សុខភាព

សភាយុវពាណិជ្ជករ នឹងរៀបចំកម្មវិធី«យោគៈនិងសមាធិដើម្បីបង្កើនគុណភាពជីវិត»

ដោយៈសិរីមតី/ភ្នំពេញ៖នាពេលបច្ចុប្បន្ននេះ ចេ ស៊ី អាយ ទួលកោគ កំពុងរៀបចំគម្រោងមួយដែលមានឈ្មោះថា “២០២៤ យោគៈនិងសមាធិដើម្បីបង្កើនគុណភាពជីវិត” ហើយនៅថ្ងៃទី២៧ខែមេសាខាងមុខនេះ ចេ ស៊ី អាយ ទួលកោគ នឹងរៀបចំកម្មវិធីនេះទៀតដោយសារមានសំណូមពរជាច្រើនពីសាធារណជន។

“យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត”គឺជាវាទិកាមួយដែលរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខា​ទួលគោក ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃ យោគៈ និងសមាធិ ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាកាតាលីករចម្បងមួយក្នុងការជំរុញ សុខុមាលភាពផ្លូវចិត្ត ការប្រាស្រ័យទាក់ទងល្អ ប្រសិទ្ធភាពនិងផលិតភាពការងារ ក៏ដូចជាបង្កើននូវគុណភាពរស់នៅកាន់តែប្រសើរ ទៅដល់អ្នកចូលរួម និងសាធារណជនជាច្រើនរយនាក់។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទដ៏ស៊ីជម្រៅមួយគឺ «តុល្យភាព ការងារ និងជីវិតរស់នៅ» ដោយផ្តោតសំខាន់ទៅលើ ការថែរក្សាសុខភាពផ្លូវចិត្តក្នុងកំឡុងពេលវិបត្តិសេដ្ធកិច្ចនេះ៕