ព័ត៌មានជាតិ

ជនជាតិឥណ្ឌូណេស៊ីស្ថិតនៅលំដាប់ទី២នៃជនបរទេសរស្នាក់នៅនិងរកស៊ីនៅខេត្តបន្ទាយមានជ័យ

ដោយ ៖បន្ទាយ
បន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូណេស៊ីស្ថិតនៅលំដាប់ទី២នៃជនបរទេសរស្នាក់នៅនិងរកស៊ីនៅខេត្តបន្ទាយមានជ័យ ។បានដឹងដូច្នេះ បន្ទាប់ពីមានកម្មវិធីចុះការពារ សន្តិសុខសណ្ដាប់ធ្នាប់កម្មវិធីឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌូណេស៊ី ចុះសួរសុខទុក្ខពលរដ្ឋរបស់ខ្លួននៅក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៤ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ ដឹកនាំកម្លាំងការិយាល័យនគរបាលបន្តោប្រវេសន៍ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលសមត្ថកិច្ចនគរបាលជំនាញអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យចូលរួមកម្មវិធីនោះ ។

លោកបានបន្តថា :នៅខេត្តបន្ទាយមានជ័យ ពិសេសនៅក្រុងប៉ោយប៉ែត ដែលមានជនបរទេសចម្រុះស្នាក់នៅ ប្រកបរបររកស៊ីនោះ ជនជាតិថៃស្ថិតនៅលំដាប់ទី១ មានជាង២.៥០០នាក់ ជនជាតិឥណ្ឌូណេស៊ីមានជិត២.៥០០នាក់ ជនជាតិចិនមានជាង២.៤០០០នាក់….។

មានន័យថាជនជាតិឥណ្ឌូណេស៊ីស្ថិតនៅលំដាប់ទី២ ។នេះមិនគិតបញ្ចូលនូវជនបរទេសដែលជាភ្ញៀវទេសចរឡើយ ។

សូមរំលឹកថា បណ្ឌិតសាន់តូ ដារម៉ូស៊ូ ម៉ារតូ ឯកអគ្គរដ្ឋទូតសាធារាណរដ្ឋឥណ្ឌូណេស៊ីប្រចាំកម្ពុជានិងលោកវរសេនីយ៍ ឯកាឯក ម៉ូស រីហ្សាល់ អនុព័ន្ធយោធាអមស្ថានទូតនិងមន្ត្រីស្ថានទូតអញ្ជើញចូលរួមសំណេះសំណាលជាមួយលោក លោកស្រី អ្នកវិនិយោគ ជីវករ ពាណិជ្ជករ ពលករ ដែលជាពលរដ្ឋឥណ្ឌូណេស៊ីប្រមាណជាង៣០០នាក់។

បណ្ឌិតសាន់តូ ដារម៉ូស៊ូ ម៉ារតូ ម៉ារតូ បានថ្លែងថា :គោលបំណងនៃជំនួបសំណេះសំណាលនេះផ្ដោតសំខាន់លើរបៀបវារៈ៣រួមមាន:
១- លោកទូតថ្មី(ទើបមកបំពេញការងារ៨ខែ) សួរសុខទុក្ខជនជាតិឥណ្ឌូណេសុីដែលរស់នៅក្នុងក្រុងប៉ោយប៉ែត។
២- ជួយផ្តល់ព័ត៌មានក៏ដូចជាផ្តល់ទិដ្ឋាការដែលជិតផុតសុពលភាព។
៣- ណែនាំប្រជាពលរដ្ឋឥណ្ឌូណេសុីអោយមានទំនាក់ទំនងជាមួយស្ថានទូតនិងរកសុីទទួលទានដោយស្របច្បាប់។
៤- ចែកមួកសុវត្ថិភាព ។

សូមបញ្ជាក់ថា ជនជាតិឥណ្ឌូណេស៊ីនៅក្រុងប៉ោយប៉ែតច្រើនប្រកបរបររកស៊ី ៖ ធ្វើការក្នុងកាស៊ីណូ ល្បែងអនឡាញ សេវាកម្ម បើកហាងអាហារ៕