អន្តរជាតិ

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃការលោតឆត្រជ្រែកមេឃរួមគ្នាក្នុងទម្រង់ពងក្រពើនៅក្នុងព្រឹត្តិការណ៍សូរ្យគ្រាសនៅថ្ងៃទី៨ខែមេសា

ប្រែសម្រួល៖ស-សម្បត្តិ
ក្រុមអ្នកលោតជ្រែកមេឃចំនួន ៣០ នាក់បានមកជួបជុំគ្នាដើម្បីតាមដានព្រឹត្តិការណ៍សូរ្យគ្រាសដោយធ្វើការលោតពីលើអាកាសរួមគ្នាក្នុងទម្រង់មួយដែលពួកគេនឹងសម្រេចយកមកប្រកួតប្រជែងក្នុងការលោតជ្រែកមេឃរួមគ្នាមួយនៅក្នុងព្រឹត្តិការណ៍សូរ្យគ្រាសថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ ។

សហម្ចាស់កម្មសិទ្ធិ Skydive the Falls លោក Jason Berger ដែលមានទីតាំងចម្ងាយ៩ ម៉ាយភាគខាងជើងនៃទឹកធ្លាក់ Niagara ក្នុងក្រុង Youngstown រដ្ឋញូវយ៉កបានប្រាប់ភ្នាក់ងារ Fox News Digital ថាពួកគេបានសម្រេចចិត្តទទួលយកការរៀបចំការលោតរួមគ្នាក្នុងទម្រង់ពងក្រពើបន្ទាប់ពីមិត្តភក្តិរបស់គាត់ម្នាក់ឈ្មោះ Stephen Hatz បានលោតចេញជារាងពងក្រពើនៅរដ្ឋ Oregon ជាច្រើនឆ្នាំមុនបន្ទាប់មកពួកគេចង់ធ្វើវារួមគ្នាម្តងទៀតសម្រាប់ព្រឹត្តិការណ៍សូរ្យគ្រាសថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ ។

លោក Berger ត្រូវការដឹងឲ្យច្បាស់នូវចំនួនសរុបអ្នកចូលរួមលោតជ្រែកមេឃនៅក្នុងព្រឹត្តិការណ៍សូរ្យគ្រាសនៅថ្ងៃទី ៨ ខែមេសាឆ្នាំនេះនោះគាត់នឹងចាប់ផ្តើមរៀបចំកម្មវិវិធីនេះឡើងដើម្បីធ្វើឲ្យសុបិនមួយនេះបានក្លាយជាការពិត។

នៅក្នុងពេលប្រាំបួនខែមុន សហស្ថាបនិក Jason Berger និងក្រុមរបស់គាត់បានចាប់ផ្តើមរៀបចំផែនការម្រតាប់ព្រឹត្តិការណ៍សូរ្យគ្រាសរបស់ពួកគេ ដែលនឹងឈានដល់កម្រិតកម្ពស់ថ្មីមួយ។

លោកBerger បានប្រាប់ភ្នាក់ងារស្ថានីយទូរទស្សន៍ Fox ថា“ធម្មជាតិបានផ្តល់ឲ្យយើងនូវព្រឹត្តិការណ៍ដ៏ពិសេសមួយនេះវាគឺជាបាតុភូតសូរ្យគ្រាសតើយើងបន្តទៅមុខយ៉ាងដូចម្តេច ហើយធ្វើឲ្យវាល្បីខ្លាំងបំផុតហើយវានឹងកក្រើកឡើងជាងអ្វីផ្សេងៗទៀត ដែលមើលទៅធ្វើឲ្យយើងត្រជាក់ភ្នែក ។

លោកបានចែករំលែកថាយើងនឹងប្រើយន្តហោះចំនួនបីគ្រឿង ហើយមានតែអ្នកលោតជ្រែកមេឃមួយចំនួនប៉ុណ្ណោះ ដែលធ្វើដំណើរមកពីទូទាំងតំបន់ក្នុងសហរដ្ឋអាមេរិក រួមទាំងរដ្ឋតិចសាស់ និងសូម្បីតែរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទៅទីនោះអាចចូលរួមនៅក្នុងការលោតជ្រែកឋានសួគ៌នៅថ្ងៃទី ៨ ខែមេសា។

