សន្ដិសុខសង្គម

អតីតប្តីស.ម្លាប់ប្រពន្ធក្រោយលែងលះគ្នាជាង៦ឆ្នាំរួចធ្វើអត្តឃាតបញ្ចប់ជីវិត

ដោយ÷សុខុម
ពោធិ៍សាត់៖cឃាតកម្មមួយបានកើតឡើងកាលពីថ្ងៃទី២២មេសា២០២៤ ស្ថិតនៅភូមិកញ្ជើរបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ដោយអតីតប្តីបានសម្លាប់ប្រពន្ធនិងបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។


រឿងរ៉ាវនេះបានរៀបរាប់ថា៖ អ្នកទាំងពីរ បានលែងលះគ្នារយៈពេល ៦ ឆ្នាំមកហើយ ប៉ុន្តែរួមរស់ក្រោមដំបូលផ្ទះតែមួយ។នៅពេលអតីតប្រពន្ធ មានគេចូលស្តី អតីតប្តីរៀបគម្រោងយកកាំបិតអារកប្រពន្ធបណ្តាលឲ្យស្លាប់នៅក្នុងផ្ទះ។ក្រោយមកជនសង្ស័យអតីតប្តីក៏បានយកខ្សែចងក ធ្វើអត្តឃាតខ្លួនឯង។


របាយការណ៍នគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះអៀង ចរិយា អាយុ ៥៥ ឆ្នាំ។អតីតប្តីឈ្មោះហ៊ង ខុម អាយុ៦៤ឆ្នាំ៕