ដោយ៖ គង់ហេង
កំពង់ចាម៖ នៅថ្ងៃបិទបញ្ចប់ថ្ងៃទី៤ ឬថ្ងៃស្រង់ព្រះ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ចាមមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនជិត ពីរលាន នាក់បានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ នៅតាមបណ្តារមណីយដ្ឋាននានា ទីកន្លែងកម្សាន្តផ្សេងៗ ជាពិសេសនៅក្រុងកំពង់ចាម ធ្វើឱ្យភ្ញៀវកើនឡើងសរុបដល់ជាង ប្រាំលាន នាក់។
![](https://cambodiaflashnews.com/wp-content/uploads/2021/06/top-banner.gif)
លោក ស៊ាន សុគន់ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបានឱ្យដឹងថា៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៩១៨.០៧៣នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១.៩១២.៧២២នាក់ និងភ្ញៀវបរទេសមានចំនួន ១៥៨នាក់ ។
លោកប្រធានប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានបន្តថា៖ នាំឱ្យភ្ញៀវទេសចរក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តរយៈពេល បួន ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ មេសា ក្នុងឱ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆ្នាំ២០២៤នេះ មានចំនួនសរុបជាង ប្រាំលាន នាក់៕