សន្ដិសុខសង្គម

ចាប់ឡានដឹកចេកបន្លំដាក់ឈើបាន២គ្រឿងនៅមណ្ឌលគិរី

ដោយ÷សុខុម
មណ្ឌលគិរី៖កម្លាំងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដា និងមន្រ្តីបរិស្ថានខេត្ត នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ឧសភា២០២៤ បង្រ្កាបបានរថយន្តដឹកផ្លែចេកប៉ុន្តែដាក់ឈើដែលមានតម្លៃលើទីផ្សារនៅវៀតណាមបានចំនួន២គ្រឿង។

លោក អ៊ាន ស៊ាងអន អភិបាលរងស្រុកពេជ្រាដា បញ្ជាក់ថា រថយន្តដឹកឈើទាំង២គ្រឿង ដេញចាប់ពីចំណុចវរ:៣០៣ ផ្លូវជាតិលេខ៧៦ ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា  រហូតចាប់បាននៅចំណុចស្ពានអូរទេក្រុងសែនមនោរម្យ។រីឯឈ្មួញឈើបានរត់គេចខ្លួន។

នៅក្រោយពេលចុះបង្រ្កាប វត្ថុតាងឈេីនិងរថយន្តទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តដើម្បីចាត់ការតាមនីតិវិធី៕