បទវិភាគ

បទវិភាគ៖តើចិន រុស្ស៊ី និងអ៊ីរ៉ង់គឺជាប៉ូលនៃសង្គ្រាមត្រជាក់ថ្មីមួយឬ?

ប្រែសម្រួល៖ ស-សម្បត្តិ
ការធ្វើអន្តរាគមន៍របស់ Levin បានធ្វើឲ្យគាត់ប្រឈមមុខនឹងភាពឯកោនៅក្នុងគណបក្សសាធារណរដ្ឋដូចជា Rep. Marjorie Taylor Greene ដែលបានគម្រាមបណ្តេញលោកប្រធានសភា Mike Johnson ប្រសិនបើគាត់បន្តធ្វើវិក្កយបត្រដើម្បីស្ដារជំនួយដល់ អ៊ុយក្រែន។

លោក Johnson បានប្រកាសថា យើងនឹងការពារសេរីភាពហើយនឹងធ្វើឲ្យលោក Vladimir Putin មិនដើរកាត់អឺរ៉ុបឡើយយើងត្រូវតែប្រាប់ទៅកាន់ពូទីន ស៊ីជិនពីង និងអ៊ីរ៉ង់ និងកូរ៉េខាងជើង និងអ្នកណាផ្សេងទៀតក៏ដោយថាយើងត្រូវតែការពារសេរីភាព”។

អតីតសហសេវិក Fox News លោក Tucker Carlson បាននិយាយថាក្រុមស្តាំនិយមជ្រុលរបស់លោកស្រី Greene និង Levin បាននិយាយថា សង្រ្គាមនៅអ៊ុយក្រែនគឺជា “ជម្លោះមួយនៅក្នុងប្រទេសដ៏សែនឆ្ងាយដែលយើងមិនដឹងអំពីរនយោបាយស៊ីជម្រៅរបស់ពួកគេ” ដូចដែលនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស Neville Chamberlain បាននិយាយអំពីប្រទេសឆេកូស្លូវ៉ាគីក្នុងឆ្នាំ ១៩៣៨យ៉ាងដូច្នោះដែរ ។ពួកគេនាំគ្នាបម្រើ”មនុស្សល្ងង់” ដូចជាប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនដែលជាអ្នកបន្តវេណរបស់ស្តាលីន។អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានចង្អុលបង្ហាញថាឆុតឆាកសង្រ្គាមរុស្ស៊ីគឺពឹងផ្អែកទាំងស្រុងលើធនធានសេដ្ឋកិច្ចដ៏ធំរបស់សាធារណរដ្ឋប្រជាមានិតចិន។

យើងមើលឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះមានសម្ភារផ្លាស់ប្តូរពីប្រទេសចិនទៅរុស្ស៊ី។ ដែល បង្ហាញខ្លួននៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែនលោក Miller បានប្រាប់អ្នកយកព័ត៌មាន “ហើយយើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីរឿងនោះ”។

នៅទីក្រុងប៉េកាំងកាលពីដើមខែនេះ រដ្ឋលេខាធិការរតនាគារជាតិ Janet Yellen បានព្រមានសមភាគីចិនថានឹងមាន “ផលវិបាកសំខាន់ៗ” ប្រសិនបើចិនបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី។

នៅក្នុងបរិបទដូចគ្នានេះផងដែរគេក៏អាចចាត់ទុកសង្គ្រាមរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ីស្រាអែលមិនអាចធ្វើឲ្យអ៊ីរ៉ង់ឯកោបានទេក្រុងតេអេរ៉ង់គាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រឿង និងកាំជ្រួចដែលស្រដៀងទៅនឹងយន្តហោះដែលបាញ់ប្រឆាំងនឹងអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុន។

ផ្ទុយទៅវិញ រុស្សី ទំនងជាជួយពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់។ ចិនមិនត្រឹមតែជាអ្នកទិញប្រេងដ៏សំខាន់មួយរបស់អ៊ីរ៉ង់ប៉ុណ្ណោះទេ។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានទូរសព្ទទៅកាន់ទីក្រុង Tehran បន្ទាប់ពីការវាយប្រហារលើអ៊ីស្រាអែល ដើម្បីសរសើរសមភាគីរបស់ខ្លួន។ ការឃោសនារបស់ចិនបានប្រឆាំងនឹងអ៊ីស្រាអែលចាប់តាំងពីការវាយប្រហារសម្លាប់របស់ក្រុមហាម៉ាសនៅថ្ងៃទី ៧ ខែតុលា។

