អន្តរជាតិ

អ្នកដំណើរជើងហោះហើរSouthwest Airlinesរងរបួសដោយសារខ្យល់កន្រ្តាក់បង្ខំឲ្យបង្វែរទិសដៅចុះចតជាបន្ទាន់

ប្រែសម្រួល៖កញ្ញាស្រីស្រស់
ជើងហោះហើរ Southwest Airlines លេខ 4273 បានធ្វើការចុះចតជាបន្ទាន់នៅរដ្ឋផ្លរីដាកាលពីថ្ងៃពុធ បន្ទាប់ពីរងការវាយប្រហារដោយខ្យល់កន្រ្តាក់ធ្វើឲ្យមានភាពច្របូកច្របល់យ៉ាងខ្លាំងនៅលើយន្តហោះខណ:ដែលកំពុងហោះនៅលើឈូងសមុទ្រម៉ិកស៊ិកបណ្តាលឲ្យអ្នកដំណើរម្នាក់និងអ្នកបំរើនៅលើយន្តហោះម្នាក់រងរបួស។


ទីភ្នាក់ងារអាកាសចរណ៏ Southwest Airlines បានប្រាប់ភ្នាក់ងារ FOX Weather នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជើងហោះហើរលេខ 4273 ចាកចេញពីទីក្រុង New Orleans រដ្ឋ Louisiana នៅម៉ោង 6:44 ព្រឹកថ្ងៃពុធ ត្រូវបានបង្ខំចិត្តបង្វែរទិសដៅទៅកាន់អាកាសយានដ្ឋាន Tampa International នៅព្រឹកថ្ងៃពុធដដែល ដោយសារតែអាកាសធាតុអាក្រក់ខ្លាំង។

ភ្នាក់ងារអាកាសចរណ៏ Southwest បានរាយការណ៍មកថាមានអ្នកដំណើរម្នាក់និងអ្នកបំរើនៅលើយន្តហោះម្នាក់បានរងរបួសនិងត្រូវការព្យាបាលបន្ទាប់ពីចុះចត។

បើយោងតាមទិន្នន័យដែលទទួលបានពី Flightaware.com ជើងហោះហើរនេះបានចាកចេញពីទីក្រុង New Orleans រដ្ឋ Louisiana នៅម៉ោង 6:44 ព្រឹក ថ្ងៃពុធ ហើយកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Orlando ។

ភ្នាក់ងារអាកាសចរណ៏ Southwest បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ប្រធានក្រុមនាវិកបានប្រកាសអាសន្ន ក្នុងលក្ខខណ្ឌតម្រូវឲ្យងាកចេញពីទិសដៅហោះហើរដែលបានកំណត់ហើយបានស្នើសុំឲ្យក្រុមគ្រូពេទ្យមានវត្តមាននៅពេលដែលយន្តហោះចុះចត ដើម្បីពិនិត្យអ្នករងរបួសដែលអាចកើតមានជាយថាហេតុ” ។”អ្នករងរបួសពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅ Tampa Bay” ។

យោងតាមរ៉ាដាអាកាសធាតុបានបង្ហាញឲ្យឃើញថាមានព្យុះផ្គររន្ទះ និងអាកាសធាតុអាក្រក់ធ្ងន់ធ្ងរពេញមួយថ្ងៃពុធនៅលើឈូងសមុទ្រម៉ិកស៊ិកនៅពាក់កណ្តាលនៃការធ្វើដំណើរចេញពីទីក្រុង New Orleansបានជួបប្រទះអាកាសធាតុអាក្រក់ដ៏ធ្ងន់ធ្ងរបង្ខំឲ្យនាវិកផ្លាស់ទីសដៅហោះហើរភ្លាមៗ។

ទីភ្នាក់ងារFOX 8 New Orleans បានរាយការណ៍ថា អ្នកដំណើរម្នាក់ និងអ្នកបម្រើការលើយន្តហោះម្នាក់បានរងរបួស។
ភាពចលាចលនៅលើយន្តហោះបានកើតឡើងដោយសារតែការផ្លាស់ប្តូរអាកាសធាតុភ្លាមៗបណ្តាលឲ្យមានខ្យល់កន្រ្ទាក់។
ការប្រែប្រួលអាកាសធាតុមិនទៀងទាត់ក្នុងបរិយាកាសបង្កើតចរន្តខ្យល់កន្រ្ទាក់វាយប្រហារលើយន្តហោះដែលកំពុងហោះហើរអាចធ្វើឲ្យអ្នកដំណើរនៅលើយន្តហោះមានសភាពចលាចល។

ចរន្តខ្យល់កន្រ្តាក់វាយប្រហារលើយន្តហោះដែលកំពុងហោះហើរមានសក្តានុពលល្មមអាចវាយទម្លាក់យន្តហោះបាន។
អាកាសយានដ្ឋាននៅភាគនិរតីបាននិយាយថាយន្តហោះបានមកដល់ទីក្រុង Orlando បួនម៉ោងកន្លះក្រោយកាលវិភាគដែលបានគ្រោងទុក។

ក្រុមហ៊ុនអាកាសចរណ៍បានធ្វើការ “សុំទោសសម្រាប់ការធ្វើដំណើរយឺតយ៉ាវដោយសារតែការរក្សាឲ្យមានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកដំណើរនិងការហោះហើររបស់យើង” ៕