ដោយ ៖បន្ទាយ
បន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ តាមរយ:រដ្ឋបាលរបស់ខ្លួនបានរៀបចំនិងត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ២០២៤» ដែលនឹងប្រព្រឹត្តទៅតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ ខាងមុខនេះ នៅសួនមានជ័យដែលគេស្គាល់និងហៅរត់មាត់ថាវេទិកាខេត្ត ឬដែលគេប្រសិទ្ធនាមថ្មីថា “សួនតេជោឈ្នះ ឈ្នះ” នាកណ្តាលប្រជុំជនខេត្ត ស្ថិតនៅភូមិ៣សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
នេះបើតាមលោកអ៊ុំ រាត្រី អភិបាលនិងជាប្រធានគណ:បញ្ជាការកងឯកភាពលរដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០២៤ ខណ:លោកនិងក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការរៀបចំសង្រ្កាន្តបន្ទាយមានជ័យ២០២៤។
ក្រុមការងារឲ្យដឹងថា: កិច្ចការរៀបចំនោះរួមមានទាំងការតាំងលក់នូវផលិតផលនានាជាច្រើនប្រភេទ ការលេងល្បែងប្រជាប្រិយ សម្ដែង របាំ រាំច្រៀង បាញ់ទឹកនិងរូបភាពកម្សាន្តសប្បាយផ្សេងៗទៀត ។
ចំណែកអភិបាលស្រុកក្រុងទាំង៩នៃខេត្តនេះ លើកឡើងថា :នៅតាមទីតាំងគោលដៅដែលគ្រោងទុកនិងរៀបចំនានានៃភូមិសាស្ត្ររបស់ពួកគេក៏បានរៀបចំនិងត្រៀមលក្ខណ:រួចហើយដែរ សម្រាប់ព្រឹត្តិការណ៍ «សង្ក្រាន្តស្រុក ក្រុង….២០២៤» ទាំងនោះ ៕