ព័ត៌មានជាតិ

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតររៀបចំនិងប្រចាំការកម្លាំងដេីម្បីសម្រួលដល់បងប្អូនពលករខ្មែរវិលត្រលប់ចូលទៅប្រទេសថៃវិញ

ដោយ :បន្ទាយ
បន្ទាយមានជ័យ :ក្រោយពេលបានមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅស្រុកកំណើតនាប្រទេសកម្ពុជា បងប្អូនពលករ ពលរដ្ឋខ្មែរបានសម្រុករិលត្រលប់ចូលទៅប្រទេសថៃវិញដេីម្បីប្រកបការងារ ធ្វើការស៊ីឈ្នួល របរផ្សេងៗ។

ក្នុងតួនាទី ភារកិច្ចរបស់ខ្លួននិងបន្ថែមបទបញ្ជាអនុសាសន៍ពីថ្នាក់ដឹកនាំ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតបានររៀបចំនិងប្រចាំការកម្លាំងដេីម្បីសម្រួលដល់បងប្អូនតាំងពីថ្ងៃទី១៧-១៨ខែមេសាឆ្នាំ២០២៤ មក។អាចមានពលករពី១.០០០នាក់ទៅ២.៥០០នាក់វិលត្រឡប់ក្នុង១ថ្ងៃៗ។

បងប្អូន ពលរដ្ឋ ពលករខ្មែរបានថ្លែងអំណរគុណនិងជូនពរដល់សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត។ពួកគេមានការសប្បាយចិត្តក្នុងការដែលសមត្ថកិច្ចផ្តល់សេវាជូនពួកខ្លួន(បងប្អូន)បានលឿនហេីយរហ័ស ។

ពលករខ្មែរបាននិយាយក្នុងបណ្តាញសង្គមថា : “ការធ្វើដំណើរទៅលេងស្រុកកំណើតឆ្នាំនេះ ពិសេសជាងឆ្នាំណាៗទាំងអស់ ខ្ញុំជាពលករចំណាកស្រុកនិងបងប្អូនពលករខ្មែរយើងជាច្រើននាក់ទៀត គ្រប់គ្នាពោរពេញទៅដោយស្នាមញញឹម ។
សូមអរគុណបងៗមន្ត្រីសមត្ថកិច្ច និងក្រុមការងារទាំងអស់ ជាពិសេសថ្នាក់ដឹកនាំជាតិសមេ្តចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកខិតខំស្នើសុំភាគីខាងថៃ ដើម្បីឲ្យមានការកាត់បន្ថយការចំណាយប្រាក់របស់ពលករ និងបានធ្វើការសម្រួលឲ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន សូមអរគុណនិងជូនពរ “៕