អន្តរជាតិ

ប៉ូលិសលើកទង់ជាតិអាមេរិកឡើងវិញនៅមហាវិទ្យាល័យ Harlem Heightsបន្ទាប់ពីក្រុមប្រឆាំងអ៊ីស្រាអែលបានដកចេញដាក់ជំនួសទង់ជាតិប៉ាឡេស្ទីន

ប្រែសម្រួល៖ស-សម្បត្តិ
ទង់ជាតិអាមេរិកត្រូវបានប៉ូលិសលើកឡើងវិញនៅមហាវិទ្យាល័យHarlem Heightsក្នុងទីក្រុងញូវយ៉ក បន្ទាប់ពីក្រុមអ្នកតវ៉ាប្រឆាំងអ៊ីស្រាអែលបានដកចេញដោយដាក់ជំនួសទង់ជាតិប៉ាឡេស្ទីននៅឯបរិវេណសាលា Harlem Heights ។

បើយោងតាមវីដេអូកាលពីព្រឹកថ្ងៃពុធដែលបានចាប់យករូបភាពក្រុមប៉ូលិសអន្តរាគមន៏ក្រុងញូវយ៉ក ឈរនៅបង្គោលទង់ជាតិហើយបានដកទង់ជាតិប៉ាឡេស្ទីនដែលត្រូវបានដាក់ដោយប្រឆាំងអ៊ីស្រាអែលបន្ទាប់មកទង់ជាតិអាមេរិកត្រូវបានប៉ូលិសលើកឡើងវិញ។

លោក Kaz Daughtry ស្នងការរងប៉ូលិសអន្តរាគមន៏ក្រុងញូវយ៉ក បានសរសេរនៅលើ X ថា “វាគឺជាពេលវេលាដ៏អស្ចារ្យមួយដែលយើងមានមោទនភាព នៅពេលដែលយើងបានជួយអន្តរាគមន៏ក្នុងការស្តារសណ្តាប់ធ្នាប់នៅក្នុងបរិវេណសាលាHarlem Heights។

ទង់ជាតិប៉ាឡេស្ទីនត្រូវបានក្រុមអ្នកតវ៉ាប្រឆាំងអ៊ីស្រាអែលបង្ហូតឡើងនៅក្នុងបរិវេណសាលានៃទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុន នៅពេលដែលពួកគេបានបង្កើតជំរំនៅក្នុងបរិវេណវិទ្យាស្ថានសាធារណៈ។

ក្រុមបាតុករបានប៉ះទង្គិចគ្នាជាមួយនិងប៉ូលិសអន្តរាគមន៏ក្រុងញូវយ៉ក នៅក្នុងបរិវេណសាលា Harlem កាលពីយប់ថ្ងៃអង្គារ ដោយបានវាយតប់គ្នាជាមួយប៉ូលិសដែលព្យាយាមបំបែកការតវ៉ារបស់ពួកគេ។

ក្រុមបាតុករដែលគាំទ្រប៉ាឡេស្ទីន ភាគច្រើនមកពីក្រុមដែលបានធ្វើដំណើរឆ្លងកាត់ទីក្រុង Manhattan ដើម្បីធ្វើការតវ៉ានៅមហាវិទ្យាល័យផ្សេងៗគ្នាក្នុងទីក្រុងញូវយ៉ក បានគប់ដុំភ្លើងដាក់ប៉ូលិស និងបានរារាំងប៉ូលិសនៅខាងក្នុងអគាររដ្ឋបាលមួយកន្លែង។

ក្រុមប៉ូលិសអន្តរាគមន៏ក្រុងញូវយ៉កបានគ្រប់គ្រងស្ថានការណ៏នៅជុំវិញបរិវេណមហាវិទ្យាល័យHarlem Heights។ ក្រុមអ្នកតវ៉ាត្រូវបានប៉ូលិសអន្តរាគមន៏ក្រុងញូវយ៉កបំបែកទាំងស្រុង។បរិវេណមហាវិទ្យាល័យHarlem Heightsត្រូវបានប៉ូលិសអន្តរាគមន៏ក្រុងញូវយ៉កគ្រប់គ្រងបានទាំងស្រុង។ ហើយទង់ជាតិអាមេរិកត្រូវបានប៉ូលិសលើកឡើងវិញនៅមហាវិទ្យាល័យHarlem Heights។

បច្ចុប្បន្ននេះ មហាវិទ្យាល័យHarlem Heightsកំពុងរៀនពីចម្ងាយរហូតដល់មានការជូនដំណឹងជាថ្មី៕