ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ក្រុមការងារ១ក្រុមដែលបានទទួលការអនុញ្ញាតពីលោកឃ្លោក នួយ អភិបាលរងខេត្ត លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត នៅព្រឹក ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០២៤ ចុះត្រួតពិនិត្យនិងឆែក ឆេរទីតាំងជាក់ស្តែងស្តង់លក់ផលិតផលសាច់មាន់ចម្រុះ១កន្លែងជារបស់ឈ្មោះ ជាដានី ការភេទស្រី អាយុ២៩ ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានថា: សមត្ថកិច្ចបានរកឃើញវត្ថុតាងនិងឧបករណ៍ល្មើសរួមមាន:ធុងទឹកកកចំនួន៤ ផ្ទុកផលិតផលសាច់មាន់រួមមាន: ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់គ្រឿងក្នុង ចុងស្លាបមាន់មូល ឈាមមាន់ សរុបចំនួន ៣.១០០ គីឡូក្រាម នៅផ្ទះបស់ឈ្មោះជា ដានី ។
ម្ចាស់ទំនិញនេះបានប្រាប់សមត្ថកិច្ចចំរុះ ថា ស្លាបមាន់ចម្រុះទាំងអស់នេះ ខ្លួនបានទិញពីឈ្មួញដែលនាំចូលពីប្រទេសថៃយកមកលក់ឲ្យក្នុងភូមិជោគជ័យ ហើយគាត់បានលក់ចែកចាយបន្តក្នុងភូមិនិងបន្តចែកចាយក្នុងផ្សារខេត្តបន្ទាយមានជ័យបន្ត ។
លោកហ៊ុយ ទូច អោយដឹងបន្តថា : បន្ទាប់ពីរឹអូបហើយបានធ្វើកំណត់ហេតុ វត្ថុតាងល្មើសខាងលើនេះ គ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ។ដោយពិនិត្យឃើញថា ការវេចខ្ចប់ ការដឹកជញ្ជូន និងការថែរក្សាផលិតផលទាំងអស់ខាងលើ មិនអនុលោមតាមខ្លឹមសារច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ដែលបណ្តាលឲ្យបាត់បង់នូវបរិមាណដើម (ខូចគុណភាព) គឺមិនអនុញ្ញាតឲ្យលក់លើទីផ្សារនោះទេ ។
ហេតុនេះ នៅវេលាម៉ោង ១៣រសៀល នាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចចម្រុះ បានសម្រេចដុតកម្ទេចចោល ផលិតផលចម្រុះទម្ងន់៣.១០០គីឡូក្រាម នៅចំណុចដីឡូតិ៍មួយភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ក្រោមវត្តមានដឹកនាំរបស់លោក លោក នួយ អភិបាលរងនៃគណៈអភិបាលខេត្ត ស្របតាមនីតិវិធីច្បាប់ ៕