សន្ដិសុខសង្គម

រថយន្តសណ្តោងទូកុងតឺន័រដាច់ហ្វ្រាំងបុករថយន្ដដឹកប្រេងត្រង់ចំណោតលោកយាយម៉ៅពេជ្រនិល

ដោយ៖ សុខុម
កំពង់ស្ពឺ: គ្រោះថ្នាក់ចរាចរកើតឡើងទាំងព្រឹកថ្ងៃទី៣មេសា២០២៤ បង្កឡើងដោយរថយន្តធំសណ្តោងទូកុងតឺន័របានដាច់ហ្វ្រាំងរអិលចុះចំណោតបុកជាប់ជាមួយរថយន្តដឹកប្រេងចំណុចលោកយាយម៉ៅគីឡូម៉ែត្រលេខ១០៦-១០៧ ភូមិទី៦ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុភ្លាម នគរបាលចុះទៅពិនិត្យនិងសម្រួលចរាចរណ៍មិនឱ្យមានការកកស្ទះ​​ ដល់អ្នកដំណើរ។

បើតាមការពិនិត្យជាក់ស្ដែងត្រង់ចំណុចកើតហេតុ ផ្លូវកំពុងជួសជុលរួមតូចម្ខាង។ លុះពេលរថយន្ត សណ្ដោងទូកុងតឺន័រដាច់ហ្រ្វាំងក៏បានជ្រុលបុកជាមួយរថយន្តដឹកប្រេងកំពុងធ្វើដំណើរឡើងបញ្ច្រាសទិសគ្នា ក៏ប៉ុន្តែហេតុការណ៍នោះមិនបណ្ដាលឲ្យមានមនុស្សជួបគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