អន្តរជាតិ

ចាក់.ស្ត្រីវ័យ ៧៥ ឆ្នាំម្នាក់ចំក្បាលជាច្រើនកាំបិតនៅក្នុងជណ្តើរយន្ត

ប្រែសម្រួល៖ស-សម្បត្តិ
ភ្នាក់ងារប៉ូលិសបានឲ្យដឹងថា ស្ត្រីចំណាស់ម្នាក់អាយុ ៧៥ ឆ្នាំមិនស្គាល់អត្តសញ្ញាណត្រូវបានជនល្មើសឈ្មោះEdwin Rios អាយុ ៣៨ ឆ្នាំចាក់ជាច្រើនកាំបិតចំក្បាលកាលពីថ្ងៃអាទិត្យខណ:ដែលជនល្មើសបានដើរតាមគាត់ចូលទៅក្នុងជណ្តើរយន្តនៅឯអគារលំនៅឋានមួយកន្លែងខាងក្នុង 2066 Morris Avenue នៅម៉ោង 11:30 ព្រឹកក្នុងសង្កាត់ Tremont ក្រុង Bronx, ញូវញ៉ក សហរដ្ឋអាមេរិក។

ជនល្មើសឈ្មោះEdwin Rios ត្រូវបានប៉ូលិសចាប់ឃុំខ្លួននិងត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតនិងបង្ករបួសស្នាមជាច្រើនដងលើជនរងគ្រោះ។

ជនរងគ្រោះត្រូវបានក្រុមសង្រ្គោះបន្ទាន៉ដឹកទៅកាន់មន្ទីរពេទ្យ St. Barnabas ដើម្បីព្យាបាលរបួស។មូលហេតុពាក់ព័ន្ធនឹងការវាយប្រហារដ៏ចម្លែកមកលើស្រ្តីរងគ្រោះនេះសមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់នៅឡើយទេហើយក៏នៅមិនទាន់បានបញ្ជាក់ផងដែរថាតើស្ត្រីរងគ្រោះជាអ្នករស់នៅក្នុងអគារនេះឬមួយយ៉ាងណានោះទេសមត្តកិច្ចកំពុងបន្តកាស៊ើបអង្កេត។

ប្រភពពីមន្រ្តីប៉ូលិសបានឲ្យដឹងថា ជនល្មើស Rios ត្រូវបានដោះលែងម្តងរួចមកហើយកាលពីពេលមុននៅក្នុបទល្មើសឧក្រិដ្ឋកម្មស្រដៀងគ្នានេះដែលបានកើតឡើងក្នុងខែតុលា ឆ្នាំ ២០១២ គឺគាត់បានដើរតាមស្ត្រីអាយុ ២២ ឆ្នាំចុះពីលើឡានក្រុងក្នុងទីក្រុង Queens ហើយក៏បានចាក់នាងពីក្រោយខ្នងចំនួន ២ កាំបិទ។

យោងតាមប្រភពបានឲ្យដឹងថា ក្រោយមកជនល្មើសក៏ត្រូវបានចាប់ខ្លួននៅក្នុងឆ្នាំ ២០១៣ ។
យោងតាម ភ្នាក់ងារប៉ូលិស ញូវញ៉ក បានឲ្យដឹងថា បទល្មើសសរុបមានការធ្លាក់ចុះ ២.៣% នៅក្នុងតំបន់ Big Apple។ តែបទល្មើសព្រហ្មទណ្ឌបានកើនឡើង៣% បទល្មើសប្លន់កើនឡើង ៤.១%។

ភ្នាក់ងារប៉ូលិស មិនតាមដានជាសាធារណៈចំពោះឧប្បត្តិហេតុចាក់សម្លាប់ទេ។

ថ្មីៗនេះ ស្ត្រីមួយក្រុមត្រូវបានគេវាយដោយចៃដន្យនៅទីប្រជុំជន Manhattan ។ភ្នាក់ងារប៉ូលិស បាននិយាយថា Skiboky Stora អាយុ ៤០ ឆ្នាំនៅ East New York ត្រូវបានចោទប្រកាន់ពីបទវាយតប់គ្នាកាលពីថ្ងៃពុធទាក់ទងនឹងការវាយប្រហារដោយចៃដន្យនៅថ្ងៃចន្ទលើ តារាTikTok Halley Kate ។

មាតិកា TikTok របស់ Kate ប្រមូលបានអ្នកគាំទ្រចំនួន ៤១ លាននាក់ ហើយស្ត្រីជាច្រើននាក់ទៀតបានចេញមកចែករំលែកថា ពួកគេត្រូវបានគេវាយដំនៅក្នុងពេលធ្វើដំណើរផងដែរ។

ប៉ូលិសមិនបាននិយាយថាតើជនល្មើស Skiboky Stora ជាជនសង្ស័យក្នុងឧប្បត្តិហេតុផ្សេងទៀតឬមួយយ៉ាងណាឡើយ៕