ប្រែសម្រួល៖ស-សម្បត្តិ
ភ្នាក់ងារសារព័ត៌មាន ប៉ុស្តិ៍បានរាយការណ៏ថាកាលពីថ្ងៃអាទិត្យឆ្មាំជាតិល្បាតព្រំដែនបានបាញ់លើជនចំណាកស្រុកម្នាក់ ខណៈដែលអន្តរាគមន៏ឆ្លើយតបទៅនឹងការវាយប្រហារមួយដែលពាក់ព័ន្ធនឹងអ្នកឆ្លងដែនខុសច្បាប់នៅក្នុងតំបន់ El Paso ខណៈដែលអំពើហិង្សានៅក្នុងតំបន់នៅតែបន្តកើនឡើង។
យោងតាមសេចក្តីថ្លែងការរបស់ឆ្មាំជាតិល្បាតព្រំដែនផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថាឆ្មាំជាតិល្បាតព្រំដែនរបស់អាមេរិកត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ ដើម្បីទប់ទល់នឹងការកើនឡើងឥតឈប់ឈរនៃការឆ្លងដែនខុសច្បាប់ពីប្រទេសម៉ិកស៊ិកទៅកាន់អាមេរិក។ នៅក្នងពេលល្បាតព្រំដែនក៏ត្រូវបានគេជូនដំណឹងថាមានជនចំណាកស្រុកម្នាក់បានចាក់សម្លាប់ជនចំណាកស្រុកម្នាក់ទៀតនៅមាត់ទន្លេ Rio Grande ក្បែររបងលួសរបស់រដ្ឋតិចសាស់នៅពេលរសៀល។ ឆ្មាំជាតិល្បាតព្រំដែនបានអន្តរាគមន៏ឆ្លើយតបទៅនឹងអំពើហិង្សាមួយនេះក៏បានបើកការបាញ់ប្រហារទៅលើជនល្មើសអស់ជាច្រើនគ្រាប់។
ភ្នាក់ងារសារព័ត៌មាន ប៉ុស្តិ៍បានរាយការណ៏ថាបុរសដែលជាជនល្មើសបានរត់គេចខ្លួនត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញបន្ទាប់ពីរងការបាញ់ប្រហារពីសំណាក់កងឆ្មាំជាតិម្នាក់យ៉ាងចាស់ដៃគេមិនអាចបញ្ជាក់អំពីអត្តសញ្ញាណនិងស្ថានភាពរបស់ជនល្មើសដែលបានរត់គេចខ្លួនចូលទឹកដីម៉ិកស៊ិកវិញបានទេចំណែកអត្តសញ្ញាណអ្នកឆ្លងដែនដែលជាជនរងគ្រោះដែលត្រូវបានជនល្មើសចាក់សម្លាប់ក៏មិនត្រូវបានគេបង្ហើបឲ្យដឹងនោះដែរ។
ទីតាំងកើតហេតុគឺនៅជិតច្រកចេញចូលលេខ ៣៦ ដែលជាចំណុចក្តៅឆ្លងដែនខុសច្បាប់ និងជាកន្លែងដែលជនចំណាកស្រុករាប់រយនាក់ប្រើលួសបន្លាវាយប្រហារលើកងឆ្មាំជាតិល្បាតព្រំដែននៅក្នុងការបង្រ្កាបកុប្បកម្មកាលពីប៉ុន្មានសប្តាហ៍មុន។
បន្ទាប់ពីឧបទ្ទវហេតុកាលពីថ្ងៃអាទិត្យ ជនចំណាកស្រុកពីរនាក់ត្រូវបានបញ្ជូនទៅព្យាបាលរបួសតែមិនមានស្ថានភាពគំរាមធ្ងន់ធ្ងរដល់អាយុជីវិតនោះបន្ទាប់មកត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់កងល្បាតព្រំដែន តំបន់ទាំងនោះត្រូវបានកាពារដោយកងកម្លាំងមកពីនាយកដ្ឋានរក្សាសុវត្ថិភាពសាធារណៈរបស់រដ្ឋតិចសាស់។
ឆ្មាំជាតិល្បាតព្រំដែនម្នាក់បានប្រាប់ភ្នាក់ងារសារព័ត៌មាន ប៉ុស្តិ៍ ថាជនចំណាកស្រុកនៅក្នុងតំបន់បានក្លាយជាមនុស្សហានជាងមុន បន្ទាប់ពីមានកុប្បកម្មនៅច្រកចេញចូលលេខ ៣៥ កាលពីប៉ុន្មានសប្តាហ៍មុន។
ចាប់តាំងពីពេលនោះមក អាជ្ញាធររដ្ឋតិចសាស់បានចោទប្រកាន់ជនចំណាកស្រុកចំនួន ២១៤ នាក់ ពីបទបង្កឲ្យមានកុបកម្ម និង ៩ នាក់ផ្សេងទៀតត្រូវបានចាត់ទុកថាជាមេខ្លោងដែលត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តល្មើសថ្នាក់ឧក្រិដ្ឋជុំវិញឧបទ្ទវហេតុដែលបានកើតឡើងកន្លមកនេះ។
យ៉ាងហោចណាស់ក៏ជនចំណាកស្រុកម្នាក់ត្រូវបានចោទប្រកាន់ថាបានវាយតប់លើឆ្មាំជាតិល្បាតព្រំដែនម្នាក់ផងដែរ។ ការអនុវត្តច្បាប់របស់អាមេរិកគឺបានចេញបទបញ្ជាឲ្យរឹបអូសយកកាំបិត និងវត្ថុផ្សេងៗដែបង្កគ្រោះថ្នាក់ពីក្រុមអ្នកឆ្លងដែនផងដែរ។
ប្រភពបានប្រាប់ភ្នាក់ងារសារព័ត៌មានប៉ុស្តិ៍នៅពេលនោះថា “មនុស្សទាំងនេះមានឆន្ទៈវាយប្រហារមកលើឆ្មាំជាតិល្បាតព្រំដែនពួកគេតស៊ូតដោយហិង្សាជាមួយនឹងឆ្មាំជាតិល្បាតព្រំដែនដែលជាអ្នកអនុវត្តច្បាប់។ ពួកគេមិនគោរពច្បាប់អាមេរិកនោះទេ”។
ភ្នាក់ងារប៉ូលិសរដ្ឋTexas DPS អាចកំណត់អត្តសញ្ញាណក្រុមអ្នកបះបោរដោយពិនិត្យមើលតាមវីដេអូរបស់ទីភ្នាក់ងារសារព័ត៌មាន The Post អំពីអំពើហិង្សាដែលបានកើតឡើង។
អាជ្ញាធររដ្ឋតិចសាស់បានដាក់ពង្រាយទាហានដែលជាឆ្មាំជាតិល្បាតព្រំដែនរាប់រយនាក់បន្ថែមទៀតទៅកាន់តំបន់ El Paso ហើយបានដាក់ខ្សែភ្លើងឆក់ និងហ៊ុមព័ទ្ធរបងនៅតាមព្រំដែនបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់៕