អន្តរជាតិ

ព្រមានអ្នកយកព័ត៌មាននៅសេតវិមានមិនឲ្យយករបស់របរដែលមាននិមិត្តសញ្ញាយន្តហោះប្រធានាធិបតីអាមេរិក Air Force One

ប្រែសម្រួល៖ ស-សមប្បត្តិ
Kelly O’Donnell អ្នកនាំពាក្យជាន់ខ្ពស់របស់សេតវិមាន បានព្រមានដល់អ្នកចូលយកព័ត៌មានមួយចំនួនដែលមើលទៅទំនងជាបាននឹងកំពុងលួចយកវត្ថុគ្រប់យ៉ាងចាប់តាំងពីចាន កែវដែលមាននិមិត្តសញ្ញាយន្តហោះប្រធានាធិបតីអាមេរិក Air Force One ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ ឲ្យបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។

នៅក្នុងអ៊ីមែលមួយដែលគេមិនបានចុះកាលបរិច្ឆេទដែលបានផ្ញើទៅកាន់សមាជិកសមាគមអ្នកឆ្លើយឆ្លងព័ត៌មាននៅសេតវិមាន ក្រុមអ្នកសារព័ត៌មានរងការស្តីបន្ទោសចំពោះការលួចយករបស់របរជាច្រើនដែលបង្កប់ដោយនិមិត្តសញ្ញាយន្តហោះរបស់ប្រធានាធិបតី Biden Air Force One ។

ភ្នាក់ងារសារព័ត៌មានBBC បាននិយាយថា សមាគមដែលដឹកនាំដោយទីភ្នាក់ងារ NBC News អ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានជាន់ខ្ពស់ និងជាអ្នកសារព័ត៌មានជើងចាស់ Kelly O’Donnell បានព្រមានដល់អ្នកយកព័ត៌មានចិត្តធំទាំងឡាយថា ការលួចយករបស់របរបែបនេះចេញពីយន្តហោះប្រធានាធិបតីគឺជាការប្រមាថមើលងាយ និងឆ្លុះបញ្ចាំងកង្វះខាតក្រមសិលធម៌ជាអ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរបំផុតសម្រាប់អ្នកសារព័ត៌មានទាំងមូល។ សេតវិមានបានបោះចោលប្រអប់ស្ករគ្រាប់ M&Ms តូចៗដែលមានត្រាប្រធានាធិបតីដែលអ្នកសារព័ត៌មានជិះនៅលើយន្តហោះ Air Force One – ទំនងរើសវាដាក់ក្នុងហោប៉ៅទុកជាវត្ថុអនុស្សាវរីយ៍ដោយគ្មានការអនុញ្ញាតជាមុន។


ទំនៀមទម្លាប់បោះត្រាលើរបស់របររបស់ប្រធានាធិបតីនៅលើយន្តហោះ Air Force One បែបនេះបានចាប់ផ្តើមនៅឆ្នាំ ១៩៨៨ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Ronald Reagan ដោយជំនួសកញ្ចប់បារីដែលមានត្រាប្រធានាធិបតីដែលជាស្តង់ដាររាប់ទសវត្សរ៍កន្លងមកហើយ។

ភ្នាក់ងារសារព័ត៌មាន Politico បាននិយាយថាវាហាក់ដូចជាអាហារផ្អែមៗទាំងឡាយនៅមិនទាន់គ្រប់គ្រាន់សម្រាប់អ្នកយកព័ត៌មានមួយចំនួន ដែលប៉ុន្មានឆ្នាំកន្លងមកនេះបានចោទថាបានលួចយករបស់របររបស់ប្រធានាធិបតីរាប់ចាប់តាំងពីកន្សែងដៃ កាំបិត រហូតដល់ស្រាវីស្គី និងកែវស្រាជាដើម។

ការព្រមានរបស់ Kelly O’Donnell ទៅកាន់សហសេវិកនៅសេតវិមានកាលពីខែមុនបន្ទាប់ពីមានការធ្លាក់យន្តហោះនៅ West Coast នាពេលថ្មីៗនេះគេបានកត់សម្គាល់ឃើញថាមានវត្ថុមួយចំនួននៅលើយន្តហោះដែលបានធ្លាក់នោះជារបស់របរដែលត្រូវបានយកចេញពីយន្តហោះ Air Force One ។
ប៉ុន្តែអ៊ីមែលដែលផ្ញើទៅកាន់សមាគមទាំងនោះមិនបានចោទប្រកាន់អ្វីនោះទេដោយគ្រាន់តែនិយាយថាវាជាការតបស្នងមកវិញនិងគ្មានកំហុសអ្វីនោះទេប្រសិនបើពួកគេប្រគល់វត្ថុដែលបាត់ពីលើយន្តហោះ Air Force One ទាំងនោះត្រឡប់មកវិញ។

អ្នកយកព័ត៌មានម្នាក់ដែលទទួលបានអ៊ីមែលក្រោយមកបានសារភាពថាបានយកស្រោមខ្នើយផ្លូវការរបស់ Air Force One ហើយត្រូវបានប្រគល់ត្រឡប់មកវិញដោយស្ងាត់ស្ងៀម។
និមិត្តសញ្ញាយន្តហោះរបស់ប្រធានាធិបតី Biden Air Force One គឺជាសញ្ញាហៅទូរសព្ទជាផ្លូវការសម្រាប់យន្តហោះប្រធានាធិបតីសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៥៨។ ចាប់តាំងពីឆ្នាំ ១៩៩០ មក កងនាវិករបស់ប្រធានាធិបតីបានរួមបញ្ចូលយន្តហោះ Boeing 747-200B ចំនួនពីរគ្រឿងដែលបំពាក់ដោយមុខងារបច្ចេកវិទ្យាជាន់ខ្ពស់។

យោងតាមបុគ្គលិកសេតវិមានបានឲ្យដឹងថា Air Force One រួមមានទំហំខាងក្នុង ៤,០០០ ហ្វីតការ៉េ និងផ្ទុកអ្នកដំណើរបានរហូតដល់ ៧០ នាក់ និងនាវិក ២៦ នាក់។ ដោយមានរួមបញ្ចូលទាំងបន្ទប់រៀបចំអាហារមួយគូដែលអាចបម្រើមនុស្សបានដល់ទៅ ១០០ នាក់ និងស្ថានីយវេជ្ជសាស្រ្ដដែលមានតារាងប្រតិបត្តិការ។

យន្តហោះកម្រិតយោធាត្រូវបានបង្កើតឡើងដើម្បីទប់ទល់នឹងចរន្តអេឡិចត្រូម៉ាញេទិកប្រឆាំងនឹងការ
បំផ្ទុះនុយក្លេអ៊ែរ ហើយអាចចាក់ប្រេងឡើងវិញបាននៅពេលកំពុងហោះហើរ៕