• ចិន រុស្ស៊ី និងអ៊ីរ៉ង់
ការលេចឡើងនូវប៉ូលថ្មីមួយនេះត្រូវបានគេព្យាករដោយ Zbigniew Brzezinski ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតី Jimmy Carter ។ នៅក្នុងសៀវភៅឆ្នាំ ១៩៩៧ របស់គាត់ក្រោមចំណងជើងថា “The Grand Chessboard” Brzezinski បានសរសេរថា:”សេណារីយ៉ូដ៏គ្រោះថ្នាក់បំផុតនោះគឺចិនក្លាយជាសម្ព័ន្ធមិត្តដ៏ធំរបស់រុស្ស៊ី និងអ៊ីរ៉ង់ ដែលហៅថាសម្ព័ន្ធ មនោគមវិជ្ជា។

• ទំនាយដែលជៀសមិនរួច
ពិតជាពិបាកក្នុងការសន្និដ្ឋានដូចជារដ្ឋបាលលោក Biden បានបោះបង់ចោលអាហ្វហ្គានីស្ថានទៅឱ្យពួកតាលីបង់នៅឆ្នាំ ២០២១ បន្ទាប់មកបរាជ័យក្នុងការរារាំងរុស្ស៊ីពីការឈ្លានពានអ៊ុយក្រែននៅឆ្នាំ ២០២២ ហើយទីបំផុតត្រូវបរាជ័យក្នុងការរារាំងអ៊ីរ៉ង់ពីការបញ្ចេញទាហានប្រូកស៊ីរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល។
លោក Biden បានបង្កើនជំនួយដល់អ៊ុយក្រែន និងអ៊ីស្រាអែល នៅពេលដែលពួកគេរងការវាយប្រហារ ប៉ុន្តែការបង្ហាញភាពខ្លាំងពីមុនមិនអាចជៀសផុតពីគ្រោះអាសន្នបានទេទាំងអ៊ុយក្រែន និងអ៊ីស្រាអែល។
Levin និង Johnson បានដឹងថាជម្លោះនៅជើងមេឃដែលយើងត្រូវតែបារម្ភ។
ព្រោះវាជាផ្នែកនៃសង្រ្គាមតែមួយដែលកំពុងតែកើតឡើងនៅលើប៉ូលថ្មីមួយប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋនិង សេរីភាពបុគ្គល។ ខ្ញុំទស្សន៍ទាយថា ទឡ្ហីករណ៍ប្រឆាំងរបស់ក្រុមស្តាំនិយមជ្រុលដែលកំពុងតែឯកោពិតជាមិនមែនជាអុ្នកនយោបាយចាស់ទុំទេ។

យើងកំពុងតែស្ថិតនៅក្នុងសង្គ្រាមត្រជាក់ទី ២ តែមិនមែនសង្គ្រាមលោកលើកទី ៣នោះ ទេ។ ទោះយ៉ាងណាក៏ដោយ សង្គ្រាមត្រជាក់ទី ២ នេះកំពុងមានសន្ទុះយ៉ាងលឿនជាងសង្រ្គាមត្រជាក់ទី ១ទៅទៀត ។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនគឺស្មើនឹងសង្រ្គាមកូរ៉េនៅឆ្នាំ ១៩៥០-៥៣ យើងបានឆ្លងកាត់វិបត្តិមីស៊ីលគុយបាលើកទីពីរ លើកោះតៃវ៉ាន់។

ចាប់តាំងពីកិច្ចប្រជុំកំពូលប្រធានាធិបតីកាលពីខែវិច្ឆិកានៅ Woodside រដ្ឋកាលីហ្វ័រញ៉ា ជនជាតិចិនហាក់បីដូចជាមានចេតនាយ៉ាងពិតប្រាកដដើម្បីជៀសវាងការបង្រ្កាប ហើយចង់ចូលរួមក្នុងការសន្ទនាដ៏ធ្ងន់ធ្ងរ ប្រសិនបើមានភាពត្រជាក់ខ្លាំង ការសន្ទនាជាមួយសហរដ្ឋអាមេរិកដែលរំលឹកពីឆ្នាំ 1969-72 ៕