អន្តរជាតិ

ឆ្មាំការពារព្រំដែនបាញ់ជនចំណាកស្រុកម្នាក់បន្ទាប់ពីជននេះបានចាក់សម្លាប់អ្នកឆ្លងដែន

ប្រែសម្រួល៖ស-សម្បត្តិ

​ភ្នាក់ងារសារព័ត៌មាន ​ប៉ុស្តិ៍បានរាយការណ៏ថាកាលពីថ្ងៃអាទិត្យឆ្មាំជាតិ​ល្បាតព្រំដែនបានបាញ់លើជនចំណាកស្រុកម្នាក់ ខណៈដែលអន្តរាគមន៏ឆ្លើយតបទៅនឹងការវាយប្រហារមួយដែលពាក់ព័ន្ធនឹងអ្នកឆ្លងដែនខុសច្បាប់នៅក្នុងតំបន់ El Paso ខណៈដែលអំពើហិង្សានៅក្នុងតំបន់នៅតែបន្តកើនឡើង។

យោង​តាម​សេចក្តីថ្លែងការ​របស់ឆ្មាំជាតិ​​ល្បាត​ព្រំដែន​ផ្ទៃក្នុង​របស់​សហរដ្ឋ​អាមេរិកបានឲ្យដឹងថាឆ្មាំជាតិ​ល្បាតព្រំដែនរបស់អាមេរិកត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ដើម្បីទប់ទល់នឹងការកើនឡើងឥតឈប់ឈរនៃការឆ្លងដែនខុសច្បាប់ពីប្រទេសម៉ិកស៊ិកទៅកាន់អាមេរិក។ ​នៅក្នងពេល​ល្បាត​ព្រំដែនក៏ត្រូវបានគេជូនដំណឹងថាមានជនចំណាកស្រុកម្នាក់បានចាក់សម្លាប់ជនចំណាកស្រុកម្នាក់ទៀតនៅមាត់ទន្លេ Rio Grande ក្បែររបងលួសរបស់រដ្ឋតិចសាស់នៅពេលរសៀល។ ឆ្មាំជាតិ​​ល្បាត​ព្រំដែនបានអន្តរាគមន៏ឆ្លើយតបទៅនឹងអំពើហិង្សាមួយនេះក៏បានបើកការបាញ់ប្រហារទៅលើជនល្មើសអស់ជាច្រើនគ្រាប់។

​ភ្នាក់ងារសារព័ត៌មាន ​ប៉ុស្តិ៍បានរាយការណ៏ថាបុរស​ដែល​ជាជនល្មើសបាន​រត់គេចខ្លួន​ត្រឡប់​ទៅ​ប្រទេស​ម៉ិកស៊ិក​វិញបន្ទាប់ពីរងការបាញ់ប្រហារពីសំណាក់កងឆ្មាំជាតិម្នាក់យ៉ាងចាស់ដៃគេមិនអាចបញ្ជាក់អំពីអត្តសញ្ញាណនិងស្ថានភាពរបស់ជនល្មើសដែលបានរត់គេចខ្លួនចូលទឹកដី​ម៉ិកស៊ិក​វិញបានទេចំណែកអត្តសញ្ញាណអ្នកឆ្លងដែនដែលជាជនរងគ្រោះដែលត្រូវបានជនល្មើសចាក់សម្លាប់ក៏មិនត្រូវបានគេបង្ហើបឲ្យដឹងនោះដែរ។

ទីតាំងកើតហេតុគឺនៅជិតច្រកចេញចូលលេខ ៣៦ ដែលជាចំណុចក្តៅឆ្លងដែនខុសច្បាប់ និងជាកន្លែងដែលជនចំណាកស្រុករាប់រយនាក់ប្រើលួសបន្លាវាយប្រហារលើកងឆ្មាំជាតិល្បាតព្រំដែននៅក្នុងការបង្រ្កាបកុប្បកម្មកាលពីប៉ុន្មានសប្តាហ៍មុន។

បន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃអាទិត្យ ជនចំណាកស្រុកពីរនាក់ត្រូវបានបញ្ជូនទៅព្យាបាលរបួសតែមិនមានស្ថានភាពគំរាមធ្ងន់ធ្ងរដល់អាយុជីវិតនោះបន្ទាប់មកត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់កងល្បាតព្រំដែន តំបន់ទាំងនោះត្រូវបានកាពារដោយកងកម្លាំងមកពីនាយកដ្ឋានរក្សាសុវត្ថិភាពសាធារណៈរបស់រដ្ឋតិចសាស់។

​ឆ្មាំ​ជាតិល្បាតព្រំដែន​ម្នាក់​បាន​ប្រាប់​ភ្នាក់ងារសារព័ត៌មាន ​ប៉ុស្តិ៍​ ថាជន​ចំណាក​ស្រុកនៅ​ក្នុង​តំបន់​បាន​ក្លាយ​ជា​មនុស្ស​ហាន​ជាង​មុន បន្ទាប់​ពី​មាន​កុប្បកម្ម​នៅច្រកចេញចូលលេខ ៣៥ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុន។

ចាប់តាំងពីពេលនោះមក អាជ្ញាធររដ្ឋតិចសាស់បានចោទប្រកាន់ជនចំណាកស្រុកចំនួន ២១៤ នាក់ ពីបទបង្កឲ្យមានកុបកម្ម និង ៩ នាក់ផ្សេងទៀតត្រូវបានចាត់ទុកថាជាមេខ្លោងដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តល្មើសថ្នាក់ឧក្រិដ្ឋជុំវិញឧបទ្ទវហេតុដែលបានកើតឡើងកន្លមកនេះ។

យ៉ាងហោចណាស់ក៏ជនចំណាកស្រុកម្នាក់ត្រូវបានចោទប្រកាន់ថាបានវាយតប់លើឆ្មាំជាតិ​ល្បាតព្រំដែនម្នាក់ផងដែរ។ ការ​អនុវត្ត​ច្បាប់​របស់​អាមេរិក​គឺបានចេញបទបញ្ជាឲ្យ​​រឹបអូសយក​កាំបិត និង​វត្ថុផ្សេងៗដែបង្កគ្រោះថ្នាក់​ពី​ក្រុមអ្នកឆ្លងដែន​ផងដែរ។

ប្រភពបានប្រាប់ភ្នាក់ងារសារព័ត៌មានប៉ុស្តិ៍នៅពេលនោះថា “មនុស្សទាំងនេះមានឆន្ទៈវាយប្រហារមកលើឆ្មាំជាតិ​ល្បាតព្រំដែនពួក​គេ​តស៊ូ​តដោយហិង្សាជាមួយនឹងឆ្មាំជាតិល្បាតព្រំដែនដែលជាអ្នក​អនុវត្ត​ច្បាប់។ ពួកគេ​មិន​គោរព​ច្បាប់​អាមេរិក​​នោះទេ”។

ភ្នាក់ងារប៉ូលិសរដ្ឋTexas DPS អាចកំណត់អត្តសញ្ញាណក្រុមអ្នកបះបោរដោយពិនិត្យមើលតាមវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មាន The Post អំពីអំពើហិង្សាដែលបានកើតឡើង។

អាជ្ញាធររដ្ឋតិចសាស់បានដាក់ពង្រាយទាហានដែលជាឆ្មាំជាតិ​ល្បាតព្រំដែនរាប់រយនាក់បន្ថែមទៀតទៅកាន់តំបន់ El Paso ហើយបានដាក់ខ្សែភ្លើងឆក់ និងហ៊ុមព័ទ្ធរបងនៅតាមព្រំដែនបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់៕