ប្រែសម្រួល៖ ស្រីស្រស់
មន្តី្រអាកាសយានដ្ឋានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ស្លាយជំនួយសង្គ្រោះបន្ទាន់មួយបានរលុងជ្រុះបាត់ពីលើយន្តហោះ Boeing Delta ខណៈពេលដែលវាកំពុងហោះហើរនៅព្រឹកថ្ងៃសុក្រជាហេតុបង្ខំឲ្យជើងហោះហើរលេខ Flight 520 របស់Delta-bound LA ដែលជាប់នឹង Los Angeles វិលត្រឡប់មកកាន់អាកាសយានដ្ឋាន JFKដើម្បីចុះចត វិញដោយសុវត្ថិភាព។
មន្តី្រអាកាសយានដ្ឋានបានឲ្យដឹងថា ឧបទ្ទវហេតុដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានជូនដំណឹងជាបន្ទាន់នៅម៉ោងប្រហែល 8:30 ព្រឹកជើងហោះហើរលេខ Flight 520 ដែលបានចាកចេញពីអាកាសយានដ្ឋាន Queens ក្នុងមួយម៉ោងមុននេះ។
មន្តី្រអាកាសយានដ្ឋានបានបន្ថែមថា អ្នកបើកបានរាយការណ៍ពីសភាពរំញ័ររបស់យន្តហោះ នេះបើយោងទៅតាម FAA គឺមិនមានជម្រើសអ្វីក្រៅពីវិលត្រឡប់មកកាន់អាកាសយានដ្ឋាន JFK ដោយចុះចតនៅលើផ្លូវរត់ 22L។
ក្រុមអ្នកស្វែងរកនៅតែបន្តរកបំណែកស្លាបយន្តហោះដែលជ្រុះបាត់កាលពីរសៀលថ្ងៃសុក្រដែលគេជឿថាវាអាចជ្រុះនៅក្នុងឈូងសមុទ្រ Jamaica ។
នេះគឺជាប្រភេទយន្តហោះ Boeing 767 ដែលបានជួបឧបទ្ទវហេតុក្នុងដំណើរចាកចេញពីអាកាសយានដ្ឋាន JFK ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Los Angeles នៅមុនម៉ោង 11 ព្រឹក នេះបើយោងតាម FlightAware ។
អ្នកនាំពាក្យរបស់អាជ្ញាធរអាកាសយានដ្ឋានបាននិយាយថា ការស៊ើបអង្កេតលើឧបទ្ទវហេតុនេះកំពុងតែបន្តស្របតាមនីតិវិធីនិងស្តង់ដារបច្ចេកទេស៕