ប្រែសម្រួល៖ ស-សម្បត្តិ
ក្រុងឡុងដ៍ៈ មហិច្ឆតាចង់ដណ្តើមពាន Premier League របស់ក្រុមកាំភ្លើងធំ Arsenal ត្រូវបានប៉ះទង្គិចដោយគ្រាប់បាល់ចុងម៉ោងពីកីឡាករ Leon Bailey របស់ Aston Villa និង Ollie Watkins ខណៈដែលពួកគេបានរងបរាជ័យយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្នុងលទ្ធផល ២-០ នៅក្នុងផ្ទះកាលពីថ្ងៃអាទិត្យ ១៤ មេសា។
កីឡាករបម្រុងរបស់ Aston Villa Bailey បានស៊ុតពីចម្ងាយយ៉ាងប្រកៀកនៅនាទីទី 84 មុនពេលដែល Watkins បញ្ចប់ 3នាទីក្រោយមកបានធ្វើឱ្យអ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំមួយចំនួនបាននាំគ្នាចាកចេញពីការទស្សនាការប្រកួត។
ការចាញ់របស់ក្រុម Arsenal គឺជាការចាញ់លើកដំបូងរបស់ពួកគេក្នុងការប្រកួតលីកចំនួន 12 លើកធ្វើឲ្យពួកគេឈរនៅលេខរៀងទី 2 មានពីរពិន្ទុតាមពីក្រោយក្រុម Man City និងឈរនៅលើកំពូលតារាងជាមួយនឹងក្រុមលេខ 3 Liverpool ដែលមានប្រាំមួយប្រកួតនៅសល់។
លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្រុម Arsenal បានប្រាប់អ្នកយកព័ត៌មានថា “យើងបានដឹងថាពេលនេះអាចនឹងមកដល់ ហើយឥឡូវនេះវាគឺជាប្រតិកម្ម និងបន្តជឿ នឹងធ្វើអ្វីដែលយើងអាចធ្វើបាន” ។
បន្ទាប់ពីការបរាជ័យ 1-0 របស់ Liverpool នៅឯផ្ទះក្រោមស្នាដៃក្រុម Crystal Palace កាលពីថ្ងៃអាទិត្យចុងសប្តាហ៍គឺជាឱកាសរបស់ក្រុម Man City ដែលបានពង្រឹងតំណែងរបស់ពួកគេក្នុងការឈ្នះពានរង្វាន់លីកជាលើកទី 4 ជាប់គ្នាដែលមិនធ្លាប់មានពីមុនមកជាមួយនឹងការយកឈ្នះក្នុងលទ្ធផល 5-1 នៃក្រុមភ្ញៀវ Luton Town កាលពីថ្ងៃសៅរ៍។
Opta ឥឡូវនេះផ្តល់ឱ្យ Man City នូវឱកាស 70 ភាគរយក្នុងការឈ្នះ Premier League ដោយ Arsenal មានត្រឹមតែជាង 18 ភាគរយ និង Liverpool ជិត 12 ភាគរយ។
Arteta បាននិយាយថាការធ្វើដំណើររបស់ក្រុមរបស់គាត់ទៅកាន់ Bayern Munich ក្នុងជើងទីពីរនៃការប្រកួត Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្ររបស់ពួកគេ បន្ទាប់ពីលទ្ធផលស្មើ 2-2 កាលពីពាក់កណ្តាលសប្តាហ៍គឺជា “ឱកាសដ៏ល្អ” ក្នុងការឆ្លើយតប៕
ប្រភព៖ Reuters/fs