អន្តរជាតិ

មេដឹកនាំអាមេរិកនិយាយលេងសើចចំអកឲ្យក្រុមហ៊ុនយន្តហោះBoeingនៅពេលដែលគាត់កំពុងតែជិះនៅលើយន្តហោះ Air Force One

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលប្រធានាធិបតី Biden កំពុងតែជិះនៅលើយន្តហោះ Air Force One បាននិយាយចំអកថា លោកអង្រួនទ្វារយន្តហោះAir Force Oneដើម្បីចង់ដឹងឲ្យច្បាស់ពីគុណភាពយន្តហោះនេះដែលផលិតដោយក្រុមហ៊ុន Boeing សម្រាប់ប្រធានាធិបតីអាមេរិក។ ដូចដែលយើងធ្លាប់បានដឹងអំពីការរំខានដោយសារឧប្បត្តិហេតុបង្កឡើងដោយកំហុសបច្ចេកទេសដែលបានកើតឡើងម្តងហើយម្តងទៀតនៅក្នុងពេលថ្មីៗកន្លងមកនេះ។

លោក Biden បានរៀបចំកម្មវិធីរៃអង្គាសប្រាក់ដ៏ធំមួយនៅឯវេទិកាស្ថានីយវិទ្យុ (Radio City Music Hall)។ ក្នុងខណ:ពេលនោះអ្នករៀបចំកម្មវិធី CBS “Late Show” Steven Colbert បានសួរគាត់បែបលេងសើចថា” តើគាត់មានណែនាំឲ្យលោកលេខា Pete Buttegieg រឹតបន្តឹងប៊ូឡុងទ្វារយន្តហោះ Air Force One នៅមុនពេលធ្វើដំណើរទៅទីក្រុងញូវយ៉កដែរឬទេ?”។

លោកប្រធានាធិបតី វ័យ ៨១ ឆ្នាំរូបនេះបានប្រាប់ Colbert ដែលកំពុងសម្របសម្រួលការពិភាក្សាក្នុងកម្មវិធីរៃអង្គាសប្រាក់ថា “ខ្ញុំមិនអង្គុយនៅជិតមាត់ទ្វារទេ”។“ខ្ញុំគ្រាន់តែចង់និយាយលេងទេខ្ញុំមិនគួរនិយាយលេងសើចអំពីរឿងនោះទេ” ។

Air Force One គឺជាយន្តហោះមួយក្នុងចំណោមយន្តហោះ Boeing 747-200B ដែលត្រូវបានផលិតឡើងដោយប្រើបច្ចេកវិទ្យាទំនើបបំផុតនិងមាននិមិត្តសញ្ញាដែលគេងាយនឹងស្គាល់បំផុតថាវាជាយន្តហោះសម្រាប់ប្រធានាធិបតីអាមេរិក។ក្រុមហ៊ុនបានរងការរិះគន់យ៉ាងចាស់ដៃចាប់តាំងពីទ្វារយន្តហោះ Boeing 737 Max 9 ដំណើរការដោយក្រុមហ៊ុន Alaska Airlines បានជ្រុះបាត់នៅកណ្តាលអាកាសកាលពីថ្ងៃទី ៥ ខែមករា។

ឧប្បត្តិហេតុដ៏គួរភ្ញាក់ផ្អើលនេះបានជំរុញឲ្យរដ្ឋបាលអាកាសចរណ៍សហព័ន្ធផ្អាកដំណើរការយន្តហោះ Boeing 737 Max 9 ទាំងអស់អស់ក្នុងរយៈពេលជាច្រើនសប្តាហ៍។
ការរកឃើញដំបូងរបស់ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបានសន្និដ្ឋានថា ប៊ូឡុងទ្វារយន្តហោះរបស់ក្រុមហ៊ុន Alaska Airlines បានជ្រុះបាត់ ។នៅក្នុងមួយសប្តាហ៍ក្រោយមកយន្តហោះBoeing ត្រូវបានបង្ខំឲ្យចុះចតជាបន្ទាន់នៅក្នុងប្រទេសជប៉ុន ដោយសារតែមានស្នាមប្រេះនៅនឹងបង្អួចកាប៊ីនយន្តហោះ។

បន្ទាប់មក នៅចុងខែមករា យន្តហោះ Boeing 757 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Delta ជើងហោះហើរទៅកាន់ទីក្រុង Bogota ប្រទេសកូឡុំប៊ី បានជ្រុះបាត់កង់ខាងមុខរបស់វា ខណៈដែលយន្តហោះកំពុងរៀបចំហោះឡើងពីអាកាសយានដ្ឋានអន្តរជាតិ Atlanta ។

ក្រោយមក អ្នកដំណើរជនជាតិអង់គ្លេសម្នាក់បានកត់សម្គាល់ឃើញបំណែកគម្របតួយន្តហោះខាងក្រៅបានជ្រុះបាត់នៅក្នុងអំឡុងពេលហោះហើរទៅកាន់ប្រទេសឥណ្ឌា។នៅក្នុងឧប្បត្តិហេតុមួយទៀត យន្តហោះ Boeing 777-300 របស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានធ្លាយប្រេងនៅកណ្តាលអាកាស ហើយត្រូវបានបង្ខំឲ្យចុះចតជាបន្ទាន់នៅថ្ងៃទី ១១ ខែមីនា។

លោក Dave Calhoun នាយកប្រតិបត្តិក្រុមហ៊ុន Boeing បានប្រកាសនៅសប្តាហ៍នេះថា លោកនឹងចុះចេញពីតំណែងនៅចុងឆ្នាំនេះ៕

ប្រភព៖ NEW YORK POST