សេដ្ឋកិច្ច

អ្នកជាប់ពន្ធតូចកាន់តែងាយស្រួលក្នុងការបំពេញកាតព្វកិច្ចពន្ធតាមរយៈកម្មវិធី GDT Tax Prefiling App

តាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា ដើម្បីជួយសម្រូលដល់ការប្រកាសនិងបង់ប្រាក់ពន្ធរបស់អ្នកជាប់ពន្ធតូច អគ្គនាយកដ្ឋានពន្ធដារបានបង្កើតនិងដាក់ឲ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃដែលមានឈ្មោះថា កម្មវិធីប្រកាសពន្ធអាជីវកម្មសម្រាប់អ្នកជាប់ពន្ធតូច(GDT Tax Prefiling  App) ដែលមានមុខងារកត់ត្រាទិន្នន័យទិញ-លក់ជួយគណនាប្រាក់ពន្ធដែលត្រូវបង់ក្នុងការប្រកាសពន្ធប្រចាំខែនិងប្រចាំឆ្នាំ ពិនិត្យមើលទិន្នន័យបំណុលពន្ធនិងបង់ពន្ធ៕