សន្ដិសុខសង្គម

ជនមិនស្គាល់មុខបាញ់បម្រុងប្លន់ទ្រព្យសម្បត្តិបណ្ដាលឲ្យបុរសម្នាក់.ស្លាប់នៅឃុំទួលពង្រ ស្រុកម៉ាឡៃ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖បុរសវ័យម្នាក់បានស្លាប់ដោយសារតែត្រូវគ្រាប់កាំភ្លើងជនមិនស្គាល់មុខបាញ់បម្រុងប្លន់យកទ្រព្យសម្បត្តិ។ ឃាតកម្មនេះកើតឡើងនៅម៉ោង ១០យប់ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា: ជនរងគ្រោះមានឈ្មោះឌី សៀង ហៃ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់បន្តថា :មុនពេលកើតហេតុ នៅយប់វេលាម៉ោង១០យប់ គេបានឮសំឡេងផ្ទុះអាវុធចំនួន ១គ្រាប់នៅម្តុំចំណុចខាងលើ ។

ខណៈពលរដ្ឋបានរត់ទៅមើលកន្លែងស្នូរផ្ទុះស្រាប់តែឃើញជនរងគ្រោះឈ្មោះឌី សៀង ហៃ ដេកដួលនៅដីរបួសធ្ងន់ ក៏បាននាំគ្នាជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតដើម្បីសង្គ្រោះ តែជនរងគ្រោះបានស្លាប់ ។

សមត្ថកិច្ចស្រុកម៉ាឡៃកបានដឹកនាំកម្លាំងមួយក្រុមចុះទៅដល់កន្លែងកើតហេតុ ឃើញតែជនរងគ្រោះ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។

តាមការសាកសួរបំភ្លឺពីឈ្មោះ វ៉ាន់ ប៉ុក ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំទួលពង្រ ស្រុកម៉ាឡៃ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា: ខ្លួនជាអ្នកជួយលើកជនរងគ្រោះដាក់រថយន្ត ជនរងគ្រោះត្រូវគ្រាប់កាំភ្លើងចំនួន១គ្រាប់ត្រង់ពោះលើផ្ចិត។ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកប៉ោយប៉ែតជនរងគ្រោះបានស្លាប់ទៅ។

សមត្ថកិច្ចពិនិត្យ ស្រាវជ្រាវនិងសន្និដ្ឋានបឋមថា  ករណីខាងលើនេះក៏ជាករណីប្លន់យកទ្រព្យសម្បត្តិផងដែរ៕