeles នៅមុនពេលអ្នកបើកយន្តហោះបានបញ្ជាការហោះឡើងត្រូវបានរំសាយចោលហើយក៏បានធ្វើការចុះចតវិញដ៏លំបាកបំផុតកាលពីខែមុន៕