សម្រាប់អ្នកលោតឆត្រយោង វាគឺជាពេលវេលាដ៏ល្អសម្រាប់ពួកគេដែលត្រូវតែលោតជ្រែកមេឃ
ឲ្យបានល្អឥតខ្ចោះ។

លោក Berger បាននិយាយថា “យើងនឹងលោតមួយនាទីមុន ដូច្នេះយើងអាចរីករាយនឹងការផ្គុំរូបភាពជារាងពងក្រពើឲ្យបានពេញលេញ” ។
ដើម្បីជៀសវាងការកកស្ទះនៅលើមេឃ យន្តហោះនឹងត្រូវបានរៀបចំ ដើម្បីកុំឲ្យពួកវាស្ថិតនៅត្រួតពីលើគ្នា។

លោកបានបន្តថា៖”យើងក៏មានឆត្រយោងទំហំខុសៗគ្នាដែលនឹងប្រើនៅក្នុងរយៈកម្ពស់ផ្សេងៗគ្នាផងដែរ ដើម្បីរក្សាការបំបែកខ្លួនប្រកបដោយសុវត្ថិភាព”។
បន្ទាប់មក អ្នកលោតជ្រែកមេឃនឹងលោតទម្លាក់ខ្លួនបានដោយសេរី ជាមួយនិងវ៉ែនតារាងពងក្រពើរបស់ពួកគេ។ភ្នាក់ងារស្ថានីយទូរទស្សន៍ Fox 35 បានរាយការណ៍ថា បន្ទាប់ពីនោះ ពួកគេនឹងដាក់ពង្រាយអ្នកលោតឆត្រយោង។

“យើងនឹងប្រើប្រាស់វ៉ែនតាដូច្នេះនៅពេលដែលឆត្រយោងរលាស់ឡើងជួយឲ្យវាមានសុវត្ថិភាព”
តម្លៃសំបុត្រដាក់លក់សម្រាប់ការផ្សាយបន្តផ្ទាល់បានលក់អស់ក្នុងរយៈពេលប្រាំពីរនាទី។
អ្នកលោតដែលមានសំណាងភាគច្រើនក្នុងការចូលរួមនោះគឺជាអ្នកលោតជ្រែកមេឃដែលមានអាជ្ញាប័ណ្ណហើយធ្លាប់បានលោតរាប់ពាន់ដងរួចមកហើយ។

លោកBerger បានប្រាប់ភ្នាក់ងារស្ថានីយទូរទស្សន៍ Fox ថា“យើងបានបើកកន្លែងសម្រាប់ពួកគេជ្រើសរើសម៉ោងលោតមុនដំបូងមួយចំនួន ហើយកម្មវិធីកំណត់ម៉ោងលោតដំបូងទាំងនោះនឹងលោតស្របគ្នាឧទាហរណ៍ដូចជា ម្នាក់ក្នុងចំណោមពួកគេនឹងនៅជាមួយខ្ញុំ ក៏ដូចជាគ្រូចំនួន ១០ នាក់ផ្សេងទៀតរបស់យើងដែលមានជំនាញខ្ពស់ក្នុងការលោត។

“នេះជាអ្វីដែលយើងបានធ្វើជារៀងរាល់ថ្ងៃ ហើយវាពិតជាអស្ចារ្យណាស់ក្នុងការចែករំលែកវាជាមួយនរណាម្នាក់ដែលទើបនឹងមានបទពិសោធលើកដំបូងផងដែរ”។
គាត់បាននិយាយថា Berger បានបែងចែកដ៏យុត្តិធម៌បំផុតសម្រាប់អ្នកលោតជ្រែកមេឃហើយវានឹងក្លាយទៅជាបទពិសោធថ្មីមួយផងដែរ។

គាត់បាននិយាយថា “គឺមិនមានអ្នកនៅសេសសល់ច្រើននោះទេសម្រាប់ពិភពអ្នកលោតជ្រែកមេឃដែលខ្ញុំមិនបានអញ្ជើញឲ្យចូលរួម” ។”សម្រាប់ខ្ញុំគឺចង់ថែរក្សាអ្វីៗគ្រប់យ៉ាងឲ្យនៅរស់រវើក”៕