អន្តរជាតិ

ចាប់ខ្លួនម្តាយនិងកូនស្រីពីបទប្រើសារធាតុមិនច្បាស់លាស់ចាក់បំពេញកំប៉េះគូទមនុស្សឲ្យមើលទៅឃើញធំស្អាត

ប្រែសសម្រួល៖ រតនា

ម្តាយកូននិងស្រីនៅរដ្ឋតិចសាស់ ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ថាបានប្រើប្រាស់សារធាតុមិនច្បាស់លាស់ចាក់បំពេញគូទមនុស្សដោយខុសច្បាប់នៅទូទាំងប្រទេស។

ភ្នាក់ងារ ABC ១៣ អ្នកទាំងពីរនាក់នេះមានឈ្មោះថា Consuelo Dal Bo អាយុ ៥៦ ឆ្នាំ និង Isabella Dal Bo អាយុ ១៨ ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទប្រើប្រាស់សារធាតុខុសច្បាប់ចាក់បំពេញគូទមនុស្សកាលពីថ្ងៃពុធដោយប៉ូលិសសម្ងាត់នៅទីក្រុង Houston ។

ស្ត្រីទាំងពីរនាក់ម្តាយនិងកូនគិតថាពួកគេកំពុងជួបជាមួយភ្ញៀវដែលពួកគេបានទារប្រាក់ចំនួន ៦០០០ ដុល្លារសម្រាប់អំពើខុសច្បាប់មួយនេះ។

ពួកគេទើបតែត្រឡប់មកពីរដ្ឋកាលីហ្វ័រញ៉ា ជាកន្លែងដែលពួកគេកំពុងធ្វើអាជីវកម្មខុសច្បាប់។

យោងតាមឯកសារតុលាការទទួលបានដោយទីភ្នាក់ងារ Fox ២៦ បានឲ្យដឹងថា ម្តាយ និងកូនស្រីគ្រោងនឹងចាក់បំពេញគូទរបស់ប៉ូលិសសម្ងាត់ជាមួយនឹងវត្ថុរាវពណ៌ត្នោតដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ។

ដើម្បីធ្វើឲ្យប៉ូលិសស្ងប់ចិត្តនៅមុនពេលចាប់ផ្តើមអនុវត្តវិធីនេះ ម្តាយដែលជាអ្នកជំនាញផ្នែកកែសម្ផស្សដែលមានអាជ្ញាប័ណ្ណនៅរដ្ឋតិចសាស់បានប្រើប្រាស់សារធាតុ Xanax សម្រាប់ចាក់បំពេញគូទប៉ូលិសសម្ងាត់។

យោងតាមរបាយការណ៍របស់ភ្នាក់ងារ Click2Houston បានរាយការណ៍ថា ប៉ូលិសសម្ងាត់បានចុះមកកន្លែងកើតហេតុ ហើយបានប្រមូលដបថ្នាំចាក់ និងឧបករណ៍វេជ្ជសាស្ត្រខុសច្បាប់ពីកាបូបរបស់ពួកគេ។

ក្រោយមកពួកគេត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់សារធាតុមិនច្បាស់លាស់។

ការចាប់ខ្លួននេះត្រូវបានរៀបចំឡើងដោយក្រុមចម្រុះមកពីនាយកដ្ឋានបង្ក្រាបបទល្មើសធំរបស់ប៉ូលិសក្រុង Houston រដ្ឋបាលចំណីអាហារ និងឱសថ និងសន្តិសុខមាតុភូមិ។

យោងតាមរបាយការណ៍របស់ភ្នាក់ងារ Click2Houston ទាំងម្តាយនិងកូនត្រូវចោទប្រកាន់ពីបទប្រើប្រាស់ថ្នាំខុសច្បាប់ ហើយម្តាយក៏ត្រូវប្រឈមនឹងការចោទប្រកាន់បន្ថែមលើការប្រើប្រាស់ថ្នាំញៀន។

ពួកគេត្រូវបានដោះលែងឲ្យមានសេរីភាពដោយគ្មានប្រាក់ធានា ហើយគ្រោងនឹងបង្ហាញខ្លួននៅក្នុងតុលាការនៅថ្ងៃទី ១០ ខែមេសា នេះបើយោងតាមទីភ្នាក់ងារ Click2Houston ។

ទីភ្នាក់ងារFDA បានព្រមានអស់រយៈពេលជាច្រើនឆ្នាំមកហើយចំពោះការប្រើប្រាស់ថ្នាំបំពេញស្បែកដែលអាចចាក់បានសម្រាប់ការតុបតែងរាងកាយដោយនិយាយថាវាអាចនាំអោយមានការឈឺចាប់រយៈពេលយូរ ការឆ្លងមេរោគ របួសធ្ងន់ធ្ងរដែលអាចបណ្តាលឲ្យស្លាប់។

នាង Lisa Vasquez ដែលជាគិលានុបដ្ឋាយិកាផ្នែកកែសម្ភស្សដែលបានទទួលការបញ្ជាក់ពីក្រុមប្រឹក្សាភិបាលនៅក្រុមហ៊ុន Pearlman Aesthetic Surgery បាននិយាយថា “ប្រេងស៊ីលីកុនដែលអាចចាក់បាន បំបែកទៅជាភាគល្អិតតូចៗនៅទូទាំងរាងកាយ ដែលអាចបណ្តាលឲ្យមានការខូចខាតជាអចិន្ត្រៃយ៍ និងបង្កឲ្យមានផលវិបាកដែលគំរាមកំហែងដល់អាយុជីវិត ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ការស្ទះសរសៃឈាម និងសូម្បីតែបង្កឲ្យស្លាប់” Lisa Vasquez បានប្រាប់ភ្នាក់ងារ USA Today យ៉ាងដូច្នេះ។

នាងបានបន្ថែមថា វាជាការលំបាកក្នុងការចាក់បញ្ច្រាសសូម្បីតែសម្រាប់គ្រូពេទ្យវះកាត់កែសម្ផស្សដែលមានជំនាញបំផុតក៏ដោយ។

“ការយកចេញប្រេងស៊ីលីកុននឹងតម្រូវឲ្យមានការវះកាត់ដោយផ្ទាល់ ឬ VASER-assisted liposuction ដោយឧប្បករណ៏អ៊ុលត្រាសោន ដែលចាក់ស៊ីលីកុន និងជាលិកាគឺគ្មានអ្វីដែលអាចរំលាយស៊ីលីកូនរាវបានឡើយ”។

Vasquez បន្ថែមថា គ្រាប់ធញ្ញជាតិ ឬកោសិកាឈាមស និងជាលិកាផ្សេងទៀត ក៏នឹងត្រូវ “វះកាត់” ផងដែរ។ទីភ្នាក់ងារFDA ក៏បាននិយាយដែរថា ស៊ីលីកូននឹងស្ថិតនៅក្នុងខ្លួនជារៀងរហូតព្រោះវាមិនចេះខូចនោះទេ៕