អន្តរជាតិ

តារារ៉េបSean ‘Diddy’ Combs ជាប់បំណុលធនាគារថ្លៃបង់រំលស់ផ្ទះបីជិត ១០០ លានដុល្លារ

ប្រែសម្រួល៖ស-សម្បត្តិ
ភ្នាក់ងារស៊ើបអង្កេតបានឲ្យដឹងថា តារារ៉េបSean “Diddy” Combs ជំពាក់ប្រាក់ថ្លៃបង់រំលស់ផ្ទះចំនួនបីជិត ១០០ លានដុល្លារនៅ Los Angeles និង Miami សហរដ្ឋអាមេរិកដែលត្រូវបានភ្នាក់ងារសហព័ន្ធឆ្មក់ចូលឆែកឆេរក្នុងផ្ទះកាលពីថ្ងៃចន្ទសប្តាហ៍នេះ។

សារព័ត៌មាន Daily Mail បានរាយការណ៍ថា តារារ៉េបដែលកំពុងតស៊ូក្តីបានខ្ចីប្រាក់ពីធនាគារចំនួន ៨ សរុបជាទឹកប្រាក់ជិត ១៤០ លានដុល្លារ ដើម្បីបង់ថ្លៃចំណាយលើអចលនទ្រព្យ។
កាលពីថ្ងៃចន្ទ នាយកដ្ឋានសន្តិសុខមាតុភូមិបានឆែកឆេរផ្ទះរបស់គាត់ ខណៈដែលភ្នាក់ងារស៊ើបអង្កេតកំពុងធ្វើការលើករណីចោទប្រកាន់ជាច្រើន រួមទាំងការជួញដូរផ្លូវភេទប្រឆាំងនឹងមហាសេដ្ឋីរ៉េបអាយុ ៥៤ ឆ្នាំដែលចេញផ្សាយដោយទស្សនាវដ្តី Forbes ដែលបានប៉ាន់ស្មានថាទឹកប្រាក់ដែលត្រូវចំណាយមានតម្លៃប្រហែល ១ ពាន់លានដុល្លារ។

បើយោងតាមភ្នាក់ងារ Daily Mail លោក Combs បានឲ្យដឹងថាគាត់បានទិញផ្ទះនៅ LA ដែលមានទីតាំងនៅសង្កាត់ Holmby Hillsក្នុងតម្លៃ ៣៩លានដុល្លារក្នុងខែសីហា២០១៤។
អចលនទ្រព្យនេះមានបន្ទប់គេង ៨ បន្ទប់ទឹក ១១ និងផ្លូវរូងក្រោមដីមានអាងហែលទឹកមួយ។
ភ្នាក់ងារបន្តថា ដើម្បីបង់ថ្លៃអចលនទ្រព្យនេះគាត់បានយកកម្ចីពីរពីធនាគារអាមេរិក ដែលក្នុងធានាគារនីមួយៗមានទឹកប្រាក់ ២៥.៣៥ លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៤ និងខែឧសភា ឆ្នាំ ២០២១។ ហើយទំនងដួចជានៅមិនទាន់បានបង់ប្រាក់ទូទាត់ថ្លៃចំណាយនៅឡើយទេ។ ប្រាក់កម្ចីសម្រាប់ទិញអតីតផ្ទះនឹងត្រូវសងទាំងស្រុងនៅខែសីហា ឆ្នាំ ២០២៩ និងចុងក្រោយនៅខែឧសភា ឆ្នាំ ២០៣៨ ។

បន្ថែមលើកម្ចីទិញផ្ទះនៅ LA គាត់ក៏បានទិញផ្ទះជិតខាងពីរនៅលើកោះ Star Island ផ្តាច់មុខនៅ Miami Beach ។

សម្រាប់អចលនទ្រព្យមួយក្នុងទីក្រុងម៉ៃអាមី ផ្ទះមួយដែលមានបន្ទប់គេងប្រាំបួន និងបន្ទប់ទឹក ១២ ដែលគាត់បានទិញពីប្រធានក្រុមហ៊ុន Sony Music លោក Tommy Mattola ក្នុងតម្លៃ ១៤.៥ លានដុល្លារក្នុងឆ្នាំ ២០០៣ គាត់ត្រូវបានយកទៅបញ្ចាំចំនួន ៥ លើកមានទឹកប្រាក់សរុបចំនួន ៦៨.៤៥ លានដុល្លារ។

ភ្នាក់ងារ Daily Mail បានរាយការណ៍ថា រហូតមកដល់ពេលនេះ គាត់បានចំណាយប្រាក់ចំនួន ៤២.៣៥ លានដុល្លារ។

ផ្ទះដែលមានទំហំ ១០ គ្រែ និង ៦ បន្ទប់ទឹកនៅក្បែរនោះត្រូវបានទិញក្នុងខែកក្កដា ឆ្នាំ ២០២១ ពី Gloria និង Emilio Estefan ក្នុងតម្លៃ ៣៥ លានដុល្លារ។ សម្រាប់អចលនទ្រព្យនោះ គាត់គ្រាន់តែខ្ចីសម្រាប់ទិញផ្ទះតែមួយប៉ុណ្ណោះក្នុងតម្លៃ ២០.៧ លានដុល្លារជាមួយ Bank of America ដែលត្រូវសងវិញនៅខែសីហា ឆ្នាំ ២០៣៦។

បានន័យថាផ្ទះទាំងអស់នៅ Los Angeles និង Miami របស់លោក Combs គាត់បានយកប្រាក់កម្ចីពីធនាគារចំនួនប្រាំបីដែលមានតម្លៃសរុប ១៣៩.៨៥ លានដុល្លារ។ប្រាក់កម្ចីប្រហែល ៩៧.៥ លានដុល្លារទំនងជានៅមិនទាន់ចំណាយនៅឡើយទេ។


តារារ៉េបSean ‘Diddy’ Combទំនងជាមានទ្រព្យសម្បត្តិផ្សេងទៀតនៅទូទាំងប្រទេស។
តារារ៉េបSean ‘Diddy’ Combមិនត្រូវបានរងការចោទប្រកាន់ពីបទល្មើសណាមួយនៅឡើយនោះទេក្នុងខណ:ពេលដែលកំពុងមានការការស៊ើបអង្កេតបន្ត។

មន្ត្រីម្នាក់នៅនាយកដ្ឋានសន្តិសុខមាតុភូមិបាននិយាយក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ភ្នាក់ងារប៉ុស្តិ៍ថាករណីនេះមានសកម្មភាពជាច្រើនសប្តាហ៍មកហើយដែលគេ “ជឿថាមានតម្រុយដែលគួរឲ្យព្រួយបារម្ភទាក់ទងនឹងការជួញដូរផ្លូវភេទ”៕