ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គម

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានដឹកនាំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤- ២០២៨ ដល់រដ្ឋបាលខេត្តកំពង់ចាម។


ការផ្សព្វផ្សាយនេះ បានរៀបចំឡើងក្នុងកិច្ចប្រជុំនៅក្នុងសាលាខេត្ត នៅរសៀលថ្ងៃទី ១ មេសា ម្សិលមិញដែលមានការអញ្ជើញចូលរួមពី លោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម រួមទាំងសហការី នៃរដ្ឋបាលខេត្តទាំងអស់។

ក្នុងនោះក្រោយពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានមានមតិស្វាគមន៍ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានធ្វើបទបង្ហាញលម្អិតក្នុងមាតិកាដែលមានៈ ១.សេចក្តីផ្តើម,២.រចនាសម្ព័ន្ធ នៃផែនការយុទ្ធសាស្រ្ត,៣. ខ្លឹមសារសំខាន់ៗ នៃផែនការយុទ្ធសាស្រ្ត និង៤.ភារកិច្ចរបស់អង្គភាពចំណុះក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