ព័ត៌មានជាតិ

អំណោយប្រចាំខែរបស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់ដល់ដៃពលរដ្ឋទីទ័លក្រ១៧គ្រួសារនៅរាជធានីភ្នំពេញ

ដោយ ៖ បន្ទាយ
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួនប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥៥៥០០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទ័លក្រ ចំនួន ១៧គ្រួសារ។

នេះបើតាមនាយទាហាននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលពីថ្ងៃទី០៤ខែមេសាឆ្នាំ២០២៤ ។

ប្រភពបានបន្តថា : ជាមួយគ្នានោះដែរ អំណោយបានប្រគល់ជូនក្រុមការងារមូលដ្ឋានចំនួន១៤គោលដៅ ។

សូមបញ្ជាក់ថា អំណោយបែបនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក  ប្រគល់ជូនជារៀងរាល់ខែអស់រយៈពេលជិត១០ឆ្នាំមកហើយ ៕