ប្រែសម្រួល៖ ស-សម្បត្តិ
DJ Archbold អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Delta និយាយថា នាងត្រូវបានគេគំរាមកំហែងថានឹងត្រូវបណ្តេញចេញពីយន្តហោះ Delta ដោយសារតែនាងមិនពាក់អាវទ្រនាប់បានទាមទារសុំជួបនាយកក្រុមហ៊ុនអាកាសចរណ៍ដោយត្អូញត្អែរថានាងត្រូវបានគេ “កំណត់គោលដៅធ្វើឲ្យនាងអាម៉ាស់មុខ” នៅក្នុងព្រលាន brouhaha ។
អ្នកដំណើរនាងLisa Archbold អាយុ ៣៨ ឆ្នាំបានអះអាងថា នាងបានឡើងយន្តហោះពីទីក្រុង Salt Lake ទៅ San Francisco កាលពីថ្ងៃទី ២២ ខែមករា ស្លៀកខោខូវប៊យ និងអាវយឺតពណ៌សរលុង អាវយឺតគ្មានអាវទ្រនាប់ក្នុង។
នាងបានត្អូញត្អែរថា ភ្នាក់ងារនៅចំណុចច្រកទ្វារបាននាំនាងចេញពីយន្តហោះជាបណ្ដោះអាសន្ន ហើយទាមទារឲ្យនាងបិទបាំងសុដន់បើទោះបីជាចុងសុដន់របស់នាងមើលមិនឃើញក៏ដោយ។
ភ្នាក់ងារសារព័ត៌មាន NBC LA បានរាយការណ៍ថា “ខ្ញុំត្រូវបានគេកំណត់គោលដៅ និងធ្វើឲ្យអាម៉ាស់មុខ” Archbold បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Los Angeles កាលពីថ្ងៃព្រហស្បតិ៍ជាមួយមេធាវីរបស់នាង Gloria Allred។
DJ Archbold ពិធីករឯករាជ្យ កំពុងធ្វើដំណើរទៅមហោស្រពភាពយន្ត Sundance ដ៏ល្បីល្បាញលើពិភពលោក បានប្រាប់ភ្នាក់ងារយកព័ត៌មានថា “ខ្ញុំមានមានអារម្មណ៍ថាហាក់ដូចជាទទួលបានសំបុត្រអញ្ជើញពណ៌ក្រហមមួយ” ។
នាងបានបន្តថា៖”ខ្ញុំត្រូវបានភ្នាក់ងារអាកាសចរណ៍ Delta ស្តីបន្ទោសនៅខាងក្រៅយន្តហោះថាមិនធ្វើខ្លួនឲ្យសមរម្យជាស្ត្រីខ្ញុំមានអារម្មណ៍ថាគេបានផ្តោតគោលដៅដាក់កំហុសលើខ្ញុំ”។
នាង Archbold រហ័សនាមម្តងម្កាលជា Djette Kiwi បានត្អូញត្អែរថាភ្នាក់ងារបាននិយាយថាម៉ូតសម្លៀកបំពាក់របស់នាងគឺ “បង្ហាញដើមទ្រូង”ហើយចោទថានាងប្រមាថលើគោលការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍។
DJ Archbold ជនជាតិនូវែលសេឡង់រូបនេះបានអះអាងថា នាងត្រូវបានអនុញ្ញាតឲ្យឡើងយន្តហោះក្នុងលក្ខខណ្ឌឲ្យពាក់អាវមួយទៀតពីលើអាវយឺតដែលនាងពាក់។
នៅពេលនាងប្រាប់រឿងនេះទៅអ្នកបម្រើលើយន្តហោះ នាងក៏ត្រូវបុគ្គលិកបញ្ជាក់ប្រាប់ថាជាគោលការណ៍ផ្លូវការរបស់ក្រុមហ៊ុនអាកាសចរណ៍ Delta គឺ “ស្ត្រីត្រូវតែស្លៀកពាក់បិទបាំងឲ្យបានសមរម្យ” ។
Allred ភ្នាក់ងារសារេពត៍AFP បានរាយការណ៍ថា នាង Archbold បានសរសេរទៅក្រុមហ៊ុន Delta ក្នុងនាមជាអតិថិជនស្នើសុំជួបប្រធានក្រុមហ៊ុនអាកាសចរណ៍ Delta ដើម្បីនិយាយអំពីគោលនយោបាយរើសអើង។
នាង Archbold បាននិយាយថា៖ “អ្នកដំណើរជាបុរសមិនត្រូវបានតម្រូវឲ្យពាក់អាវយឺតជាមួយនឹងអាវក្នុងឬពាក់ាវពីលើអាវយឺតនោះទេ”។ “ពួកគេជាបុរសក៏មិនចាំបាច់ពាក់អាវទ្រនាប់ដើម្បីឡើងយន្តហោះហើយស្ត្រីក៏មិនគួរពាក់អាវទ្រនាប់ដូចគ្នាដែរ។
ភ្នាក់ងារសារព័ត៌មានAFP Allred បាននិយាយថា “ខ្ញុំបានពិនិត្យចុងក្រោយ ពួកតាលីបង់មិនទទួលខុសត្រូវលើតំបន់ដីសណ្តទេ” ដោយបន្ថែមថា ច្បាប់សហព័ន្ធអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍បណ្តេញអ្នកដំណើរដែលបង្កហានិភ័យដល់សុវត្ថិភាព ឬសុវត្ថិភាពដល់យន្តហោះ ឬដល់អ្នកដំណើរដូចគ្នាចេញពីយន្តហោះភ្លាមៗ។
នាងបានបន្ថែមថា៖ “សុដន់ទាំងគូរបស់នាងក៏ដូចជាសុដន់ស្ត្រីដទៃទៀតដែរមិនមែនជាអាវុធយកឡើងលើយន្តហោះសម្រាប់ធ្វើសង្គ្រាមនោះទេ”។ ហើយវាក៏មិនមែនជាបទល្មើសឧក្រិដ្ឋសម្រាប់ស្ត្រីឬក្មេងស្រីដែលមាន“សុដន់នោះដែរ”។
យោងតាមច្បាប់របស់ក្រុមហ៊ុនអាកាសចរណ៍ Delta ក្រុមហ៊ុនដឹកជញ្ជូនអាចបដិសេធមិនធ្វើការដឹកជញ្ជូនអ្នកដំណើរ “ដែលមានអាកប្បកិរិយា ស្លៀកពាក់មិនសមរម្យ មិនមានអនាម័យ ឬក្លិនស្អុយនិងអ្នកដំណើរបង្កហានិភ័យមិនសមហេតុផលដែលជាបទល្មើស ឬបង្កការរំខានដល់អ្នកដំណើរដទៃទៀត”។
Allred បាននិយាយថា នាងArchbold មិនបានប្តឹងផ្តល់នោះទេដោយបញ្ជាក់ថានាងArchbold គ្រាន់តែចង់ជួបអ្នកគ្រប់គ្រងក្រុមហ៊ុន Delta ដើម្បីទាមទារឲ្យមានការធ្វើបច្ចុប្បន្នភាពលើគោលនយោបាយឲ្យបានត្រឹមត្រូវ។
អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ Delta បានប្រាប់ AFP ថា “កាលពីដើមឆ្នាំនេះ តំណាងក្រុមហ៊ុន Delta បានទាក់ទងអតិថិជនរូបនេះដោយបានធ្វើការសុំទោសរួចរាល់ហើយ” ។
ភ្នាក់ងារសារព័ត៌មានប៉ុស្តិ៍ បានទាក់ទងទៅក្រុមហ៊ុន Delta ដើម្បីសុំការធ្វើអត្ថាធិប្បាយ៕
ប្រភព៖ NEW YORK POST